កម្ពុជាអាចនឹងបាត់ទឹកប្រាក់១០០0លានដុល្លារក្នុងមួយឆ្នាំ ចាប់ពីខែសីហាទៅ ដោយសារ EBA
គណៈកម្មាធិការអ៊ឺរ៉ុបបានសម្រេចដកការអនុគ្រោះព័ន្ធផ្នែកមួយចំនួនពីកម្ពុជាក្នុងទំហំ ២០ភាគរយ នៃទំនិញនាំចេញទៅសហគមអ៊ឺរ៉ុប ដែលមានទំហំជាទឹកប្រាក់ប្រហែល១០០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ កម្ពុជានៅតែបន្តមានប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ដដែលប៉ុន្តែកម្ពុជាត្រូវបាត់បង់ទឹកប្រាក់១០០០លានដុល្លារ ដោយការបង់ពន្ធលើផលិផលមួយផ្នែកដូចជា វិស័យកាត់ដេរនិងស្បែកជើង ផលិតទំនិញធ្វើដំណើរ (Travel Goods) និងស្ករស ទៅសហគមអ៊ឺរ៉ុប។
ការសម្រេចដកការអនុគ្រោះពន្ធនេះនៅបន្តមានប្រសិទ្ធិភាពរហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដោយប្រសិនបើមិនមានការជំទាស់ពីសភាអ៊ឺរ៉ុប (European Parliament) និងក្រុមប្រឹក្សាអ៊ឺរ៉ុប (Council) នោះទេ ការដកព័ន្ធគយនេះនឹងចេញជាស្ថាពរនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០។
សហគមអ៊ឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធនូវផ្នែកមួយចំនួនពីកម្ពុជានេះដោយសារតែការរំលោភបំពានគោលការណ៍សិទ្ធិមនុស្សធ្ងន់ធ្ងរដែលបានចែងក្នុង អនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធមនុស្សនិងសិទ្ធិនយោបាយ (International Covenant on Civiland Political Rights)។
ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាគឺសហភាពអ៊ឺរ៉ុប ដែលស្មើនឹង៤៥ភាគរយនៃការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០១៨។ ការនាំចេញរបស់កម្ពុជាទៅអ៊ឺរ៉ុបកើនដល់ចំនួន ៥.៤ ពាន់លានអ៊ឺរ៉ូ ក្នុងឆ្នាំ២០១៨ ដែលមានចំនួនកើនឡើង៥ដងបើធៀបនឹងទឹកប្រាក់ ២.៥ ពាន់លានអ៊ឺរ៉ូ ក្នុងឆ្នាំ២០១៣។ ៩៥.៧ភាគរយនៃការនាំចេញទាំងនេះទៅកាន់ទីផ្សារអ៊ឺរ៉ុបគឺស្ថិតក្រោមការអនុគ្រោះព័ន្ធ EBA៕
ដោយ៖ លង់ វណ្ណៈ