ទស្សនជីវិតចំនួន ១០ឃ្លា របស់បុគ្គលល្បី ដែលអ្នកគួរយកធ្វើជាមេរៀនចងចាំនៅក្នុងជីវិត
Erich Fromm បាននិយាយថា «មនុស្សបានស្លាប់ជាច្រើនដងមុនពេលពួកគេបានចាប់កំណើតពេញលេញ។» ជីវិតនេះពោរពេញទៅដោយសេចក្ដីទុក្ខ។ បើអ្នកមិនស្វះស្វែងរកឫសគល់នៃសេចក្ដីទុក្ខរបស់អ្នកទេ នោះមានថ្ងៃណាមួយអ្នកនឹងលិចលង់នៅក្នុងមហាសមុទ្រនៃទុក្ខមិនខាន។ ការឈឺចាប់គឺជាឫសគល់នៃសេចក្ដីសុខ។ នៅថ្ងៃក្រោយពេលអ្នកងាកត្រឡប់ក្រោយមកមើលអតីតកាលជូរចត់របស់អ្នកវិញ នោះអ្នកនឹងអរគុណនូវអ្វីដែលបានធ្វើឲ្យអ្នកឈឺចាប់ដូច្នេះទើបអ្នកអាចស្វែងរកផ្លូវចេញ ក្លាយជាមនុស្សរឹងមាំជាងមុន និងបានស្វែងរកឃើញការពិតនូវពីក្រោយអ្វីៗដែលបានកើតឡើងលើអ្នកនៅក្នុងជីវិតបាន។
មុនពេលបុគ្គលម្នាក់បានចាប់កំណើតពេញលេញ គេបានស្លាប់ជាច្រើនដងរួចមកហើយ។ អ្វីដែលស្លាប់មិនមែនជារូបរាងកាយខាងក្រៅរបស់គេនោះទេ តែគឺជាចិត្តវិញ្ញាណនៅខាងក្នុងរបស់គេ។ នៅពេលគេបានយល់ពីការពិតនៃជីវិតនេះហើយ នោះគេនឹងចាប់ផ្ដើមចាប់កំណើតឡើងមក ហើយចិត្តគំនិតរបស់គេនឹងមិនដូចមុនទៀតនោះឡើយ។ ថ្ងៃនេះយើងបានដកស្រង់ទស្សនចំនួន១០ឃ្លា ដែលអ្នកគួរយកធ្វើជាមេរៀនចងចាំនៅក្នុងជីវិត៖
១) «គ្មានភាពរីករាយណាដែលមានលើសពីការមានសតិដឹងពីភាពស្មោះត្រង់ទៅលើការត្រួតពិនិត្យខ្លួនឯងនោះឡើយ។» មឹងជឺ
២) «ខ្ញុំមានរឿង៣យ៉ាងសម្រាប់បង្រៀននោះគឺ ភាពសាមញ្ញ សេចក្ដីអត់ធ្មត់ និងសេចក្ដីមេត្តា។ ទាំង៣នេះគឺជារតនសម្បត្តិដ៏អស្ចារ្យបំផុតរបស់អ្នក។» ឡៅជឺ
៣) «មនុស្សគ្រប់គ្នាសុទ្ធតែញ៉ាំនិងផឹក តែមានមនុស្សតិចតួចណាស់ដែលបានឲ្យតម្លៃទៅលើរសជាតិនៃអាហារ។» ខុងជឺ
៤) «មនុស្សបានស្លាប់ជាច្រើនដងមុនពេលពួកគេបានចាប់កំណើតពេញលេញ។» Erich Fromm
៥) «ការភ័យខ្លាចសេចក្ដីស្លាប់កើតចេញមកពីការភ័យខ្លាចជីវិត។ ជនដែលបានរស់នៅយ៉ាងពេញទំហឹង បានត្រៀមខ្លួននឹងស្លាប់គ្រប់ពេល។» Mark Twain
៦) «ការខកចិត្តមិនមានឡើយ បើសិនជាមិនមានក្ដីស្រឡាញ់ដែលស៊ីជម្រៅដែរនោះដែរ។» Martin Luther King
៧) «តើមាននរណាម្នាក់ដែលត្រូវបានគេស្រឡាញ់ ជាអ្នកក្រនោះ?» Oscar Wilde
៨) «មានពេលខ្លះភាពរីករាយគឺជាប្រភពនៃស្នាមញញឹមរបស់អ្នក ប៉ុន្តែមានពេលខ្លះវិញស្នាមញញឹមរបស់អ្នកគឺជាប្រភពនៃភាពរីករាយរបស់អ្នក។» Thich Nhat Hanh
៩) «វាគឺជារឿងចម្លែកណាស់ដែលត្រូវបានគេស្គាល់ពេញមួយពិភពលោកតែបែរជាមានអារម្មណ៍ថាឯកា។» អាល់ប៊ឺត អាញស្តាញ
១០) «បើអ្នកធ្វើមិត្តភ័ក្ដិជាមួយខ្លួនឯង អ្នកនឹងមិនឯកានោះឡើយ។» Maxwell Maltz
ដោយ៖ ស្រីពៅ