កម្រងសម្ដី​​ចំនួន ​១០​ឃ្លា ដែល​អាច​យក​ធ្វើ​ជា​មេរៀន​សម្រាប់​ដឹកនាំ​ជីវិត​អ្នក​បាន​



ខាងក្រោម​នេះ​គឺជាកម្រង​សម្ដី​​ចំនួន ​១០​ឃ្លា ដែល​អាច​យក​ធ្វើ​ជា​មេរៀន​សម្រាប់​ដឹកនាំ​ជីវិត​អ្នក​បាន៖

) «ឧបសគ្គ​ដ៏​ធំ​បំផុត​ដែល​ឆ្ពោះ​ទៅ​រក​ការ​រុករក​ឃើញ​មិនមែន​ជា​ភាព​ល្ងង់ខ្លៅ​នោះ​ទេ ផ្ទុយទៅវិញ​វា​គឺជា​ការ​ក្លែង​បន្លំ​នៃ​ចំណេះដឹង។» Daniel J. Boorstin

) «មនុស្ស​ជាទូទៅ​វាយតម្លៃ​តាមរយៈ​រូបរាង​ខាងក្រៅ​ច្រើន​ជាង​ការ​ពិត។ មនុស្ស​គ្រប់​រូប​សុទ្ធតែ​មាន​ភ្នែក ប៉ុន្តែ​មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​ដែល​មាន​អំណោយ​នៃ​ការ​យល់ដឹង​ដែល​បាន​ជ្រាបចូល។» Niccolo Machiavelli

) «សេចក្ដី​អត់ធ្មត់​គឺជា​មិត្ត​សំឡាញ់​របស់​បញ្ញា។» Saint Augustine

) «ការ​យល់ឃើញ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ទុក​មុន គឺជា​មេ​សោ​ដែល​បាន​នៅ​លើ​ទ្វារ​ឆ្ពោះ​ទៅ​កាន់​បញ្ញា។» Mary Browne

) «នៅ​ក្នុង​ភាព​នៅ​ម្នាក់ឯង ចិត្ត​បង្កើន​កម្លាំង​និង​រៀន​ពឹងផ្អែក​លើ​ខ្លួនឯង។» Laurence Sterne

) «ឲ្យ​តម្លៃ​ទៅលើ​អ្វី​ដែល​ស្ថិត​នៅ​ខាងក្នុង​ខ្លួន​អ្នក និង​បិទ​ចោល​នូវ​អ្វី​ដែល​ស្ថិត​នៅ​ខាងក្រៅ ក៏​ព្រោះ​តែ​ចំណេះដឹង​ច្រើន​ពេក​គឺជា​បណ្ដាសា។» ជ័ងជឺ

) «ការ​អប់រំ​មិនមែន​ជា​ការ​ត្រៀមខ្លួន​សម្រាប់​ជីវិត​នោះ​ទេ តែ​ការ​អប់រំ​គឺជា​ជីវិត​ខ្លួន​វា​តែ​ម្ដង។» John Dewey


) «សំណួរ​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​មិន​អាច​ត្រូវ​បាន​ឆ្លើយ​ដោយ​នរណា​ម្នាក់​ក្រៅ​ពី​ខ្លួនឯង​នោះ​ឡើយ។» John Fowles

) «ចូរ​ថែទាំ​រាងកាយ​របស់​អ្នក។ វា​គឺជា​ទីកន្លែង​តែ​មួយ​គត់​ដែល​អ្នក​ត្រូវ​រស់នៅ។» Jim Rohn

១០) «គ្រប់​ទង្វើ​ទាំងអស់​អ្នក​កំពុងតែ​បាន​សាប​ព្រោះ​គ្រាប់​ពូជ បើ​ទោះ​ជា​អ្នក​មិន​បាន​មើល​ឃើញ​ការ​ប្រមូល​ផល​របស់​វា​ក៏​ដោយ។» Ella Wheeler Wilcox

ដោយ៖ ស្រីពៅ

X
5s