គតិចំនួន ១២ ពីទស្សនវិទូស្តូអិក រដ្ឋបុរសរបស់រ៉ូម៉ាំង Seneca the Younger
រ៉ូម៉ាំងធ្លាប់ជាចក្រភពដ៏អស្ចារ្យមួយនាសម័យបុរាណ។ សម័យកាលរ៉ូម៉ាំងបានផលិតចេញនូវបុគ្គលប្រកបដោយគតិបញ្ញាញាណជាច្រើនរូបដែលសុទ្ធតែមានតម្លៃនឹងឲ្យមនុស្សនៅក្នុងសម័យនេះរៀនសូត្រតាម។ ថ្ងៃនេះយើងបានដកស្រង់នូវគតិចំនួន ១២ ពីទស្សនវិទូស្តូអិកនិងរដ្ឋបុរសរបស់រ៉ូម៉ាំង Seneca the Younger៖
១) «មានពេលខ្លះគ្រាន់តែរស់នៅក៏ជាទង្វើនៃសេចក្ដីក្លាហានដែរ។»
២) «ភាពសាហាវឃោរឃៅទាំងអស់សុទ្ធតែកើតឡើងចេញមកពីភាពទន់ខ្សោយផ្នែកខួរ។»
៣) «ពួកគេបានបាត់បង់ពេលមេឃភ្លឺក្នុងការរំពឹងទុកនូវពេលមេឃងងឹត និងបានបាត់បង់ពេលមេឃងងឹតនៅក្នុងភាពភ័យខ្លាចពេលមេឃភ្លឺ។»
៤) «សេចក្ដីសុខពិតប្រាកដគឺជាការរីករាយក្នុងពេលបច្ចុប្បន្ន ដោយមិនមានការអាស្រ័យពឹងផ្អែកយ៉ាងអន្ទះសាទៅលើអនាគត មិនធ្វើឲ្យខ្លួនឯងរំជើបរំជួលជាមួយក្ដីសង្ឃឹមឬក៏ភាពភ័យខ្លាច ប៉ុន្តែគឺជាការចេះមានភាពឆ្អែតឆ្អន់ជាមួយអ្វីដែលយើងមាន ដែលជាការគ្រប់គ្រាន់ ហើយបុគ្គលដែលអាចធ្វើបែបនេះបាន មិនចង់បានអ្វីទាំងអស់។»
៥) «មនុស្សមិនមែនទទួលឥទ្ធិពលពីហេតុការណ៍នោះទេ តែគឺជាទស្សនដែលពួកគេមានចំពោះហេតុការណ៍ទាំងនោះទៅវិញទេ។»
៦) «មិនមែនមនុស្សដែលមានតិចតួចនោះទេ ផ្ទុយទៅវិញគឺជាមនុស្សដែលស្រេកឃ្លានទេ ដែលជាមនុស្សក្រីក្រ។»
៧) «បើអ្នកចង់គេចចេញពីរឿងរ៉ាវដែលចេះតែតាមយាយីអ្នក អ្វីដែលអ្នកត្រូវការគឺមិនមែនជាការស្ថិតនៅក្នុងទីកន្លែងផ្សេងនោះទេ តែគឺជាការធ្វើជាមនុស្សដែលខុសពីមុន។»
៨) «ទ្រព្យសម្បត្តិគឺជាទាសកររបស់មនុស្សមានបញ្ញា និងជាចៅហ្វាយរបស់មនុស្សល្ងង់ខ្លៅ។»
៩) «យើងតែងរងទុក្ខនៅក្នុងការស្រមើស្រមៃច្រើនជាងការពិត។»
១០) «មិនមានបញ្ញវន្តដ៏អស្ចារ្យណាម្នាក់ដែលមិនធ្លាប់មានការប៉ះបន្តិចនៃភាពឆ្កួតលីលានោះឡើយ។»
១១) «ប្រសើរក្នុងការដឹងរឿងឥតប្រយោជន៍ជាជាងមិនដឹងរឿងអ្វីសោះ។»
១២) «មនុស្សល្ងង់មើលឃើញជីវិតថាមានអត្ថិភាពឬការមិនមាន ប៉ុន្តែមនុស្សមានបញ្ញាវិញមើលឃើញថាវាហួសរំលងពីការមានអត្ថិភាពនិងការមិនមានអត្ថិភាពទៅដល់អ្វីដែលទៅហួសផុតពីពួកវា។ នេះហើយគឺជាការសង្កេតនៃផ្លូវកណ្ដាល។»
ដោយ៖ ស្រីពៅ