ទស្សន ១០ឃ្លា ពីកវីកំណាព្យអាល្លឺម៉ង់ល្បីៗ ដែលអាចជួយបើកបំភ្លឺការគិតរបស់អ្នកទៅលើជីវិត
ថ្ងៃនេះយើងបានដកស្រង់នូវទស្សនចំនួន១០ឃ្លាពីកវីកំណាព្យល្បីៗរបស់អាល្លឺម៉ង់ ដែលអាចជួយបើកបំភ្លឺការគិតរបស់អ្នកទៅលើជីវិតដូចខាងក្រោមនេះ៖
១) ការបង្ខិតបង្ខំទៅលើព្រហ្មលិខិតមានរសជាតិល្វីងជូរចត់។» Christoph Martin Wieland
២) «ខ្ញុំតែងតែគិតថាមិនថាអ្នកនិយាយអំពីអ្វីមួយដោយការចេះដឹងជ្រៅជ្រះប៉ុណ្ណាក៏ដោយ បុគ្គលម្នាក់មិនដឹងអ្វីទាំងអស់ក្រៅតែពីអ្វីដែលគាត់បានរៀនសូត្រពីបទពិសោធន៍របស់ខ្លួនឯងប៉ុណ្ណោះ។» Christoph Martin Wieland
៣) «អ្វីៗប្រែជាខុសប្លែកពីមុនបន្តិចនៅពេលត្រូវបាននិយាយចេញមកក្រៅឮៗ។» Hermann Hesse
៤) «មនុស្សមួយចំនួនគិតថាការតោងឲ្យជាប់ធ្វើឲ្យយើងរឹងមាំ ប៉ុន្តែផ្ទុយទៅវិញវាគឺជាការប្រលែងចោលទៅវិញទេ។» Hermann Hesse
៥) «វាមិនមានការពិតនោះឡើយលើកលែងតែការពិតមួយដែលស្ថិតនៅខាងក្នុងពួកយើង។ ហេតុនេះហើយទើបបានជាមនុស្សជាច្រើនបានរស់នៅជីវិតដែលមិនពិត។ ពួកគេយករូបភាពដែលនៅខាងក្រៅពួកគេធ្វើជាការពិត និងមិនអនុញ្ញាតឲ្យពិភពលោកដែលនៅខាងក្នុងពួកគេបង្ហាញពីអំណាចរបស់វាឡើយ។» Hermann Hesse
៦) «ការគេងគឺជារឿងល្អ។ ការស្លាប់គឺកាន់តែប្រសើរជាងនេះ។ ប៉ុន្តែប្រាកដណាស់ថារឿងដ៏ល្អបំផុតគឺជាការដែលមិនបានចាប់កំណើតសោះតែម្ដង។» Heinrich Heine
៧) «ទីកន្លែងណាដែលពួកគេបានដុតសៀវភៅ នៅចុងក្រោយពួកគេក៏នឹងដុតមនុស្សជាតិដែរ។» Heinrich Heine
៨) «បទពិសោធន៍គឺជាសាលាដ៏ល្អ ប៉ុន្តែថ្លៃចំណាយរបស់វាគឺខ្ពស់ណាស់។» Heinrich Heine
៩) «ខ្ញុំតែងតែមានអារម្មណ៍និងកាន់តែស៊ីជម្រៅទៅទៀតខ្ញុំយល់ថា ព្រហ្មលិខិតនិងអត្តចរិតគឺជាទស្សនតែមួយ។» Novalis
១០) «ពួកយើងជិតភ្ញាក់ដឹងខ្លួនហើយនៅពេលដែលយើងសុបិនឃើញថាខ្លួនឯងកំពុងតែសុបិន។» Novalis
ដោយ៖ ស្រីពៅ