ទីក្រុងទាំង ១១ ថ្លៃជាងគេបំផុតសម្រាប់ការរស់នៅប្រចាំឆ្នាំ ២០២០ នេះ
បញ្ជីឈ្មោះទីក្រុងថ្លៃជាងគេបំផុតសម្រាប់ការរស់នៅជុំវិញពិភពលោកក្នុងឆ្នាំ ២០២០នេះ គឺត្រូវបានចេញផ្សាយឲ្យដឹងហើយនៅក្នុងរបាយការណ៍ស្ទង់មតិប្រចាំឆ្នាំលើកទី១៦ស្តីអំពីលទ្ធភាពប្រជាសាសន៍អន្តរជាតិ (Annual Demographia International Housing Affordability Survey) ។
យោងតាមរបាយការណ៍ស្ទង់មតិខាងលើ ខ្លួនបានសិក្សាវិភាគទៅលើទីផ្សារលំនៅដ្ឋានសរុបចំនួន ៣០៩ នៅក្នុងបណ្តាប្រទេសចំនួន ៨ រួមមាន អូស្ត្រាលី កាណាដា ហុងកុង អៀរឡង់ នូវែលហ្សេឡង់ សិង្ហបុរី អង់គ្លេស និង សហរដ្ឋអាមេរិក។ ការស្ទង់មតិនេះបានបង្ហាញថា “ ទីផ្សារលំនៅដ្ឋានសំខាន់ៗដែលមានតម្លៃថ្លៃជាងគេបំផុត” បច្ចុប្បន្នគឺមាននៅក្នុងប្រទេសអូស្ត្រាលី កាណាដា ចិន និងណូវែលហ្សេឡង់ដែលបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
តាមរយៈរបាយការណ៍នេះ ប្រិយមិត្តនឹងបានស្គាល់ឈ្មោះទីក្រុង ១១ ដែលជាប់ចំណាត់ថ្នាក់ថា ជាទីក្រុងថ្លៃជាងគេបំផុតសម្រាប់ការស់នៅប្រចាំឆ្នាំ ២០២០ នេះ៖
១១. ទីក្រុង Victoria ប្រទេសកាណាដា (៨,១ពិន្ទុ)
ខណៈពេលដែលវាជាទីក្រុងដែលមានតម្លៃថ្លៃជាងគេបំផុតទី ៣ នៅប្រទេសកាណាដានេះមានន័យថា ការរស់នៅ ឬស្នាក់នៅក្នុងទីក្រុងនេះមិនមែនថ្លៃជាងគេបំផុតនៅក្នុងតំបន់ British Columbia នោះទេ។
១០.ទីក្រុងឡុង ចក្រភពអង់គ្លេស (៨,២ពិន្ទុ)
អ្នកណាក៏ដោយដែលរស់នៅក្នុងទីក្រុងនេះ នឹងអាចនិយាយប្រាប់អ្នកបានថា តើការរស់ហូបចុកនៅក្នុងទីក្រុងនេះមានស្ថានភាពដូចម្តេចខ្លះ? យោងតាមទិន្នន័យខាងលើ វាបានជាប់ចំណាត់ថ្នាក់ជាទីក្រុងថ្លៃជាងគេបំផុតនៅតំបន់អឺរ៉ុប។
ប្រភពរូបភាព៖ London.gov
៩.ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា (៨,៤ពិន្ទុ)
សាន់ហ្វ្រាន់ស៊ីស្កូ គឺជាទីក្រុងមួយក្នុងចំណោមនានាដែលថ្លៃជាងគេបំផុតនៅសហរដ្ឋអាមេរិក។ ប៉ុន្តែវាគ្រាន់តែ ជាទីក្រុងថ្លៃជាងគេបំផុតទី៣តែប៉ុណ្ណោះសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។
៨.ទីក្រុងសាន់ចូស (San Jose) រដ្ឋកាលីហ្វ័រញ៉ា (៨,៥ពិន្ទុ)
ដោយស្ថិតនៅក្បែររបងជាមួយទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ចំណាត់ថ្នាក់នៅក្នុងឆ្នាំ ២០២០ របស់ទីក្រុងសាន់ចូសបានធ្លាក់ចុះអស់ពីរលេខពីលេខរៀង ៦ ក្នុងឆ្នាំ ២០១៩ កន្លងទៅ។ ហើយវាជាពិន្ទុសរុបបានធ្លាក់ចុះពី ៩,៤ ក្នុងឆ្នាំ ២០១៩ មកនៅត្រឹម ៨.៥ នៅឆ្នាំ ២០២០ ។ ទោះជាយ៉ាងណាក៏ដោយ វានៅតែជាប់ឈ្មោះទីក្រុងថ្លៃជាងគេបំផុតលំដាប់ទី២ប្រចាំប្រទេសអាមេរិក។
៧.ទីក្រុងអាកលេន (Auckland) ប្រទេសនូវែលហ្សេឡង់ (៨,៦ពិន្ទុ)
ក្នុងនាមជាទីក្រុងធំជាងគេបំផុតរបស់នូវែលហ្សេឡង់ ទីក្រុងនេះបានធ្លាក់ពិន្ទុមកត្រឹម ៨,៦ ពី ៩,០ ពិន្ទុកាលពីឆ្នាំ ២០១៩ កន្លងទៅ។ ក៏ប៉ុន្តែវានៅតែមានតម្លៃថ្លៃសម្រាប់ការរស់នៅបើប្រៀបធៀបជាមួយទីក្រុងនានាពីចំណាត់ថ្នាក់ទី ៩ នៅឆ្នាំ ២០១៩ មកចំណាត់ថ្នាក់ទី ៧ ក្នុងឆ្នាំ ២០២០នេះ។
៦.ទីក្រុងតូរ៉ុនតូ (Toronto) ប្រទេសកាណាដា (៨,៦ពិន្ទុ)
ខណៈពេលដែលវាមិនមានឈ្មោះក្នុងកំពូលតារាងទាំង ១០ កាលពីឆ្នាំទៅមិញ ពិន្ទុ ៨,៦ មិនត្រឹមតែល្មមគ្រប់គ្រាន់ធ្វើឲ្យទីក្រុងនេះជាប់ចំណត់ថ្នាក់ជាទីក្រុងថ្លៃជាងគេបំផុតទី២នៅកាណាដាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យវាជាប់ឈ្មោះជាទីក្រុងថ្លៃជាងគេបំផុតទី ៣ នៅតំបន់ទ្វីបអាមេរិក។
៥.ទីក្រុងឡូសអាន់ជឺឡេស រដ្ឋកាលីហ្វ័រញ៉ា (៩,០ពិន្ទុ)
ក្នុងនាមជាទីក្រុងកម្សាន្តធំជាងគេបំផុតរបស់ពិភពលោក ទីក្រុងនេះទទួលបានពិន្ទុ ៩,០ ពោលគឺបានធ្លាក់ចុះពី ៩,២ ពិន្ទុកាលពីឆ្នាំ ២០១៩។ ក៏ប៉ុន្តែវានៅតែឡើងចំណាត់ថ្នាក់ពីលំដាប់ទី ៧ មកលេខរៀងទី ៥ នៅឆ្នាំ ២០២០ នេះក្នុងនាមជាទីក្រុងថ្លៃជាងគេបំផុតនៅលើពិភពលោក។
ប្រភពរូបភាព៖ Businessinsider
៤.ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី (៩,៥ពិន្ទុ)
កាលពីឆ្នាំ ២០១៩ ទីក្រុងមែលប៊នក៏ទទួលបានចំណាត់ថ្នាក់ទី៤ជាទីក្រុងថ្លៃជាងគេបំផុតនៅលើពិភពលោកផងដែរ។ នៅឆ្នាំនេះចំណាត់ថ្នាក់ខាងលើមិនប្រែប្រួលទេ ក៏ប៉ុន្តែវាបានធ្លាក់ចុះអស់ ០,២ ពិន្ទុមកត្រឹមចំនួន ៩,៥ ពិន្ទុវិញ។
៣.ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី (១១,០ ពិន្ទុ)
ជាទីក្រុងថ្លៃជាងគេបំផុតនៅតំបន់អឌ្ឍគោលខាងត្បូង និងជាទីក្រុងធំជាងគេបំផុតនៅអូស្ត្រាលី ស៊ីដនីនៅតែជាទីក្រុងថ្លៃជាងគេបំផុតទី៣នៅលើពិភពលោក បើទោះបីជាវាធ្លាក់អស់ ០,៧ ពិន្ទុពីពិន្ទុ ១១,៧ កាលពីឆ្នាំ ២០១៩ ក៏ដោយ។
២.ទីក្រុងវ៉ានឃូវ័រ (Vancouver) ប្រទេសកាណាដា (១១,៩ពិន្ទុ)
ទីក្រុងវ៉ានឃូវ័រជាប់ឈ្មោះទីក្រុងថ្លៃជាងគេបំផុតសម្រាប់ការរស់នៅ នៅតំបន់អាមេរិកទាំងមូល។ ទោះបីជាវាធ្លាក់ពិន្ទុពី ១២,៦ មកត្រឹម ១១,៩ ពិន្ទុក្នុងឆ្នាំ ២០២០ នេះក៏ដោយ វានៅតែជាប់ឈ្មោះជាទីក្រុងថ្លៃជាងគេបំផុតទី២នៅលើពិភពលោក។
១.ទីក្រុងហុងកុង (២០,៨ ពិន្ទុ)
ពិន្ទុរបស់ទីក្រុងហុងកុងសម្រាប់ឆ្នាំ ២០២០ នេះគឺ មានចំនួន ២០,៨ ពិន្ទុ ពោលគឺបានធ្លាក់ចុះពី ២០,៩ ពិន្ទុកាលពីឆ្នាំ ២០១៩កន្លងទៅ។ ប៉ុន្តែពិន្ទុខ្ពស់ជាងគេរហូតដល់ទៅ ៩ ពិន្ទុធៀបទៅនឹងទីក្រុងផ្សេងៗទៀតនេះបានធ្វើឲ្យវាក្លាយជាទីក្រុងថ្លៃជាងគេបំផុតនៅលើពិភពលោកជាថ្មីម្តងទៀតក្នុងឆ្នាំនេះ៕
ប្រភព៖ Businesstraveller
ប្រភព៖ Businessinsider