គតិបណ្ឌិតចំនួន ១០ឃ្លា របស់ដូនតាជនជាតិអាហ្វ្រិក ដែលអ្នកគួរចងចាំក្នុងជីវិត
ថ្ងៃនេះយើងបានដកស្រង់នូវគតិបណ្ឌិត ដែលត្រូវបានបន្សល់ទុកដោយដូនតារបស់ជនជាតិអាហ្វ្រិកចំនួន ១០ឃ្លា ដូចខាងក្រោមនេះ៖
១) «នៅពេលខ្ញុំឃើញអកុសលរបស់អ្នកដទៃ ខ្ញុំភ្លេចពីអកុសលរបស់ខ្លួនឯង។»
២) «មិនថាចរន្តទឹកហូរឆ្ងាយប៉ុណ្ណានោះទេ ទឹកមិនដែលភ្លេចដើមកំណើតរបស់វាឡើយ។»
៣) «បើអ្នកពោរពេញដោយមោទកភាព អ្នកនឹងមិនមានចន្លោះទំនេរសល់សម្រាប់បញ្ញាញាណឡើយ។»
៤) «គ្រប់អកុសលទាំងអស់សុទ្ធតែជាការប្រទានពរ។»
៥) «ភ្លៀងមិនមែនធ្លាក់នៅលើដំបូលផ្ទះតែមួយទេ។»
៦) «នៅមាត់ទ្វារនៃសេចក្ដីអត់ធ្មត់ មិនសូវមានមនុស្សតម្រង់ជួរនោះឡើយ។»
៧) «សត្វអូដ្ឋមិនដែលមើលឃើញបូករបស់វាឡើយ។»
៨) «បេះដូងរបស់ជនល្ងង់ស្ថិតនៅក្នុងមាត់របស់គាត់ រីឯមាត់របស់ជនមានបញ្ញាស្ថិតនៅក្នុងបេះដូងរបស់គាត់។»
៩) «មេមាន់លាងជើងរបស់វាហើយបំភ្លេចអតីតកាលកង្វក់របស់វាចោល។»
១០) «បើអ្នកមានលួច វាគឺជាកំហុស។ បើអ្នកក្រសាងកំហុស គាត់បានលួចប្លន់។»
ដោយ៖ ស្រីពៅ