កំពង់ស្ពឺ​ទទួល​គម្រោង​រោងចក្រ​តម្លៃ​ជាង​៥លាន​ដុល្លារ​​



គម្រោង​រោងចក្រ​ផលិត​អំបោះ​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន “KANGTAIXIANG TEXTILE CO., LTD.” ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​៥លានដុល្លារ ត្រូវ​បាន​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ។

គម្រោង​រោងចក្រ​ខាង​លើ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិ​ស្លែង ឃុំ​មហាសាំង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ចំនួន ៥,៥លានដុល្លារ​អាមេរិក ព្រម​ទាំង​អាច​បង្កើត​ការងារ​បាន​ចំនួន ២៥០កន្លែង៕

 

X
5s