សម្ដីដ៏មានតម្លៃចំនួន ៩ឃ្លា ដែលអ្នកគួរកត់ត្រាទុកនៅក្នុងជីវិត
ថ្ងៃនេះយើងបានដកស្រង់នូវសម្ដីដ៏មានតម្លៃ ដែលអ្នកគួរកត់ត្រាទុកនៅក្នុងជីវិតចំនួន៩ឃ្លាដូចខាងក្រោមនេះ៖
១) «បុគ្គលដែលបានឮតន្ត្រី ទទួលអារម្មណ៍ដឹងពីភាពឯការបស់ខ្លួនឯង។» សុភាសិតបារាំង
២) «ការស្រឡាញ់និងការមានបញ្ញាក្នុងពេលតែមួយជារឿងដែលមិនអាចទៅរួចឡើយ។» សុភាសិតកូឡុំប៊ី
៣) «នៅពេលកម្លាំងត្រូវបានដាក់បង្ខំបង្ខាំង ច្បាប់នឹងប្រែក្លាយជារឿងកំប្លែងដ៏គួរឲ្យអស់សំណើច។» សុភាសិតកូឡុំប៊ី
៤) «នាងមិនប្រជែងជាមួយនរណាទាំងអស់ ហេតុនេះហើយទើបមិនមាននរណាទាំងអស់ដែលអាចប្រជែងជាមួយនាងបាន។» ឡៅជឺ
៥) «ភាពល្អឥតខ្ចោះគឺជាភាពភ័យខ្លាចក្នុងការដែលត្រូវបានគេរិះគន់។» Caroline Myss
៦) «មនុស្សយើងគ្រប់គ្នាគឺជាផ្ទះមួយដែលមានបន្ទប់ចំនួន៤ដែលមាន រាងកាយ ចិត្ត អារម្មណ៍ និងវិញ្ញាណ។ មនុស្សភាគច្រើនច្រើនតែរស់នៅក្នុងបន្ទប់តែមួយ ប៉ុន្តែរហូតទាល់តែយើងបានចូលទៅក្នុងគ្រប់បន្ទប់ជារៀងរាល់ថ្ងៃ និងព្រមទាំងធ្វើឲ្យវាស្រស់ស្រាយផងទេនោះ នោះយើងនឹងមិនក្លាយជាមនុស្សពេញលេញនោះឡើយ។» សុភាសិតឥណ្ឌា
៧) «ភាពល្អឥតខ្ចោះគឺទទេ គួរឲ្យធុញទ្រាន់ មិនវៃឆ្លាត និងជារឿងដ៏ហត់នឿយមួយ។ ចូរធ្វើជាមនុស្សដែលគួរឲ្យចាប់អារម្មណ៍។ ធ្វើជាមនុស្សដែលចាប់អារម្មណ៍ទៅលើរឿងផ្សេងៗ។ ធ្វើជាអ្វីក៏បានលើកលែងតែជាការប៉ងប្រាថ្នាទៅលើភាពល្អឥតខ្ចោះ។» Victoria Erickson
៨) «នៅពេលមហិច្ឆតាបានបញ្ចប់ សេចក្ដីសុខបានចាប់ផ្ដើម។» សុភាសិតហុងហ្គារី
៩) «មិនសប្បាយចិត្តនឹងនៅម្នាក់ឯងប្រសើរឆ្ងាយជាងមិនសប្បាយចិត្តនឹងនៅជាមួយនរណាម្នាក់។» Marilyn Monroe
ដោយ៖ ស្រីពៅ