CDC អនុម័តគម្រោងចក្រតម្លៃជាង២លានដុល្លារនៅ ខេត្តកណ្ដាល
រោងចក្រកាត់ និងចាក់សម្លៀកបំពាក់ដែលមានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក ដែលមានទីតាំងស្ថិតនៅខេត្តកណ្ដាល ត្រូវបានគណៈកម្មធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរក្នុងការសាងសង់។
តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ របស់ក្រុមហ៊ុន “KNITERACY ASIA COMPANY LIMITED” ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គសនួល ខេត្តកណ្តាល ក្នុងទំហំទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក ព្រមទាំងអាចបង្កើតការងារបានចំនួន ១.០២៦កន្លែង ដល់ប្រជាពលរដ្ឋក្នុងតំបន់ ត្រូវបានគណៈកម្មធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។