សម្រង់គតិ​ចំនួន ​១០​ឃ្លា ដែល​អាច​ធ្វើ​ជា​មេរៀន​ជីវិត​ដ៏​មាន​តម្លៃ​របស់​អ្នក​បាន​



Rita Mae Brown កវី​និពន្ធ​និង​សកម្មជន​មួយ​រូប​របស់​អាមេរិក​បាន​និយាយ​ថា «គន្លឹះ​មួយ​ដែល​ឆ្ពោះ​ទៅ​កាន់​សេចក្ដី​សុខ​គឺជា​ការ​ចងចាំ​មិន​ល្អ។» ពិត​ណាស់​អ្វី​ក៏​ដោយ​តែង​មាន​ផល​ល្អ​និង​ផល​អាក្រក់​របស់​វា។ ទោះជាយ៉ាងណា បើ​ទោះ​ជា​និយាយ​ចំពោះ​ការ​ប្រើប្រាស់​ខួរក្បាល​សម្រាប់​ចងចាំ​ព័ត៌មាន​ដែល​ចាំបាច់​សម្រាប់​ការងារ​ឬ​ការ​សិក្សា ការ​ចងចាំ​មិន​ល្អ​អាច​នឹង​នាំ​មក​នូវ​ការ​លំបាក​ជាច្រើន​ដល់​អ្នក​ក៏​ពិត​មែន យ៉ាងណាមិញ បើ​និយាយ​ចំពោះ​ទំនាក់ទំនង​រវាង​អ្នក​ជាមួយ​មនុស្ស​នៅ​ក្នុង​សង្គម នោះ​ការ​ចងចាំ​មិន​ល្អ​អាច​ក្លាយ​ជា​ឫសគល់​មួយ​នៃ​សេចក្ដី​សុខ​របស់​អ្នក​បាន។ នៅ​ពេល​អ្នក​មាន​ការ​ចងចាំ​មិន​សូវ​ល្អ អ្នក​មិន​សូវ​យក​រឿង​អ្វីៗ​មក​ដាក់​ក្នុង​ចិត្ត មិន​សូវ​ខ្វាយខ្វល់​ពី​រឿង​ខាត​ចំណេញ​ជាមួយ​នរណា​ម្នាក់ នោះ​ចិត្ត​អ្នក​នឹង​ស្រាល ត្រជាក់ និង​មាន​សន្តិភាព ដែល​វា​នឹង​នាំ​មក​នូវ​ក្ដី​សុខ​ដល់​អ្នក​ក្នុង​ជីវិត។

ខាងក្រោម​នេះ​គឺជា​គតិ​ចំនួន​១០​ឃ្លា ដែល​អាច​ធ្វើ​ជា​មេរៀន​ជីវិត​ដ៏​មាន​តម្លៃ​របស់​អ្នក​បាន៖


) «មាន​ពេល​ខ្លះ​សត្រូវ​របស់​យើង​គឺជា​គ្រូ​ដ៏​ល្អ​បំផុត​របស់​យើង មនុស្ស​អាច​រៀន​សូត្រ​ពី​កំហុស​របស់​ខ្លួនឯង។ ការ​បែកបាក់​មាន​ពេល​ខ្លះ​មានន័យ​ថា​ជា​ការ​ចាប់​កំណើត​ឡើង​វិញ។» Keanu Reeves

) «គន្លឹះ​មួយ​ដែល​ឆ្ពោះ​ទៅ​កាន់​សេចក្ដី​សុខ​គឺជា​ការ​ចងចាំ​មិន​ល្អ។» Rita Mae Brown

) «មនុស្ស​ដែល​មាន​អណ្ដាត​មុត​ស្រួច ចុងក្រោយ​នឹង​កាត់​ខ្លួនឯង។» J. Robson Koenig

) «មាន​ពេល​ខ្លះ​រឿង​ដ៏​សាមញ្ញ​គឺជា​រឿង​ដែល​ពិបាក​បំផុត​ក្នុង​ការ​សម្រេច​បាន។» Keanu Reeves

) «បើ​អ្នក​និយាយ​ការ​ពិត អ្នក​មិន​ចាំបាច់​ចងចាំ​អ្វី​ទាំងអស់។» Mark Twain

) «ចូរ​ប្រាប់​ទៅ​កាន់​បេះដូង​របស់​អ្នក​ថា​ភាព​ភ័យខ្លាច​សេចក្ដី​ទុក្ខ វេទនា​ជាង​សេចក្ដី​ទុក្ខ​ខ្លួន​វា​ទៅ​ទៀត។» Paulo Coelho

) «ខ្ញុំ​គិត​៩៩​ដង​ហើយ​នៅតែ​មិន​អាច​គិត​ឃើញ​អ្វី​សោះ។ ខ្ញុំ​ឈប់​គិត​ហើយ​ក៏​ទៅ​ហែល​ទឹក​យ៉ាង​ស្ងប់ស្ងាត់ ពេល​នោះ​ការ​ពិត​ក៏​រត់​មក​រក​ខ្ញុំ។» អាល់ប៊ឺត អាញស្តាញ

) «ការ​លំបាក​ទាំងឡាយ​នៅ​ក្នុង​ជីវិត​បាន​សូន​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ដូច​ដែល​អ្នក​នៅ​ថ្ងៃនេះ។ ចូរ​មាន​ការ​អំណរគុណ​ដល់​ពេលវេលា​លំបាក ពួក​វា​នេះ​ហើយ​ដែល​អាច​ធ្វើឲ្យ​អ្នក​រឹងមាំ​ជាង​មុន។» Keanu Reeves


) «ការ​ពិត​មិន​ត្រូវ​បាន​ដឹង​ដោយ​ចំណេះដឹង​នោះ​ឡើយ។ វា​ត្រូវ​បាន​រក​ឃើញ​ដោយ​ភាព​ស្ងប់ស្ងាត់ ហើយ​ចំណេះដឹង​គឺ​ពិត​ជា​គួរឲ្យ​រំខាន​ណាស់។» Rajneesh

១០) «ភាព​ស្ងប់ស្ងាត់​និង​ការ​នៅ​ម្នាក់ឯង​គឺជា​ការ​ប្រឈមមុខ​ដាក់​គ្នា។ ពួក​វា​ជ្រមុជ​យើង​យ៉ាង​រហ័ស​ទៅ​ក្នុង​ការ​ពិត។» Babara De Angelis

ដោយ៖ ស្រីពៅ

X
5s