ឃ្លាពោរពេញដោយមនោសញ្ចេតនាចំនួន ១១ ដែលបានដកស្រង់ចេញពីរឿង Winnie The Pooh
ថ្ងៃនេះយើងបានចងក្រងនូវឃ្លាដែលពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ ដែលយើងបានដកស្រង់ចេញពីរឿង Winnie The Pooh ជារឿងតុក្កតាខ្លាឃ្មុំបែបប្រឌិត និងជាប្រភេទរឿងដែលតួអង្គតុក្កតាមានអត្តចរិតលក្ខណៈរបស់មនុស្ស ដែលមានចំនួន ១១ ដូចខាងក្រោមនេះ៖
១) «សេចក្ដីស្រឡាញ់គឺជាការឈានជើងថយក្រោយប៉ុន្មានជំហាន ឬក៏អាចច្រើនជាងនេះ ដើម្បីឲ្យផ្លូវទៅសេចក្ដីសុខនៃមនុស្សដែលយើងស្រឡាញ់។»
២) «ទឹកស្ទឹងដឹងពីរឿងនេះថា មិនចាំបាច់ប្រញាប់ប្រញាល់នោះទេ។ យើងគង់តែទៅដល់ទីនោះនៅថ្ងៃណាមួយទេ។»
៣) «ស្មៅក៏ជាផ្កាដែរ នៅពេលអ្នកចាប់ផ្ដើមស្គាល់ពួកវា។»
៤) «ជូនចំពោះអ្នកដែលមិនបានទទួលការអប់រំ អក្សរAគ្រាន់តែជាឈើ៣ដើមប៉ុណ្ណោះ។»
៥) «មានពេលខ្លះ បើអ្នកឈរនៅលើស្ពានហើយអើតករមើលទឹកស្ទឹងដែលកំពុងតែហូរទៅឆ្ងាយនៅខាងក្រោមអ្នក រំពេចនោះអ្នកនឹងដឹងពីគ្រប់យ៉ាងដែលនឹងត្រូវបានដឹង។»
៦) «យើងមិនបានដឹងថាយើងកំពុងតែបានកសាងអនុស្សាវរីយ៍នោះទេ យើងគ្រាន់តែបានដឹងថាយើងកំពុងតែសប្បាយរីករាយប៉ុណ្ណោះ។»
៧) «លាហើយ ? អូទេ សូមកុំ។ តើពួកយើងមិនអាចត្រឡប់ទៅទំព័រទី១ហើយធ្វើវាទាំងអស់ម្ដងទៀតបានទេ?»
៨) «ខ្ញុំបានរកឃើញមនុស្សម្នាក់ដែលដូចខ្ញុំហើយ។ ខ្ញុំគិតថាមានខ្ញុំតែម្នាក់ទេនៅក្នុងចំណោមពួកគេ។»
៩) «ខ្ញុំគិតថាពួកយើងសុបិនក៏ព្រោះតែពួកយើងមិនចាំបាច់ឃ្លាតឆ្ងាយរយៈពេលយូរនោះឡើយ។ បើពួកយើងនៅក្នុងសុបិនរបស់គ្នា នោះពួកយើងអាចនៅជាមួយគ្នាគ្រប់ពេលវេលា។»
១០) «ថ្ងៃណាដែលមិនមានសំណើចគឺជាថ្ងៃដែលត្រូវបានខ្ជះខ្ជាយ។»
១១) «នៅពេលជីវិតបោះឲ្យអ្នកនូវថ្ងៃដែលមានភ្លៀងធ្លាក់ ចូរលេងនៅក្នុងថ្លុកទឹកភ្លៀងចុះ។»
ដោយ៖ ស្រីពៅ