សម្ដី​ដកស្រង់​ចំនួន​ ១០​ឃ្លា​ ពី​អ្នក​និពន្ធសៀវភៅ​​ ​លោក Wayne Dyer​



ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​ ១០​ឃ្លា​ ពីលោក Wayne Dyer​​ ដែលជាអ្នក​និពន្ធ​សៀវភៅ​ប្រភេទ​ជួយ​ខ្លួនឯង និង​ជា​អ្នក​និយាយ​លើកទឹកចិត្ត​មួយ​រូប​របស់​អាមេរិក៖

) «ជម្លោះ​មិន​អាច​រស់រាន​មាន​ជីវិត​ដោយ​មិន​មាន​ការ​ចូលរួម​ពី​អ្នក​បាន​ឡើយ។»

) «អ្នក​មិន​អាច​ចេះតែ​គ្រប់គ្រង​អ្វី​ដែល​កើតឡើង​នៅ​ខាងក្រៅ​ឡើយ។ តែ​អ្នក​តែងតែ​អាច​គ្រប់គ្រង​អ្វី​ដែល​កើតឡើង​នៅ​ខាងក្នុង។»

) «របៀប​ដែល​អ្នកដទៃ​ធ្វើ​មក​លើ​អ្នក​គឺជា​កម្ម​របស់​ពួកគេ។ របៀប​ដែល​អ្នក​ឆ្លើយតប​គឺជា​កម្ម​របស់​អ្នក។»

) «នៅ​ពេល​អ្នក​វាយតម្លៃ​អ្នកដទៃ អ្នក​មិនមែន​រៀបរាប់​អំពី​គេ​នោះ​ទេ ផ្ទុយទៅវិញ​គឺ​អ្នក​បាន​រៀបរាប់​អំពី​ខ្លួនឯង។»

) «អ្នក​មិន​អាច​ឯកា​នោះ​ទេ​បើ​សិន​ជា​អ្នក​ចូលចិត្ត​មនុស្ស​ដែល​អ្នក​ឯកា​ជាមួយ។»

) «ខ្ញុំ​អរគុណ​ដល់​អ្នក​ដែល​បាន​និយាយ​ថា​ទេ។ គឺ​ព្រោះតែ​ពួកគេ ខ្ញុំ​បាន​ធ្វើ​វា​ដោយ​ខ្លួនឯង។»

) «ខ្ញុំ​សុខចិត្ត​ត្រូវ​បាន​គេ​ស្អប់​ដោយសារ​អ្វី​ដែល​ជា​ខ្ញុំ​ជាជាង​ត្រូវ​បាន​គេ​ស្រឡាញ់​ដោយសារ​អ្វី​ដែល​មិនមែន​ជា​ខ្ញុំ។»

) «សភាព​នៃ​ជីវិត​របស់​អ្នក​មិន​លើស​អ្វី​ពី​ចំណាំង​ផ្លាត​នៃ​សភាព​នៃ​ចិត្ត​របស់​អ្នក​ឡើយ។»

) «ធ្វើ​អ្វី​ដែល​អ្នក​ស្រឡាញ់​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​មាន​ភាព​សម្បូរ​ហូរហៀរ​នៅ​ក្នុង​ជីវិត​របស់​អ្នក។»

១០) «ឋានសួគ៌​គឺជា​សភាព​នៃ​ចិត្ត មិនមែន​ជា​ទី​កន្លែង​ណាមួយ​ឡើយ។»

ដោយ៖ ស្រីពៅ

X
5s