សម្រង់សម្ដីទាំង ១០ឃ្លា របស់លោក Carl Jung ទស្សនៈវិទូផ្នែកចិត្តសាស្រ្តជនជាតិស្វីស​



លោក Carl Jung អ្នកឯកទេសជំងឺសសៃប្រសាទ និងជាទស្សនៈវិទូផ្នែកចិត្តសាស្រ្តជនជាតិស្វីស។ លោក Carl Jung កើតនៅថ្ងៃទី ២៦ ខែកក្ដដា ឆ្នាំ១៨៧៥ ប្រទេសស្វីស។ លោកគឺជាអ្នកសិក្សាស្រាវជ្រាវទៅផ្នែកចិត្តសាស្រ្ត ហើយត្រូវបានគេស្គាល់ជាចិត្តវិទូវិភាគ ដែលត្រូវបានគេតទទួលស្គាល់ទូទាំងពិភពលោក។ លោក Carl Jung គឺជាសិស្សរបស់លោក Sigmund Freud ដែលជាអ្នកវិទ្យាសាស្រ្តផ្នែកសសៃប្រសាទជនជាតិអូទ្រីស។ ខាងក្រោមនេះគឺជាសម្រង់សម្ដីទាំង ១០ឃ្លារបស់ លោក Carl Jung សម្រាប់អ្នកយកទៅគិតវិភាគ៖

១) «ការចំណាយពេលដ៏ត្រឹមត្រូវក្នុងជីវិតរបស់អ្នកគឺការចំណាយពេលក្លាយខ្លួនមនុស្សម្នាក់ដែលអ្នកពិតជាប្រាថ្នាចង់បាន។» Carl Jung

២) «អ្នកនឹងមើលឃើញកាន់តែច្បាស់នៅពេលអ្នកក្រលែកមើលក្នុងបេះដូងរបស់អ្នក។ មនុស្សដែលមើលផ្នែកខាងក្រៅ មានក្ដីសុបិន។ មនុស្សដែលមើលផ្នែកខាងក្នុង មានការភ្ងាក់រលឹក។» Carl Jung

៣) «មនុស្សដែលមិនហ៊ានដើរឆ្លងកាត់ឧបសគ្គ កុំសង្ឃឹមថាអាចយកឈ្នះឧបសគ្គឲ្យសោះ។» Carl Jung

៤) «គ្មានមនុស្សអាចដឹងខ្លួនដោយគ្រាន់តែស្រមៃពីពន្លឺនោះទេ ប៉ុន្តែអ្នកដឹងដោយសារតែធ្វើឲ្យភាពងងឹតក្លាយជាភ្លឺ»។ Carl Jung

៥) «រឿងសំខាន់គឺរបៀបដែលអ្នកមើលទៅលើវត្ថុនៅជុំវិញខ្លួនអ្នក មិនមែនរបៀបដែលវត្ថុទាំងនោះមាននោះទេ»។ Carl Jung

៦) «ខ្ញុំមិនមែនជាអ្វីដែលព្រេងវាសនាផ្ដល់ឲ្យខ្ញុំនោះទេ ប៉ុន្តែខ្ញុំជាអ្វីដែលខ្ញុំជ្រើសរើសផ្លូវដើរជាខ្ញុំ»។ Carl Jung

៧) «ពាក់កណ្ដាលនៃជីវិតត្រូវលះបង់ទៅឲ្យភាពក្លាហាន ហើយពាក់កណ្ដាលទៀតគឺការគិតពីរឿងក្នុងខ្លួន ហើយលះបង់ភាពក្លាហានចោល»។ Carl Jung

៨) «អ្នកគឺជាអ្វីដែលអ្នកធ្វើ មិនមែនអ្វីដែលអ្នកនិយាយនោះទេ»។ Carl Jung

៩) «ជីវិតមនុស្សម្នាក់ៗសុទ្ធតែមានសក្ដានុពល ប៉ុន្តែប្រសិនបើមិនប្រើប្រាស់សក្ដានុពលនោះទេ ជិវិតរបស់អ្នកឥតប្រយោជន៍ហើយ»។ Carl Jung

១០) «រឿងដែលគួរឲ្យខ្លាចបំផុតនោះគឺការទទួលស្គាល់ថាខ្លួនល្អឥតខ្ចោះ»។ Carl Jung

ប្រែសម្រួល៖ លង់ វណ្ណៈ

 

 

 

X
5s