សម្ដីចំនួន ១០ឃ្លា ដែលធ្វើឲ្យអ្នកចេះឲ្យតម្លៃទៅលើគ្រប់ជំហានក្នុងដំណើរជីវិតអ្នក
ខាងក្រោមនេះគឺជាសម្រង់សម្ដីចំនួន ១០ឃ្លា ដែលអ្នកគួរអានដើម្បីឲ្យអ្នកចេះឲ្យតម្លៃទៅលើគ្រប់ជំហានក្នុងដំណើរជីវិតអ្នក៖
១) «មានពេលខ្លះ អ្នកត្រូវងាកថយក្រោយដើម្បីយល់ពីអ្វីដែលនៅខាងមុខ។» Yvonne Woon
២) «ចូរស្រឡាញ់ភាពនៅម្នាក់ឯងរបស់អ្នក ហើយចូលទៅជ្រៅក្នុងជម្រៅនៃវិញ្ញាណរបស់អ្នក។» Avijeet Das
៣) «បញ្ហាជាមួយមនុស្សយើងភាគច្រើនស្ថិតនៅត្រង់ថាយើងសុខចិត្តត្រូវបានបំផ្លាញដោយការសរសើរជាជាងត្រូវបានសង្គ្រោះដោយការរិះគន់។» Norman Vincent Peale
៤) «ឈប់វាស់វែងមួយថ្ងៃៗដោយកម្រិតនៃផលិតភាព និងចាប់ផ្ដើមឆ្លងកាត់បទពិសោធន៍ថ្ងៃនីមួយៗដោយកម្រិតនៃការរស់នៅក្នុងពេលបច្ចុប្បន្នវិញ។» Alan Watt
៥) «មនុស្សមានពេលខ្លះបរាជ័យក្នុងការរស់នៅក៏ដោយសារ ប៉ុន្តែពួកគេតែងតែរៀបចំត្រៀមខ្លួនសម្រាប់រស់នៅជានិច្ច។» Alan Watt
៦) «គ្រប់មនុស្សទាំងអស់សុទ្ធតែដឹងពីផលប្រយោជន៍នៃអ្វីដែលមានប្រយោជន៍ ប៉ុន្តែគ្មាននរណាម្នាក់ដឹងពីផលប្រយោជន៍នៃអ្វីដែលមិនមានប្រយោជន៍នោះឡើយ។» ជ័ងជឺ
៧) «នៅពេលការគាំទ្រនិងការបដិសេធប្រឆាំងបានចាប់កំណើតឡើងមក តៅ(Tao)ក៏បានរលាយសូន្យទៅ។ នៅពេលតៅបានរលាយសូន្យទៅ ការជាប់ជំពាក់ទៅនឹងផ្នែកម្ខាងក៏បានលេចឡើងមក។» ជ័ងជឺ
៨) «យើងរវល់នឹងចាំមើលអ្វីដែលស្ថិតនៅខាងមុខយើងខ្លាំងពេលរហូតទាល់តែយើងមិនបានចំណាយពេលសម្រាប់រីករាយនឹងកន្លែងដែលយើងកំពុងតែស្ថិតនៅ។» Bill Watterson
៩) «ជីវិតគឺជាដំណើរផ្សងព្រេង មិនមែនជាគោលដៅនោះឡើយ។» Ralph Waldo Emerson
១០) ខ្លាឃ្មុំPooh បានសួរ៖ «តើថ្ងៃនេះជាថ្ងៃអ្វី?»។ កូនជ្រូកPiglet បានឆ្លើយ៖ «គឺជាថ្ងៃនេះ។» ខ្លាឃ្មុំPooh ក៏បាននិយាយតប «វាជាថ្ងៃដែលខ្ញុំចូលចិត្ត។»
ដោយ៖ ស្រីពៅ