ទស្សន ១០ឃ្លា ដែលអាចដាស់កូនក្មេងនៅក្នុងវិញ្ញាណរបស់អ្នកឲ្យភ្ញាក់ឡើងវិញ
Angela Schwindt បាននិយាយថា «នៅពេលដែលយើងកំពុងតែបង្រៀនកូនៗគ្រប់យ៉ាងអំពីជីវិត កូនៗរបស់យើងបានបង្រៀនយើងថាតើជីវិតគ្រប់យ៉ាងគឺគ្រាន់តែជាអ្វី។» ក្មេងៗគឺបរិសុទ្ធណាស់។ ពួកគេងាយស្រួលនឹងធ្វើឲ្យរីករាយនិងសើចក្អាកក្អាយ។ ប៉ុន្តែ នៅពេលក្មេងនេះដឹងក្ដីបន្តិចម្ដងៗនៅក្នុងសង្គម ពួកគេក៏ចាប់ផ្ដើមបាត់បង់ភាពបរិសុទ្ធមិនដឹងអីនេះបន្តិចម្ដងៗទៅតាមនោះដែរ។ ពួកគេក៏ចាប់ផ្ដើមមើលឃើញថាពិភពលោកមិនមែនសាមញ្ញដូចទៅនឹងអ្វីដែលពួកគេធ្លាប់មើលឃើញនោះទេ។ រឿងរ៉ាវនៅក្នុងលោកនេះស្មុគស្មាញនិងជំពាក់ជំពិនគ្នាណាស់។ កាន់តែដឹងក្ដី កាន់តែពិបាកស្វែងរកសេចក្ដីសុខនៅក្នុងជីវិត។
នៅពេលក្នុងជីវិតអ្នក អ្នកចាប់ផ្ដើមមានកូនឬបានកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកូនក្មេងណាម្នាក់ នៅពេលដែលអ្នកបានបង្រៀនពួកគេគ្រប់យ៉ាងអំពីជីវិត ពួកគេនឹងបង្រៀនយើងវិញថាតើជីវិតគ្រប់យ៉ាងគឺគ្រាន់តែជាអ្វី។ នៅពេលអ្នកមើលឃើញស្នាមញញឹមនិងសំណើចក្អាកក្អាយរបស់ពួកគេ ពួកគេកំពុងតែដាស់ភាពបរិសុទ្ធមិនដឹងអីរបស់អ្នកដែលអ្នកបានកប់វាចោលជាយូរមកហើយនេះឲ្យភ្ញាក់ឡើងវិញ ឲ្យអ្នកចាប់ផ្ដើមរកឃើញសេចក្ដីសុខនៅក្នុងរឿងដែលសាមញ្ញៗបំផុតនៅក្នុងជីវិតរបស់អ្នកដែលអ្នកតែងតែមើលរំលងមិនឃើញ។ ខណៈនោះអ្នកនឹងដឹងថាតើតាមពិតជីវិតគ្រាន់តែជាការដែលមានសេចក្ដីសុខយ៉ាងសាមញ្ញនៅក្នុងផ្លូវចិត្តតែប៉ុណ្ណោះឯង។
ខាងក្រោមនេះគឺជាទស្សនចំនួន១០ឃ្លា ដែលអាចដាស់កូនក្មេងនៅក្នុងវិញ្ញាណរបស់អ្នកឲ្យភ្ញាក់ឡើងវិញ៖
១) «អ្នកដឹងថាកូនរបស់អ្នកបានធំដឹងក្ដីហើយនៅពេលដែលពួកគេចាប់ផ្ដើមសួរសំណួរដែលមានចម្លើយ។» John J. Plomp
២) «មានពេលខ្លះអ្នកត្រូវធំដឹងក្ដីមុនពេលមើលឃើញតម្លៃទៅលើថាតើអ្នកធំដឹងក្ដីដោយរបៀបណា។» Daniel Black
៣) «ក្មេងៗមិនត្រឹមតែបរិសុទ្ធមិនដឹងអីហើយឆ្ងល់ច្រើននោះទេ ប៉ុន្តែក៏ថែមទាំងសុទិដ្ឋិនិយមនិងពោរពេញដោយភាពរីករាយផងដែរ។ ពួកគេ និយាយឲ្យខ្លីទៅ គឺជាគ្រប់យ៉ាងដែលមនុស្សជំទង់ប្រាថ្នាសូមឲ្យដូចបែបនោះដែរ។» Carolyn Haywood
៤) «ក្មេងៗធ្វើឲ្យជីវិតរបស់អ្នកសំខាន់។» Erma Bombeck
៥) «វិញ្ញាណត្រូវបានព្យាបាលដោយបាននៅជាមួយក្មេងៗ។» Fyodor Dostoevsky
៦) «នៅពេលដែលយើងកំពុងតែបង្រៀនកូនៗគ្រប់យ៉ាងអំពីជីវិត កូនៗរបស់យើងបានបង្រៀនយើងថាតើជីវិតគ្រប់យ៉ាងគឺគ្រាន់តែជាអ្វីមួយ។» Angela Schwindt
៧) «មនុស្សជំទង់គ្រាន់តែជាក្មេងៗដែលហួសសម័យប៉ុណ្ណោះ។» Dr. Seuss
៨) «បើទោះជាមនុស្សវ័យនៅក្មេងនៅឡើយក៏ដោយ ពួកគេមិនគួរត្រូវបានរារាំងពីការនិយាយអ្វីដែលពួកគេគិតនោះឡើយ។» Anne Frank
៩) «ក្មេងៗគួរតែត្រូវបានបង្រៀនពីរបៀបគិត មិនមែនអ្វីដែលត្រូវគិតឡើយ។» Margaret Mead
១០) «ក្មេងៗមិនសូវត្រូវការមនុស្សដែលពូកែនិយាយជាមួយដូចទៅនឹងត្រូវការមនុស្សដែលពូកែស្ដាប់នោះឡើយ។» Robert Brault
ដោយ៖ ស្រីពៅ