សម្រង់សម្ដីចំនួន ៧ឃ្លា ពីកវីនិពន្ធល្បីៗរបស់អាមេរិក ដែលអ្នកគួរអាននិងពិចារណា
Margaret Mitchell ជាអ្នកនិពន្ធមួយរូបរបស់អាមេរិកបាននិយាយថា «រហូតទាល់តែអ្នកបានបាត់បង់កេរ្តិ៍ឈ្មោះរបស់អ្នក បើមិនដូច្នោះទេអ្នកនឹងមិនបានដឹងថាតើវាគឺជាបន្ទុកប៉ុណ្ណាហើយអ្វីទៅទើបជាសេរីភាពពិតប្រាកដនោះឡើយ។» តើកេរ្តិ៍ឈ្មោះគឺជាអ្វី ? បុគ្គលដែលស្គាល់ពីខ្លួនឯងពិតប្រាកដ មិនខ្វាយខ្វល់ពីការគិតដែលអ្នកដទៃមានចំពោះខ្លួនឯងឡើយ។ កេរ្តិ៍ឈ្មោះស្ថិតនៅលើមាត់របស់អ្នកក្រៅប៉ុណ្ណោះ ប៉ុន្តែមនុស្សដែលយល់ពីអ្នកច្បាស់បំផុតគឺមានតែអ្នកខ្លួនឯងនេះឯង។ បើអ្នកពិនិត្យមើលចិត្តខ្លួនឯងឃើញថាស្អាតស្អំហើយ តើមានអ្វីផ្សេងទៀតទៅដែលមានតម្លៃនឹងឲ្យអ្នកចំណាយកម្លាំងចិត្តរបស់អ្នកខ្វាយខ្វល់ទៅលើវានោះ ? លុះត្រាតែអ្នកបានធ្វើអ្វីដែលក្បត់មនសិការខ្លួនឯង និងមិនហ៊ានប្រឈមមុខនឹងបេះដូងខ្លួនឯង នោះទើបអ្នកខ្វាយខ្វល់ពីអ្វីដែលអ្នកដទៃគិតចំពោះអ្នក។
កេរ្តិ៍ឈ្មោះប្រៀបបានទៅនឹងបន្ទុកមួយដែលមិនមានតម្លៃអ្វីនឹងឲ្យអ្នកទទួលបន្ទុកទាល់តែសោះ។ បើអ្នកលែងខ្វាយខ្វល់ពីចំណុចនេះហើយ នោះពិតណាស់បន្ទាប់ពីនេះអ្នកនឹងស្គាល់ពីអ្វីទៅទើបជាសេរីភាពពិតប្រាកដ។ ថ្ងៃនេះយើងបានដកស្រង់សម្ដីចំនួន៧ឃ្លាពីកវីនិពន្ធល្បីៗរបស់អាមេរិក ដែលអ្នកគួរអាននិងពិចារណា៖
១) «សិល្បៈនិងវិទ្យាសាស្ត្រក្នុងការសួរសំណួរគឺជាប្រភពចំណេះដឹង។» Thomas Berger
២) «បុគ្គលណាដែលបានចាប់ផ្ដើមរស់នៅយ៉ាងម៉ឺងម៉ាត់ផ្នែកខាងក្នុង នឹងចាប់ផ្ដើមរស់នៅយ៉ាងសាមញ្ញនៅផ្នែកខាងក្រៅ។» Phillips Brooks
៣) «រហូតទាល់តែអ្នកបានបាត់បង់កេរ្តិ៍ឈ្មោះរបស់អ្នក បើមិនដូច្នោះទេអ្នកនឹងមិនបានដឹងថាតើវាគឺជាបន្ទុកប៉ុណ្ណាហើយអ្វីទៅទើបជាសេរីភាពពិតប្រាកដនោះឡើយ។» Margaret Mitchell
៤) «ជីវិតមិនមែននៅក្រោមកាតព្វកិច្ចដែលផ្ដល់ឲ្យយើងនូវរឿងដែលយើងរំពឹងទុកនោះឡើយ។» Margaret Mitchell
៥) «គ្រប់ពេលដែលអ្នកបានរកឃើញថាខ្លួនឯងកំពុងស្ថិតនៅខាងមតិភាគច្រើន វាគឺជាពេលដែលត្រូវឈប់និងសញ្ជឹងគិតឡើងវិញ។» Mark Twain
៦) «រហូតទាល់តែយើងបានវង្វេងខ្លួនឯងទើបយើងបានចាប់ផ្ដើមស្វែងយល់ពីខ្លួនឯង។» Henry David Thoreau
៧) «នៅក្នុងការទំនាក់ទំនងរវាងមនុស្ស សោកនាដកម្មបានចាប់ផ្ដើមឡើងមិនមែននៅពេលមានការយល់ច្រឡំគ្នាក្នុងពាក្យសម្ដីនោះទេ តែនៅពេលភាពស្ងប់ស្ងាត់មិនត្រូវបានពន្យល់ឲ្យច្បាស់លាស់។» Henry David Thoreau
ដោយ៖ ស្រីពៅ