សម្ដីដកស្រង់ចំនួន ៨ឃ្លា ដែលបង្រៀនអ្នកឲ្យចេះរស់នៅនិងឲ្យតម្លៃទៅលើបច្ចុប្បន្នកាល
Pablo Picasso វិចិត្រករជនជាតិអេស្ប៉ាញដ៏ល្បីល្បាញមួយរូបបាននិយាយថា «វាត្រូវការពេលយូរដើម្បីក្លាយជាក្មេងវ័យ។» មនុស្សយើងភាគច្រើនមិនបានដឹងទេថារបស់ដែលមានតម្លៃបំផុតមួយដែលមិនអាចយកអ្វីមកដោះដូរបាន ហើយដែលយើងម្នាក់ៗសុទ្ធតែត្រូវបានប្រទានឲ្យមកតាំងតែពីចាប់កំណើតមកម្ល៉េះ នោះគឺជាភាពមិនដឹងអីរបស់យើង ឬភាពបរិសុទ្ធរបស់យើង។ ក្មេងៗនៅពេលដែលមានអ្វីមួយធ្វើឲ្យសើច នោះវានឹងសើច។ បើមានអ្វីមួយដែលធ្វើឲ្យយំ នោះវានឹងយំ។ ប៉ុន្តែវាមិនដែលចងចាំទុករឿងរ៉ាវទាំងឡាយដែលបានកើតឡើងចំពោះវាកត់ទុកនៅក្នុងចិត្តរបស់វានោះឡើយ ព្រោះពួកវារស់នៅក្នុងបច្ចុប្បន្នកាល។
ចិត្តរបស់វាស្រាលនិងបរិសុទ្ធ។ ប៉ុន្តែទោះជាយ៉ាងណា នរណាម្នាក់ក៏ត្រូវបាត់បង់ភាពបរិសុទ្ធមិនដឹងអីនេះដែរ ព្រោះជីវិតគឺជាកន្លែងសម្រាប់រៀនសូត្រ។ រៀនសូត្រពីជីវិតរហូតទាល់តែអាចមើលឃើញធ្លុះពីការពិតនៃជីវិតនេះ ងាកត្រឡប់ទៅមើលឃើញពីតម្លៃនៃរតនសម្បត្តិដែលខ្លួនឯងមានចាប់តាំងពីចាប់កំណើតមក បន្ទាប់មកបណ្ដុះបណ្ដាលចិត្តខ្លួនឯងទើបពួកគេអាចត្រឡប់ទៅរកធម្មជាតិរបស់ខ្លួនឯងវិញបាន។ ទម្រាំតែត្រឡប់មកវិញ ប្រាកដណាស់ថាវាពិតជាចំណាយពេលវេលាយូរណាស់នៅក្នុងជីវិតនេះ ឬសូម្បីតែអាចចំណាយពេលជីវិតក្រោយៗទៀតផង។
ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន៨ឃ្លា ដែលបង្រៀនអ្នកឲ្យចេះរស់នៅនិងឲ្យតម្លៃទៅលើបច្ចុប្បន្នកាល:
១) «មានពេលខ្លះយើងភ្លេចឲ្យតម្លៃទៅលើរបស់តូចតាចដែលបានផ្ដល់កម្លាំងចិត្តដល់យើងជាងរបស់ធំដុំ។ យើងគួរតែរៀនសូត្រប្រចាំថ្ងៃជាជាងរៀបចំផែនការសម្រាប់អនាគតដ៏ឆ្កួតឡប់។» Vikram Roy
២) «វាត្រូវការពេលយូរដើម្បីក្លាយជាក្មេងវ័យ។» Pablo Picasso
៣) «ហេតុផលនេះហើយដែលមនុស្សដែលមិនមានសមត្ថភាពអាចនៅទីនេះនៅក្នុងបច្ចុប្បន្នកាលបាន ពួកគេមិនបានរស់នៅជីវិតរបស់ពួកគេនោះទេ ពួកគេរស់នៅប្រៀបបានទៅនឹងមនុស្សស្លាប់ដូច្នោះ។» Thich Nhat Hanh
៤) «មនុស្សយើងតិចតួចណាស់ដែលបានរស់នៅក្នុងបច្ចុប្បន្នកាល។ ពួកយើងជានិរន្តតែងតែស្រមៃនូវអ្វីដែលនឹងមកដល់ឬចងចាំនូវអ្វីដែលបានកន្លងហួសទៅហើយ។» Louis L'Amour
៥) «រស់នៅក្នុងពេលបច្ចុប្បន្នមានន័យថាជាការប្រលែងចោលអតីតកាលនិងមិនទន្ទឹងរង់ចាំអនាគត។ វាមានន័យថារស់នៅជីវិតរបស់អ្នកប្រកបដោយការមានសតិដឹង មានសតិដឹងថាគ្រប់ខណៈពេលទាំងអស់ដង្ហើមរបស់អ្នកគឺជាអំណោយ។» Oprah Winfrey
៦) «ដើម្បីឲ្យពន្លឺបញ្ចេញយ៉ាងចែងចាំង ភាពងងឹតត្រូវតែមានវត្តមាន។» Francis Bacon
៧) «មានពេលខ្លះអ្នកមិនដឹងពីតម្លៃនៃមួយខណៈពេលរហូតទាល់តែវាបានក្លាយជាការចងចាំ។» Dr. Suess
៨) «ជីវិតរបស់អ្នកគឺជាគ្រូបង្រៀនបានចាប់ផ្ដើមនៅថ្ងៃដែលអ្នកបានដឹងថាអ្នកតែងតែជាសិស្ស។» Robert John Meechan
ដោយ៖ ស្រីពៅ