សម្រង់សម្តី ១១ឃ្លា ជួយលើកទឹកចិត្តថា អ្នកគួរធ្វើបែបណានៅពេលជួបទំនាក់ទំនងមិនល្អ​



ទំនាក់ទំនងល្អ អាចនាំអ្នកទៅដល់ឋានសួគ៌ និងអនុស្សាវរីយ៍ល្អៗជាច្រើនដែលមិនអាចបំភ្លេចបាន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើទំនាក់ទំនងរបស់អ្នកមិនល្អ ឬល្អកកករវិញនោះ វាអាចនាំអ្នកចូលទៅក្នុងជ្រោះជីវិតដ៏ខ្មៅងងឹតយ៉ាងងាយបំផុតដែលជះឥទ្ធិពលដល់គ្រប់ទិដ្ឋភាពទាំងអស់ក្នុងជីវិតរបស់អ្នក។

មិនចំពោះថា ទំនាក់ទំនងមិនល្អរបស់អ្នកបានកើតមាននៅក្នុងរយៈពេលខ្លី ឬយូរយ៉ាងណាក៏ដោយ អ្នកត្រូវដឹងថា អ្នកមានសិទ្ធិគ្រប់គ្រាន់ដើម្បីដើរចេញពីវាបានគ្រប់ពេលតាមជម្រើសរបស់អ្នក។ នេះគឺជាគោលបំណងដ៏ល្អមួយដែលនឹងជម្រុញឲ្យអ្នកចេះកាត់ផ្តាច់ទំនាក់ទំនងស្មោកគ្រោកទាំងនោះចេញពីជីវិតរបស់អ្នក ហើយវាមានភាពស៊ីសង្វាក់គ្នាទៅនឹងអ្វីដែលជាការយល់ឃើញរបស់បុគ្គលមួយចំនួនដែលបានលើកឡើងនៅក្នុងសម្រង់សម្តីចំនួន ១១ របស់ខ្លួននៅខាងក្រោមនេះ។

១. “ទំនាក់ទំនងមិនល្អ គឺប្រៀបដូចជាឈរនៅលើកញ្ចក់បែកបាក់អញ្ចឹង! ប្រសិនបើអ្នកនៅបន្ត អ្នកនឹងបន្តឈឺចាប់ទៀត! ប្រសិនបើអ្នកដើរចេញ អ្នកនឹងឈឺចាប់ ប៉ុន្តែទីបំផុតអ្នកនឹងបានជាសះស្បើយ”។ ដោយ Autumn Kohler។

២. “សេចក្តីស្លាប់នៅក្នុងទំនាក់ទំនង គឺបានកើតឡើងនៅពេលដែលមនុស្សពីរនាក់មិនមានឆន្ទៈបន្តទៅទៀតនៅក្នុងការរ៉ៃរ៉ាប់ប្រាប់គ្នាទៅវិញទៅមកពីអារម្មណ៍របស់ពួកគេ”។ ដោយអ្នកនិពន្ធ លោកស្រី Shakti Gawain។

៣. "ទំនាក់ទំនងដោយគ្មានទំនុកចិត្ត គឺប្រៀបដូចជារថយន្តដែលគ្មានឥន្ធនៈ។ វាអាចរក្សាលក្ខណៈរូបរាងរបស់វា ក៏ប៉ុន្តែវាមិនអាចផ្តាស់ទីនៅកន្លែងណាបានឡើយ"។ ដោយ ជនអណាមិក។ 

៤."ត្រូវបញ្ចប់ទំនាក់ទំនងដែលមិនល្អឲ្យផុតរលត់ទៅដោយយកចិត្តទុកដាក់មើលថែខ្លួនឯងវិញ"។ ដោយអ្នកនិពន្ធ លោកស្រី  Karen Salmansohn។

៥."នៅពេលមានអារម្មណ៍ថាទំនាក់ទំនងរបស់អ្នកមានសម្ពាធខ្លាំង អ្នកនឹងដឹងថា ការអនុញ្ញាត្តឲ្យវាចេញទៅ គឺជារឿងចាំបាច់។ គ្មានហេតុផលអ្វីដែលអ្នកគួររក្សាវាឲ្យនៅបន្តទៅទៀតនោះឡើយ"។ អ្នកនិពន្ធសៀវភៅ លោកស្រី C. JoyBell។

៦."មានទំនាក់ទំនងមិនល្អជាមួយនរណាម្នាក់ ធ្វើឲ្យអ្នកឯកោជាងនៅម្នាក់ឯងទៅទៀត"។ ដោយ ជនអណាមិក។

៧."ការរស់នៅជាមួយទំនាក់ទំនងមិនល្អ ធ្វើឲ្យតម្លៃរបស់អ្នកធ្លាក់ចុះ"។ ដោយលោកស្រី Sam Owen។ 

៨."អបអរដល់ការបញ្ចប់ទំនាក់ទំនងមិនល្អដោយការចាប់ផ្តើមទំនាក់ទំនងថ្មីមួយទៀត"។ ដោយអ្នកនិពន្ធសៀវភៅ លោក Jonathan Lockwood Huie។

៩."មនុស្សខ្លះគិតថា ការយកឈ្នះលើទំនាក់ទំនងមិនល្អធ្វើឲ្យខ្លួនរឹងមាំ។ ប៉ុន្តែពេលខ្លះ ការអនុញ្ញាត្តឲ្យវាចេញទៅ គឺជារឿងល្អបំផុត"។ ដោយកវីនិពន្ធ លោក Hermen Hesse។ 

១០."មនុស្សខ្លះគិតថា ការយកឈ្នះលើទំនាក់ទំនងមិនល្អធ្វើឲ្យខ្លួនរឹងមាំ។ ប៉ុន្តែពេលខ្លះ ការអនុញ្ញាត្តឲ្យវាចេញទៅ គឺជារឿងល្អបំផុត"។ ដោយកវីនិពន្ធ លោក Hermen Hesse។

១១."ទំនាក់ទំនងល្អ គឺត្រូវធ្វើឲ្យភាគីទាំងពីរមានអារម្មណ៍កក់ក្តៅ។ ដូច្នេះហើយនៅពេលទំនាក់ទំនងមួយធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រណុកក្នុងចិត្ត មានកំហុស គ្មានសុវត្ថិភាព ខ្មាស់អៀន និងអស់សង្ឃឹម អ្នកគួរបញ្ចប់វាទៅ"។ ដោយអ្នកនិពន្ធសៀវភៅ  លោកស្រី Laura Bowers៕

ប្រភព៖ Inc 

 

 

X
5s