គតិ​ចំនួន​ ៩​ឃ្លា ដែល​អាច​មាន​ប្រយោជន៍​នៅពេល​​​ដើរ​ឆ្លងកាត់​លើ​ដំណើរ​ជីវិត​នេះ​



ថ្ងៃនេះ​យើង​បាន​ដកស្រង់​គតិ​ចំនួន​ ៩​ឃ្លា ដែល​អាច​មាន​ប្រយោជន៍​សម្រាប់​អ្នក​នៅ​ពេល​ដើរ​ឆ្លងកាត់​លើ​ដំណើរ​ជីវិត​នេះ:

) «សមត្ថភាព​ក្នុង​ការ​ធ្វើឲ្យ​មានភាពសាមញ្ញ​មានន័យ​ថា​ជា​ការ​បោះចោល​នូវ​អ្វី​ដែល​ឥតប្រយោជន៍​ អ្វី​ដែល​មាន​ប្រយោជន៍​ចាំ​និយាយ។» Hans Hofmann

) «គតិបណ្ឌិត​នៃ​ជីវិត​រាប់​បញ្ចូល​នៅ​ទាំងការ​កម្ចាត់​ចោល​នូវ​អ្វី​ដែល​មិន​សំខាន់។» Liu Yutang

) «បើ​ទោះ​ជាអ្នក​ស្ថិត​នៅ​ក្នុង​សេចក្ដី​អស់​សង្ឃឹម​ក៏​ត្រូវ​តែសើច​ដែរ។» Liu Yutang

) «សិល្បៈ​នៃ​ភាព​សាមញ្ញ​គឺជា​ចំណោទ​នៃភាព​ស្មុគស្មាញ។» Douglas Horton

) «ជីវិត​ប្រៀប​បាន​ដូចជា​ព្យ៉ាណូ។ ចំណុច​ពណ៌​ស​តំណាង​ឲ្យ​សេចក្ដី​សុខ ឯ​ចំណុច​ពណ៌​ខ្មៅ​តំណាង​ឲ្យ​សេចក្ដី​ទុក្ខ។ ប៉ុន្តែ​នៅ​ពេល​អ្នក​ឆ្លងកាត់​ដំណើរ​ជីវិត ត្រូវ​ចងចាំ​ថា​ចំណុច​ពណ៌​ខ្មៅ​ក៏​បង្កើត​ជា​តន្ត្រី​ដែរ។» Ehssan

) «ខ្ញុំ​មិនមែន​ជា​ផលិតផល​ចេញ​ពី​កាលៈទេសៈ​របស់​ខ្ញុំ​ឡើយ។ ខ្ញុំ​ជា​ផលិតផល​ចេញ​ពី​ការ​សម្រេចចិត្ត​របស់​ខ្ញុំ។ Stephen Covey

) «ការ​អប់រំ​មិនមែន​ជា​ការ​រៀន​សូត្រ​ពី​ការ​ពិត​នោះ​ទេ តែ​ផ្ទុយទៅវិញ​គឺជា​ការ​ហ្វឹកហាត់​​ឲ្យ​ចេះ​គិត។» អាល់ប៊ឺត អាញស្តាញ

) «សេរីភាព​ដ៏​អស្ចារ្យ​ស្ថិតនៅ​ក្នុង​ភាព​សាមញ្ញ​នៃ​ការ​រស់នៅ។» Peace Pilgrim


) «កុំ​បណ្ដោយ​ឲ្យ​នរណា​ម្នាក់​ទាញ​អ្នក​ឲ្យ​ធ្លាក់​មក​ទាប​ខ្លាំង​ពេក​រហូត​ធ្វើឲ្យ​អ្នក​ស្អប់​គាត់។» Martin Luther King

ដោយ៖ ស្រីពៅ

X
5s