ទស្សនចំនួន ១០ឃ្លា ដែលអាចពង្រីកបញ្ញារបស់អ្នកនៅក្នុងបញ្ហាជីវិត
ថ្ងៃនេះយើងបានដកស្រង់នូវទស្សនដែលអាចពង្រីកបញ្ញារបស់អ្នកនៅក្នុងបញ្ហាជីវិត ដែលមានចំនួន ១០ឃ្លា ដូចខាងក្រោម៖
១) «នៅពេលកុមារភាពត្រូវបានស្លាប់ សាកសពរបស់វាត្រូវបានគេហៅថាមនុស្សវ័យជំទង់។» Brian Aldiss
២) «ជនណាដែលធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយខ្លួនឯងនឹងមិនមានសត្រូវនោះឡើយ។» Benjamin Franklin
៣) «វាគឺជារឿងមិនអាចទៅរួចនោះឡើយក្នុងការគេចចេញពីចំណាប់អារម្មណ៍ដែលមនុស្សច្រើនតែងប្រើស្តង់ដានៃការវាស់វែងដែលខុស ដែលពួកគេស្វែងរកអំណាច ភាពជោគជ័យ និងទ្រព្យសម្បត្តិសម្រាប់ខ្លួនឯង និងគោរពពួកវានៅក្នុងអ្នកដទៃ ហើយដែលពួកគេមើលស្រាលអ្វីទៅដែលពិតជាតម្លៃពិតប្រាកដនៅក្នុងជីវិត។» Sigmund Freud
៤) «អ្នកនឹងប្រឈមមុខជាមួយនឹងការដួលជាច្រើននៅក្នុងឆាកជីវិត ប៉ុន្តែចូរកុំអនុញ្ញាតឲ្យខ្លួនឯងត្រូវបានធ្វើឲ្យដួលឲ្យសោះ។» Maya Angelou
៥) «បុគ្គលដែលអានច្រើនប៉ុន្តែប្រើប្រាស់ខួរក្បាលរបស់គាត់តិចតួចពេក នឹងធ្លាក់ទៅក្នុងទម្លាប់នៃការខ្ជិលគិត។» អាលប៊ឺត អាញស្តាញ
៦) «សុខភាពគឺជាអំណោយដ៏អស្ចារ្យបំផុត។ ការស្កប់ស្កល់គឺជាទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុត។ ភាពស្មោះត្រង់គឺជាទំនាក់ទំនងដ៏អស្ចារ្យបំផុត។» ព្រះសម្មាសម្ពុទ្ធ
៧) «ឫសគល់នៃសេចក្ដីទុក្ខគឺជាការជាប់ជំពាក់។» ព្រះសម្មាសម្ពុទ្ធ
៨) «មិនចាំបាច់មានការភ័យខ្លាចចំពោះថាមពលអាតូមនោះទេ ព្រោះពួកវាមិនដែលអាចបញ្ឈប់ពេលវេលាបានឡើយ។» Bob Marley
៩) «នៅពេលដែលឫសគល់រឹងមាំ ផ្លែរបស់វានឹងផ្អែម។» Bob Marley
១០) «ពេលខ្ញុំនៅក្មេង ខ្ញុំធ្លាប់គោរពមនុស្សដែលវៃឆ្លាត។ ពេលខ្ញុំធំឡើង ខ្ញុំគោរពមនុស្សដែលមានសន្ដានចិត្តល្អ។» Abraham Joshua Heschel
ដោយ៖ ស្រីពៅ