ទស្សនចំនួន ១០ ដែលលើកឡើងពីតម្លៃនៃការឆ្លងកាត់បទពិសោធន៍ជីវិតដោយខ្លួនឯងផ្ទាល់
ថ្ងៃនេះយើងបានដកស្រង់នូវទស្សនចំនួន ១០ ដែលលើកឡើងពីតម្លៃនៃការឆ្លងកាត់បទពិសោធន៍ជីវិតដោយខ្លួនឯងផ្ទាល់៖
១) «ជីវិតគឺជាដំណើរបន្តបន្ទាប់គ្នានៃមេរៀនដែលយើងត្រូវរស់នៅដើម្បីយល់ពីវា។» Ralph Waldo Emerson
២) «មានពេលខ្លះវិធីតែមួយគត់ក្នុងការស្វែងរកខ្លួនឯងគឺជាការវង្វេងទាំងស្រុង។» Kellie Elmore
៣) «គ្រប់ខណៈទាំងអស់សុទ្ធតែជាបទពិសោធន៍។» Jake Roberts
៤) «ប្រភពតែមួយគត់នៃចំណេះដឹងគឺជាបទពិសោធន៍។» អាល់ប៊ឺត អាញស្តាញ
៥) «មនុស្សលូតលាស់តាមរយៈបទពិសោធន៍បើសិនជាពួកគេប្រឈមមុខជាមួយជីវិតប្រកបដោយសេចក្ដីស្មោះត្រង់និងក្លាហាន។ នេះហើយគឺជារបៀបដែលអត្តចរិតកសាងឡើង។» Eleanor Roosevelt
៦) «ពាក្យសម្ដីដែលត្រូវបានបោះពុម្ពនៅទីនេះគ្រាន់តែជាទស្សនប៉ុណ្ណោះ។ អ្នកត្រូវតែឆ្លងកាត់បទពិសោធន៍ដោយខ្លួនឯង។» Saint Augustine
៧) «មានការពិតជាច្រើនដែលអត្ថន័យពេញលេញរបស់វាមិនអាចត្រូវបានយល់បានរហូតទាល់តែបទពិសោធន៍ផ្ទាល់ខ្លួនបាននាំយកវាមកដល់ផ្ទះ។» John Stuart Mill
៨) «បទពិសោធន៍គឺជាសាលាដ៏ល្អ ប៉ុន្តែថ្លៃចំណាយរបស់វាគឺខ្ពស់ណាស់។» Heinrich Heine
៩) «មនុស្សមិនបានរៀនសូត្រអ្វីពីការត្រូវបានគេប្រាប់នោះទេ ពួកគេត្រូវស្វែងរកដោយខ្លួនឯង។» Paulo Coelho
១០) «ចូរមានសេចក្ដីអត់ធ្មត់ចំពោះអ្វីដែលមិនទាន់ត្រូវបានជ្រះស្រឡះនៅក្នុងបេះដូងរបស់អ្នក។ ព្យាយាមស្រឡាញ់សំណួរទាំងនោះ ប្រៀបដូចជាបន្ទប់ដែលត្រូវបានចាក់សោ និងសៀវភៅដែលត្រូវបានសរសេរនៅក្នុងភាសាបរទេស។ មិនចាំបាច់ស្វែងរកចម្លើយក្នុងពេលឥឡូវនេះទេ។ ពួកវាមិនទាន់អាចផ្ដល់ឲ្យអ្នកបានក៏ដោយសារតែអ្នកមិនទាន់បានរស់នៅពួកវា។ វាគឺជាសំណួរនៃការទទួលយកគ្រប់បទពិសោធន៍ទាំងអស់។ ក្នុងខណៈនេះអ្នកត្រូវរស់នៅសំណួរទាំងនោះ។ ប្រហែលជាបន្តិចម្ដងៗ ដោយមិនដឹងខ្លួន អ្នកនឹងរកឃើញថាខ្លួនឯងកំពុងតែទទួលយកបទពិសោធន៍នៃចម្លើយនៅក្នុងថ្ងៃណាមួយ។» Rainer Maria Rilke
ដោយ៖ ស្រីពៅ