សម្រង់សម្ដីទាំង ៧ឃ្លា របស់លោក Ed Mylett ជួយលើកទឹកចិត្តនិងជួយអ្នកផ្ដោតអារម្មណ៍ក្នុងជីវិត​



លោក Ed Mylett គឺជាបុគ្គលជោគជ័យក្នុងអាជីវកម្ម និងក្នុងជីវិតដ៏ល្បីល្បាញម្នាក់។ លើក Ed Mylett គឺជាអ្នកជំនាញ និងជាអ្នកនិយាយសាធារណៈផងដែរ។ លោក ជាសេដ្ឋីដ៏ល្បីល្បាញដោយសារតែភាពជោគជ័យរបស់លោក។ ខាងក្រោមនេះគឺជាសម្ដីទាំង ៧ឃ្លា របស់លោកជួយលើកទឹកចិត្តនិងជួយអ្នកផ្ដោតអារម្មណ៍៖

១) «ការគោរពនឹងទទួលមកវិញ ភក្ដីភាពគឺជាការពេញចិត្ត ការជឿជាក់គឺជាការទទួលបាន ភាពស្មោះត្រង់នឹងផ្ដល់ត្រលប់មកវិញ»។

២) «អ្នកមកដល់កន្លែងណាមួយក្នុងជីវិតរបស់អ្នកគឺជាលទ្ធផលនៃការសម្រេចចិត្តរបស់អ្នកដែលអ្នកបានធ្វើកន្លងមក»។

៣) «ជីវិតខ្លីខ្លាំងណាស់ដូចនេះកុំចំណាយពេលប្រកាសសង្គ្រាមជាមួយខ្លួនអ្នក»។

៤) «ផ្លូវស្រួលមិនអាចនាំអ្នកទៅកាន់ក្ដីសុបិនដែលអ្នកចង់បានក្នុងជីវិតនោះទេ»។

៥) «ភាពល្អជាសត្រូវរបស់ភាពអស្ចារ្យ»។

៦) «អ្វីគ្រប់យ៉ាងដែលអ្នកមាននៅខាងមុខអ្នកហើយ។ កុំព្យាយាមមើលតម្លៃ ឈប់តថ្លៃ វាជារបស់ហ្វ្រី។ មិនមែនជាតម្លៃទេ ប៉ុន្តែជាគុណតម្លៃទៅវិញទេ។ អ្នកមានមិនដែលសួរថារបស់ហ្នឹងតម្លៃប៉ុន្មានទេ តែគេសួរថាតើវាមានគុណតម្លៃអ្វីសម្រាប់គេទិញ»។ 

៧) «រឿងមួយដែលអាចបំផ្លាញក្ដីសុបិនរបស់អ្នកគឺការខ្វាយខ្វល់អំពីសម្ដីអ្នកដទៃខ្លាំងពេក»។

ដោយ៖ លង់ វណ្ណៈ

 

X
5s