សុភាសិត​ចំនួន​ ១២​ឃ្លា​ ពី​ជុំវិញ​ប្រទេស ដែល​មាន​តម្លៃ​នឹង​យក​ទៅ​គិត​ពិចារណា​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សុភាសិត​ពី​ជុំវិញ​ប្រទេស ដែល​មាន​តម្លៃ​នឹង​យក​ទៅ​គិត​ពិចារណា​ចំនួន​១២​ឃ្លា​ដូច​ខាងក្រោម​នេះ៖

) «ត្រី​តែងតែ​ស្អុយ​ពី​ក្បាល​ទៅ​មុន។» សុភាសិត​អង់គ្លេស

) «វង្វេង​គឺជា​ការ​រៀន​ស្វែងរក​ផ្លូវ។» សុភាសិត​អាហ្វ្រិក

) «កំសៀវ​ទឹក​ដែល​ត្រូវ​បាន​អង្គុយ​ចាំ​ឃ្លាំ​មើល មិន​​ពុះ​នោះ​ឡើយ។» សុភាសិត​អាមេរិក

) «អ្នក​អាច​គូរ​ផ្កា តែ​មិន​អាច​គូរ​ក្លិន​របស់​វា​បាន​នោះ​ឡើយ។» សុភាសិត​អ៊ីតាលី

) «ដី​គឺ​នៅ​ជា​អចិន្ត្រៃយ៍ ឯ​មនុស្ស​នឹង​បាត់បង់។» សុភាសិត​របស់​អម្បូរ​មនុស្ស Maori


) «បុគ្គល​ដែល​ពិត​ជា​អស្ចារ្យ​មែន មិន​បោះចោល​ភាព​សាមញ្ញ​របស់​កូន​ក្មេង​ឡើយ។» សុភាសិត​ចិន

) «បុគ្គល​ណា​ដែល​បាន​លះបង់​មនសិការ​របស់​ខ្លួន​ដើម្បី​មហិច្ឆតា ប្រៀប​បាន​នឹង​ការ​ដុត​រូបភាព​ចោល​ដើម្បី​ទទួល​បាន​កម្ទេច​ផេះ។» សុភាសិត​ចិន

) «ជន​ដែល​ដឹង​ថា​គ្រប់គ្រាន់​គឺជា​អ្នក​មាន។» សុភាសិត​ចិន

) «អ្វី​ដែល​អ្នក​មើល​ឃើញ​នៅ​ក្នុង​ខ្លួនឯង​គឺជា​អ្វី​ដែល​អ្នក​មើល​ឃើញ​នៅ​ក្នុង​ពិភពលោក។» សុភាសិត​អាហ្វហ្គានីស្ថាន

១០) «ផ្លូវ​ដើរ​កាន់តែ​រលូន កាន់តែ​ងាយស្រួល​នឹង​រអិល​ដួល។» សុភាសិត​អេស្តូនី

១១) «សុខចិត្ត​ធ្វើ​ជា​សត្រូវ​ដែល​ស្មោះត្រង់​ប្រសើរ​ជាង​មិត្តភ័ក្ដិ​ក្លែងក្លាយ។» សុភាសិត​អាល្លឺម៉ង់

១២) «សន្តិភាព​និង​ភាព​ស្ងប់ស្ងាត់​គឺជា​មាស​១​ពាន់​ដុំ។» សុភាសិត​ចិន

ដោយ៖ ស្រីពៅ

X
5s