សម្ដី​ចំនួន​ ៩​ឃ្លា ពីទស្សនវិទូ​​អាមេរិក​លោក Henry David Thoreau​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​​របស់​លោក Henry David Thoreau ដែល​ជា​អ្នក​និពន្ធ កវី​កំណាព្យ និង​ទស្សនវិទូ​មួយ​រូប​របស់​អាមេរិក​ចំនួន​ ៩​ឃ្លា​ ដូច​ខាងក្រោម​នេះ៖

) «ជីវិត​របស់​យើង​​​ខ្ជះខ្ជាយ​ពេលវេលា​ទៅលើ​ព័ត៌មាន​លម្អិតច្រើនពេក ដូចនេះចូរ​មាន​ភាព​សាមញ្ញ។»

) «រដ្ឋាភិបាល​មួយ​នោះ​ល្អ​បំផុត ​បើ​សិន​មានការ​គ្រប់គ្រង​តិច​បំផុត។»

) «អ្វី​ដែល​នៅ​ខាងមុខ​យើង និង​អ្វី​ដែល​នៅ​ខាងក្រោយ​យើង​គ្រាន់តែ​ជា​រឿង​តូចតាច​បើ​ធៀប​ទៅ​នឹង​អ្វី​ដែល​ស្ថិត​នៅ​ខាងក្នុង​យើង។»

) «បើ​យើង​ស្ងប់ស្ងាត់​និង​បាន​ត្រៀម​ខ្លួន​រួចរាល់ នោះ​យើង​នឹង​ស្វែងរក​​នូវ​សំណង​នូវ​រាល់​ការ​ខកចិត្ត​ទាំងឡាយ។»

) «មិន​ចាំបាច់​មាន​សីលធម៌​ខ្លាំង​ពេក​នោះ​ទេ ពុំ​នោះ​ទេ​អ្នក​អាច​នឹង​បោកប្រាស់​ខ្លួនឯង​បាន។ ចូរ​ដាក់​គោលដៅ​ឲ្យ​ខ្ពស់​ជាង​សីលធម៌។ កុំ​គ្រាន់តែ​ធ្វើ​ជា​មនុស្ស​ល្អ តែ​ត្រូវ​ល្អ​ដើម្បី​អ្វីមួយ​ផង​ដែរ។»

) «សត្វ​ចាប​ពណ៌​ខៀវ​ស្ពាយ​លំហ​អាកាស​នៅ​លើ​ខ្នង​របស់​វា។»

) «រហូត​ទាល់តែ​​វង្វេង​ ទើប​យើង​បាន​ចាប់ផ្ដើម​យល់​ពី​ខ្លួនឯង។»

) «មនុស្ស​បាន​ក្លាយ​ជា​ឧបករណ៍​នៃ​ឧបករណ៍គំនិត​របស់​ពួកគេ។»

) «រហូត​ទាល់តែ​យើង​បាន​បំភ្លេច​ចោល​អស់​នូវ​ការ​សិក្សា​រៀន​សូត្រ​របស់​យើង ទើប​យើង​ចាប់ផ្ដើម​យល់ដឹង។»

ដោយ៖ ស្រីពៅ

X
5s