EU គ្រោងបើកចំហទ្វារពាណិជ្ជកម្មជាមួយវៀតណាម ខណៈកម្ពុជាបាត់បង់ EBA មួយចំនួន​



សហភាពអ៊ឺរ៉ុបបានយល់ព្រមបើកទីផ្សារពាណិជ្ជកម្មរបស់ខ្លួនទូលាយជាងមុនជាមួយប្រទេសវៀតណាម កាលពីថ្ងៃពុធម្សិលមិញ ការធ្វើឡើងនេះស្របពេលដែលមានការដកប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)ពីប្រទេសកម្ពុជា លើទំនិញនាំចេញរបស់កម្ពុជាទៅអ៊ឺរ៉ុបសរុបប្រមាណ២០ភាគរយ ដែលស្មើនឹងប្រមាណ ១០០០លានដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត reuters។ 

Image result for eu

ការបើកទ្វារពាណិជ្ជកម្មនេះជាមួយវៀតណាមនេះបញ្ជាក់ពីការទទូចចង់បង្កើនភាពជាដៃគូរបស់អ៊ីរ៉ុបដែលលើសពីសេរីភាវូនីយកម្មទីផ្សារ ប៉ុន្តែផ្សារភ្ជាប់ជាមួយការបង្កើនបទដ្ឋាន បរិយាកាសការងារ និងស្ដង់ដារសង្គមក្នុងប្រទេសមួយនេះ។

ក្នុងទីក្រុង Strasbourg សមាជិកសភាសហភាពអ៊ឺរ៉ុបនឹងធ្វើការបោះឆ្នោត 401-192 លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសវៀតណាម ដែលនេះជាកិច្ចព្រមព្រៀងដ៏ទូលាយរបស់សហភាពអ៊ឺរ៉ុបជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសវៀតណាម។ 

Dock, Container, Export, Cargo, Freight, Shipping

ក្រុមអ្នករិះគន់បានលើកយកបញ្ហារបស់ប្រទេសវៀតណាមស្តីពីសិទ្ធិមនុស្សនិងសិទ្ធិការងារ។ ក្រុមអ្នកឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watch បានស្នើសុំឲ្យសមាជិកសភាសហភាពអ៊ឺរ៉ុបធ្វើការពន្យាពេលការអនុម័តកិច្ចព្រមព្រៀងមួយនេះ រហូតដល់ប្រទេសវៀតណាមបានសន្យាផ្លាស់ប្ដូរមានឲ្យមានសេរីភាពជួបប្រជុំគ្នាសម្រាប់កម្មករ និងធ្វើកំណែទម្រង់ក្រមព្រហ្មទណ្ឌសិន។

Ho Chi Minh, City, Vietnam, Sai Gon, Night, Sunset

លោក Phil Hogan ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបបានប្រាប់សមាជិកសភាក្នុងកិច្ចពិភាក្សាមួយកាលពីថ្ងៃអង្គារថា វៀតណាមបានខិតខំប្រឹងប្រែងបង្កើនសិទ្ធិការងារ និងអាចសហការជាមួយសហភាពអ៊ឺរ៉ុបដើម្បីកែទម្រង់បន្ថែម។

លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម បានហៅកិច្ចព្រមព្រៀងនេះថាជាជំហានដ៏សំខាន់មួយរវាងប្រទេសវៀតណាមនឹងសហភាពអ៊ឺរ៉ុប និងសង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងចូលជាផ្លូវការនៅខែកក្តដាខាងមុខនេះ។ 

លោក Tran Tuan Anh បានបន្ថែមទៀតថាផលិតផលសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងសង្ហារឹមឈើ នឹងទទួលបានផលយោជន៍ច្រើនពីកិច្ចព្រមព្រៀងនេះ។

កិច្ចព្រមព្រៀងរវាង EU និង វៀតណាមនេះ អាចចូលជាធរមាននៅក្នុងខែកក្កដាខាងមុខ ដោយនឹងលុបចោលពន្ធគយរហូតដល់ ៩៩ ភាគរយល់ទំនិញផ្សេង ទោះបីជាប្រទេសវៀតណាមនឹងមានរយៈពេលអន្តរកាលរហូតដល់ ១០ ឆ្នាំសម្រាប់ការនាំចូលមួយចំនួនដូចជារថយន្តនិងស្រាបៀរក៏ដោយ។

ទំនិញវៀតណាមជាច្រើនទទួលបានអត្ថប្រយោជន៍ពីការចូលទៅកាន់ទីផ្សារអ៊ឺរ៉ុបដែលស្ថិតនៅក្រោមគម្រោងអនុគ្រោះព័ន្ធដែលផ្តល់ជូនប្រទេសក្រី កំពុងអភិវឌ្ឍន៍។ ទោះជាយ៉ាងណាក៏ដោយនេះអនុវត្តចំពោះកាតព្វកិច្ចលើពីរភាគបីនៃប្រភេទផលិតផលមួយចំនួន។ ការអនុគ្រោះព័ន្ធនៅតែអនុវត្តទោះបីជាមានអត្រាទាបចំពោះផលិតផលសម្លៀកបំពាក់ក៏ដោយ។

Image result for EU

ផ្ទុយមកវិញគណៈកម្មការអឺរ៉ុប (European Commission ) គ្រោងនឹងដកការអនុគ្រោះពាណិជ្ជកម្មពីកម្ពុជាក្រោមគម្រោង «អ្វីគ្រប់យ៉ាងទាំងអស់លើកលែងតែអាវុធ» (EBA) ពីកម្ពុជាដែលស្មើនឹងប្រមាណ ២០ភាគរយនៃទំនិញនាំចេញ ដែលស្មើនឹងទឹកប្រាក់១០០០លានដុល្លារក្នុងមួយឆ្នាំ ដោយសារការរំលោភសិទ្ធិមនុស្ស។ ដកដកផ្នែកខ្លះនៃការអនុគ្រោះពន្ធនេះនឹងចេញជាស្ថាពរនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ ប្រសិនបើគ្មានការជំទាស់ពីសភាអ៊ឺរ៉ុប (European Parliament) និងក្រុមប្រឹក្សាអ៊ឺរ៉ុប (Council)។

គួរឲ្យដឹងផងដែរថា ប្រទេសកម្ពុជាជាប្រទេសទទួលបានផលចំណេញខ្ពស់ជាងគេលំដាប់ទី ២ នៃ EBA ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីប្រទេសបង់ក្លាដែស។ ការនាំចេញសរុបរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបបានឈានដល់ ៥,២៥ ពាន់លានអឺរ៉ូ (៥,៧៣ ពាន់លានដុល្លារ) នៅឆ្នាំ ២០១៨ ពោលគឺកើនឡើង ១៤ ភាគរយបើធៀបនឹងឆ្នាំ ២០១៦។

សហគមអ៊ឺរ៉ុបកំពុងធ្វើការពិនិត្រដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសមីយ៉ានម៉ា ផងដែរ ដោយសារតែការរំលោភបំពាន និងសម្លាប់ទៅលើជនជាតិ Rohingya Muslim៕

ដោយ៖ Arthony 

 

X
5s