សម្ដីចំនួន​ ៨​ឃ្លា​​ ដែល​នឹង​ធ្វើឲ្យ​អ្នក​គិតពិចារណាអំពីសេចក្ដីពិតក្នុងជីវិត​



ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​សម្ដី​ដែល​នឹង​ធ្វើឲ្យ​អ្នក​គិត​ស៊ីជម្រៅ​ពី​ជីវិត ដែល​មាន​ចំនួន ​៨​ឃ្លា​ ដូច​ខាងក្រោម៖

) «បើ​វា​ពិត​ជា​មាន​អត្ថន័យ​អ្វី​នៅ​ក្នុង​ជីវិត​មែន នោះ​វា​ប្រាកដ​ជា​មាន​អត្ថន័យ​អ្វីមួយ​នៅ​ក្នុង​សេចក្ដី​ទុក្ខ​ដែរ។ សេចក្ដី​ទុក្ខ​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​ដែល​មិន​អាច​ត្រូវ​បាន​ដក​ចេញ​បាន សូម្បី​តែ​ជា​ព្រហ្មលិខិត​និង​សេចក្ដី​ស្លាប់​ក៏​ដោយ។ បើ​មិន​មាន​សេចក្ដី​ទុក្ខ​និង​សេចក្ដី​ស្លាប់​ទេ ជីវិត​របស់​មនុស្ស​មិន​អាច​ពេញលេញ​បាន​នោះ​ឡើយ។» Viktor Frankl

) «មនុស្ស​ឥឡូវ​នេះ​មាន​មធ្យោបាយ​ដើម្បី​រស់នៅ ប៉ុន្តែ​មិន​មាន​អត្ថន័យ​សម្រាប់​រស់នៅ​ដើម្បី​វា​នោះ​ឡើយ។» Viktor Frankl

) «បើ​មាន​នរណា​ម្នាក់​មក​ដល់​ហើយ​បាញ់​ធ្នូ​ចំ​កណ្ដាល​បេះដូង​របស់​អ្នក វា​ជា​រឿង​ឥតប្រយោជន៍​នោះ​ឡើយ​នឹង​ទៅ​ស្រែក​ដាក់​ម្នាក់​នោះ។ វា​នឹង​ប្រសើរ​ជាង​មុន​បើ​សិន​ជា​អ្នក​បែរ​ចំណាប់​អារម្មណ៍​របស់​អ្នក​ឲ្យ​មក​ផ្ដោត​លើ​ការ​ពិត​ដែល​ថា​មាន​ធ្នូ​នៅ​ក្នុង​បេះដូង​របស់​អ្នក។»

) «បើ​យើង​រៀន​បើក​បេះដូង​របស់​ខ្លួនឯង នរណា​ក៏​ដោយ​សូម្បីតែ​មនុស្ស​ដែល​បាន​ធ្វើឲ្យ​យើង​ឆ្កួត ក៏​អាច​ធ្វើ​ជា​គ្រូ​របស់​យើង​បាន​ដែរ។» Pema Chodron

) «មនុស្ស​មិនមែន​ត្រូវ​បាន​ដាក់ទោស​សម្រាប់​បាបកម្ម​របស់​ពួកគេ​នោះ​ទេ តែ​គឺ​ត្រូវ​បាន​ដាក់ទោស​ដោយ​បាបកម្ម​របស់​ពួកគេ។» Elbert Hubbard

) «អ្វី​ដែល​យើង​ធ្លាប់​រីករាយ​ជាមួយ​យ៉ាង​ជ្រាលជ្រៅ យើង​នឹង​មិន​អាច​បាត់បង់​វា​បាន​នោះ​ទេ។ គ្រប់យ៉ាង​ដែល​យើង​បាន​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ នឹង​បាន​ក្លាយ​ជា​ចំណែក​មួយ​នៃ​យើង។» Helen Keller

) «សេចក្ដី​សុខ​ដ៏​ល្អឥតខ្ចោះ​គឺជា​ថ្ងៃ​លិច​ដែល​ស្រស់​ស្អាត សំណើច​ក្អាកក្អាយ​របស់​ចៅ ព្រិល​ធ្លាក់​ដំបូង។ វា​គឺជា​រឿង​តូចៗ​ដែល​បាន​បង្កើត​នូវ​ខណៈ​ពេល​ដែល​រីករាយ មិនមែន​ជា​ព្រឹត្តិការណ៍​ធំដុំ​នោះ​ឡើយ។ ភាព​រីករាយ​មក​ជា​ការ​ក្រេប​ជញ្ជក់ មិនមែន​ជា​ការ​លេប​ក្អឿក​នោះ​ឡើយ។» Sharon Draper

) «មិន​ត្រូវ​ភ្លេច​ថា ថ្ងៃលិច​ដែល​ស្រស់​ស្អាត​ត្រូវការ​មាន​មេឃ​ដែល​ពោរពេញ​ដោយ​ពពក។» Paulo Coelho

ដោយ​៖ ស្រីពៅ

X
5s