គតិចំនួន ១០ឃ្លា ដែលបាននិយាយជ្រាបចូលទៅជ្រៅអំពីការពិតនៃអត្តចរិតរបស់មនុស្ស
ខាងក្រោមនេះគឺជាគតិចំនួន ១០ឃ្លា ដែលបាននិយាយជ្រាបចូលទៅជ្រៅអំពីការពិតនៃអត្តចរិតរបស់មនុស្ស៖
១) «មនុស្សយើងគ្មាននរណាម្នាក់ផ្លាស់ប្ដូរនោះទេ។ ពួកគេគ្រាន់តែក្លាយជាមនុស្សដែលពួកគេពិតប្រាកដជានរណាតែប៉ុណ្ណោះ។» អនាមិក
២) «ស្ទើរតែគ្រប់មនុស្សទាំងអស់អាចអត់ធន់ជាមួយការលំបាកបាន។ បើអ្នកចង់ពិសោធន៍មើលពីអត្តចរិតរបស់បុគ្គលម្នាក់ ចូរផ្ដល់អំណាចឲ្យគេ។» អាប្រាហាម លីនខូន
៣) «មនុស្សហាក់ដូចជាមិនបានដឹងថាទស្សនដែលពួកគេមានចំពោះពិភពលោកក៏ជាការសារភាពអំពីអត្តចរិតរបស់ពួកគេដែរ។» Ralph Waldo Emerson
៤) «មនុស្សល្ងង់ខ្លៅណាក៏អាចរិះគន់ ទិតៀន និងរអ៊ូរទាំដែរ ប៉ុន្តែវាត្រូវការអត្តចរិតនិងការគ្រប់គ្រងខ្លួនឯងដើម្បីព្យាយាមស្វែងយល់និងអភ័យទោសឲ្យ។» Dale Carnegie
៥) «ខ្ញុំមិនមានវិប្បដិសារីអ្វីនៅក្នុងជីវិតឡើយ។ ខ្ញុំគិតថាអ្វីៗកើតមកលើអ្នកគឺសុទ្ធតែមានហេតុផលរបស់វាទាំងអស់។ ពេលវេលាលំបាកដែលអ្នកបានឆ្លងកាត់នឹងបានកសាងអត្តចរិតរបស់អ្នក ធ្វើឲ្យអ្នកក្លាយជាមនុស្សដែលរឹងមាំជាងមុន។» Rita Mero
៦) «អ្នកអាចវាយតម្លៃអត្តចរិតរបស់បុគ្គលម្នាក់បានដោយងាយស្រួលតាមរយៈរបៀបដែលការធ្វើដាក់មនុស្សដែលមិនអាចធ្វើអ្វីឲ្យគាត់បាន។» James Miles
៧) «មុនពេលយើងកំណត់អត្តចរិតចេញពីឥរិយាបថ យើងត្រូវគិតពិចារណាដល់បរិបទវាផង។» Stephen Lennox
៨) «មនុស្សមិនអាចវាយតម្លៃដោយផ្អែកលើរូបរាងខាងក្រៅដូចគ្នាទៅនឹងសមុទ្រដែលមិនអាចរង្វាស់បានជាមួយនឹងធុងទឹក។» សុភាសិតចិន
៩) «ទឹកហូរចូលទៅក្នុងដើម្បីឲ្យហូរចេញមកក្រៅ។» សុភាសិតចិន
១០) «ជនដែលឈរត្រង់មិនខ្លាចស្រមោលដែលវៀច។» សុភាសិតចិន
ដោយ៖ ស្រីពៅ