ទស្សន​ដ៏​មាន​ខ្លឹមសារ​ចំនួន​៧​ឃ្លារបស់លោក Kahlil Gibran អ្នកនិពន្ធជនជាតិលីបង់អាមេរិក​​



Kahlil Gibran គឺជា​អ្នក​និពន្ធ កវី​កំណាព្យ និង​សិល្បករ​គំនូរ​ជនជាតិ​លីបង់​អាមេរិក​មួយ​រូប ដែល​បាន​រស់នៅ​ក្នុង​អំឡុង​ឆ្នាំ​១៨៨៣​ដល់​ឆ្នាំ​១៩៣១។ ស្នាដៃ​ដែល​ត្រូវ​បាន​គេ​ចងចាំ​បំផុត​របស់​គាត់​គឺជា​កម្រង​កំណាព្យ​មួយ​ក្បាល​ដែល​មាន​ចំណងជើង​ថា The Prophet ដែល​បាន​ចេញ​ផ្សាយ​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​១៩២៣។ ស្នាដៃ​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​សៀវភៅ​ដែល​លក់​ដាច់​ជាងគេ​បំផុត​មួយ​ដែល​ធ្លាប់​មាន និង​ត្រូវ​បាន​គេ​យក​ទៅ​បកប្រែ​ច្រើន​ជាង​១០០​ភាសា​នៅ​ជុំវិញ​ពិភពលោក។ គាត់​បាន​លាចាក​លោក​នៅ​អាយុ​៤៨​ឆ្នាំ​ដោយ​ជំងឺ​ក្រិន​ថ្លើម និង​ជំងឺ​របេង​មួយ​ចំហៀង​ថ្លើម​ដំណាក់​ដំបូង។ ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​ទស្សន​ដ៏​មាន​ខ្លឹមសារ​របស់​លោក Gibran ចំនួន​៧​ឃ្លា ដែល​អ្នក​គួរ​ស្វែងយល់៖

) «នៅ​ពេល​អ្នក​រីករាយ សម្លឹង​ចូល​ទៅ​ជ្រៅ​ក្នុង​បេះដូង​របស់​អ្នក ហើយ​អ្នក​នឹង​ឃើញ​ថា​គឺជា​អ្វី​ដែល​ផ្ដល់​ឲ្យ​អ្នក​នូវ​ទុក្ខ​ប៉ុណ្ណោះ​ដែល​បាន​ផ្ដល់​ឲ្យ​អ្នក​នូវ​ភាព​រីករាយ។ នៅ​ពេល​អ្នក​សោកសៅ សម្លឹង​មើល​ម្ដង​ទៀត​នៅ​ក្នុង​បេះដូង​របស់​អ្នក ហើយ​អ្នក​នឹង​ឃើញ​ថា​ការ​ពិត​អ្នក​យំ​សម្រាប់​អ្វី​ដែល​ជា​ភាព​រីករាយ​របស់​អ្នក​សោះ។»

) «សេចក្ដី​ស្រឡាញ់​ដឹង​ពី​ជម្រៅ​របស់​វា​នៅ​ពេល​បែក​គ្នា។»

) «ការ​ឈឺចាប់​របស់​អ្នក​គឺជា​ការ​បែកបាក់​នៃ​សម្បក​ដែល​បាន​ហ៊ុមព័ទ្ធ​ការ​យល់ដឹង​របស់​អ្នក។»

) «គ្រូ​បង្រៀន​ដែល​ពិត​ជា​ពោរពេញ​ដោយ​គតិបណ្ឌិត មិន​ប្រាប់​អ្នក​ឲ្យ​ចូល​ទៅ​កាន់​ផ្ទះ​នៃ​គតិបណ្ឌិត​របស់​គាត់​ឡើយ ផ្ទុយទៅវិញ​គាត់​នាំ​អ្នក​ចូល​ទៅ​កាន់​ទ្វារ​នៃ​ចិត្ត​របស់​អ្នក។»

) «ភ្នែក​របស់​មនុស្សលោក​គឺជា​មីក្រូទស្សន៍ ដែល​បាន​ធ្វើឲ្យ​ពិភពលោក​មើល​ទៅ​ហាក់​ដូចជា​ធំ​ជាង​ការ​ពិត។

) «បញ្ញា​លែង​ក្លាយ​ជា​បញ្ញា​តទៅទៀត​នៅ​ពេល​ដែល​វា​មាន​អំនួត​ខ្លាំង​ពេក​រហូត​មិន​យំ ម៉ឺងម៉ាត់​ខ្លាំង​ពេក​រហូត​មិន​សើច និង​អាត្មានិយម​ខ្លាំង​ពេក​រហូត​មិន​ស្វែងរក​អ្វី​ដែល​លើស​ពី​ខ្លួន​វា។»


) «កូន​របស់​អ្នក​មិនមែន​ជា​កូន​របស់​អ្នក​ឡើយ។ ពួកគេ​ចេញ​មក​តាមរយៈ​អ្នក តែ​មិនមែន​ចេញ​មក​ពី​អ្នក​ឡើយ។ ហើយ​បើ​ទោះ​ជា​ពួកគេ​នៅ​ជាមួយ​អ្នក តែ​ពួកគេ​មិនមែន​ជា​កម្មសិទ្ធិ​របស់​អ្នក​ឡើយ។ អ្នក​ប្រហែល​ជា​ឲ្យ​ពួកគេ​នូវ​ក្ដី​ស្រឡាញ់​របស់​អ្នក តែ​មិនមែន​ការ​គិត​របស់​អ្នក​ឡើយ​ពី​ព្រោះ​តែ​ពួកគេ​មាន​ការ​គិត​របស់​ខ្លួនឯង។ អ្នក​ប្រហែល​ជា​ផ្ដល់​ជម្រក​ដល់​រាងកាយ​របស់​ពួកគេ តែ​មិនមែន​វិញ្ញាណ​របស់​ពួកគេ​ឡើយ​ពី​ព្រោះ​តែ​វិញ្ញាណ​របស់​ពួកគេ​រស់នៅ​ក្នុង​ផ្ទះ​នៃ​ថ្ងៃ​ស្អែក ដែល​អ្នក​មិន​អាច​ទៅ​លេង​បាន ឬ​សូម្បីតែ​សុបិន​ឃើញ។ អ្នក​ប្រហែល​ជា​អាច​ប្រឹងប្រែង​នឹង​ក្លាយ​ឲ្យ​ដូចជា​ពួកគេ ប៉ុន្តែ​ប្រឹងប្រែង​កុំ​ធ្វើឲ្យ​ពួកគេ​ដូច​អ្នក​ពី​ព្រោះ​តែ​ជីវិត​មិនមែន​ត្រឡប់​ថយក្រោយ​ឬ​នៅ​ឈប់​មួយ​កន្លែង​ជាមួយ​នឹង​ថ្ងៃ​ម្សិលមិញ​ឡើយ។ អ្នក​គឺជា​ធ្នូ​ដែល​កូន​ៗ​របស់​អ្នក​គឺជា​ព្រួញ​ដែល​នៅ​រស់ ត្រូវ​បាញ់​ទៅ​មុខ។»

ដោយ៖ ស្រីពៅ

X
5s