គតិចំនួន ១០ឃ្លា ដែលអាចធ្វើឲ្យចិត្តរបស់អ្នកស្ងប់និងមានលំនឹងជាងមុន
ខាងក្រោមនេះគឺជាគតិចំនួន ១០ឃ្លា ដែលអាចធ្វើឲ្យចិត្តរបស់អ្នកស្ងប់និងមានលំនឹងជាងមុន៖
១) «មុននឹងភ្លក់ទឹកដែលមាននៅក្នុងកែវរបស់ខ្ញុំ ជាដំបូងអ្នកត្រូវធ្វើឲ្យកែវរបស់អ្នកទទេសិន។ ចូរទម្លាក់ចោលនូវរាល់ទស្សនដែលមានទុកមុនរបស់អ្នកហើយបែរមកប្រកាន់យកភាពអព្យាក្រឹត។ តើអ្នកដឹងទេថាហេតុអ្វីបានជាកែវនេះពិតជាមានសារប្រយោជន៍បែបនេះ? ពីព្រោះតែវាទទេ។» Bruce Lee
២) «វាមិនមែននៅត្រង់ថាតើអ្នកបានរៀនច្រើនប៉ុណ្ណានោះទេ ប៉ុន្តែនៅត្រង់ថាអ្នកបានស្រូបយកអ្វីដែលអ្នកបានរៀនបានច្រើនប៉ុណ្ណា។» Bruce Lee
៣) «គ្រប់មនុស្សទាំងអស់ស្ពាយនៅតាមខ្លួនពេញមួយជីវិតនូវកញ្ចក់មួយ ដែលចម្លែកខុសពីគេនិងដែលមិនអាចទៅរួចក្នុងការកម្ចាត់ចោលដូចទៅនឹងស្រមោលរបស់គាត់។» W.H. Auden
៤) «ទម្ងន់នៃជីវិតស្រាលជាងមុននៅពេលខ្ញុំសើចដាក់ខ្លួនឯង។» Jonathan Lockwood Huie
៥) «ខ្ញុំចូលចិត្តរូបវិទ្យា ប៉ុន្តែខ្ញុំស្រឡាញ់គំនូរជីវចល។» Stephen Hawking
៦) «ប្រហោងខ្មៅមិនមែនខ្មៅដូចទៅនឹងរូបដែលគេគូរនោះទេ។ ពួកវាមិនមែនជាគុកដែលគ្មានទីបំផុតដូចអ្វីដែលត្រូវបានគេគិតពីមុនមកនោះឡើយ។ អ្វីៗអាចចេញពីសងខាងប្រហោងខ្មៅមកក្រៅបាន និងអាចទៅរួចគឺចូលទៅចក្រវាលដទៃមួយទៀត។ ដូច្នេះបើអ្នកមានអារម្មណ៍ថាអ្នកកំពុងតែស្ថិតនៅក្នុងប្រហោងខ្មៅ កុំបោះបង់ វាមានផ្លូវសម្រាប់ចេញ។» Stephen Hawking
៧) «ជីវិតនិងសេចក្ដីស្លាប់គឺជាខ្សែមួយ ខ្សែតែមួយដែលត្រូវបានមើលឃើញចេញពីចំណុចផ្សេងគ្នា។» ឡៅជឺ
៨) «ស្គាល់អ្នកដទៃគឺជាបញ្ញា ស្គាល់ខ្លួនឯងគឺជាការត្រាស់ដឹង។» ឡៅជឺ
៩) «នៅពេលចេតនារបស់អ្នកបរិសុទ្ធ អ្នកមិនបាត់បង់នរណាម្នាក់នោះឡើយ។ មនុស្សនឹងបាត់បង់អ្នក។» អនាមិក
១០) «បើលុយនិងសម្ភារធ្វើឲ្យអ្នកជឿថាអ្នកប្រសើរជាងអ្នកដទៃទៀត នោះអ្នកគឺជាមនុស្សដែលក្រីក្របំផុតនៅលើផែនដីនេះហើយ។» អនាមិក
ដោយ៖ ស្រីពៅ