សម្ដីដកស្រង់ចំនួន ១០ឃ្លា ដែលអ្នកគួរអានដើម្បីបណ្ដុះបញ្ញារបស់អ្នក
មានសម្ដីមួយបានលើកឡើងថា «ពិភពលោកនេះហាក់ដូចជាមិនសមហេតុផលទាល់តែសោះរហូតទាល់តែខ្ញុំបោះបង់ចោលនូវគ្រប់យ៉ាងដែលខ្ញុំត្រូវបានបង្រៀនអំពីវា។» អ្វីៗសុទ្ធតែមានការដោះដូរគ្នា។ ឲ្យតែលើកឡើងពីគុណសម្បត្តិនៅក្នុងសម័យកាលនេះ មនុស្សភាគច្រើនតែងតែអួតសរសើរកាលដែលពិភពលោកនាសម័យនេះអភិវឌ្ឍទំនើបជាងសម័យបុរាណ។ ប៉ុន្តែ អ្វីៗសុទ្ធតែមានតម្លៃរបស់វា។ នៅពេលពិភពលោកឈានទៅដល់ដំណាក់កាលកំពូលមួយនៃការអភិវឌ្ឍ នោះសមត្ថភាពក្នុងការត្រិះរិះគិតរបស់មនុស្សនឹងកាន់តែខ្សោយ។
ពិភពលោកកាន់តែទំនើប ឯមនុស្សវិញកាន់តែល្ងង់ខ្លៅ កាន់តែខ្វះមនោសញ្ចេតនា។ អ្វីៗមានស្រាប់ៗសម្រាប់បម្រើការដល់ពួកគេ ហេតុនេះហើយពួកគេនឹងមិនចំណាយពេលដើម្បីទៅគិតថាតើអ្វីៗទាំងនេះកើតឡើងមកបានយ៉ាងដូចម្ដេចឡើយ។ ពិភពលោកកាន់តែទំនើប មនុស្សកាន់តែឃ្លាតឆ្ងាយពីធម្មជាតិ ជាហេតុនាំឲ្យពួកគេមិនយល់ថាតើធម្មជាតិសំខាន់សម្រាប់ពួកគេខ្លាំងប៉ុណ្ណា តើពួកគេមិនមែនជាផ្នែកមួយនៃធម្មជាតិទេឬ ? កាលដែលបំផ្លាញធម្មជាតិមិនខុសអ្វីពីបំផ្លាញខ្លួនឯងឡើយ។ នេះគឺជាកម្មផល។ នៅពេលមនុស្សនៅកាន់តែឆ្ងាយពីធម្មជាតិ ពួកគេនឹងកាន់តែឃ្លាតឆ្ងាយពីការពិតអំពីខ្លួនឯង។ អ្វីដែលសង្គមនិងសាលាបានបង្រៀនអ្នកមិនបាននាំអ្នកចូលទៅដល់ជម្រៅនៃការពិតនោះទេ។ បញ្ហាអ្វីក៏ដោយ បើអ្នកចូលសម្លឹងមើលទៅដល់កម្រិតនៃចិត្ត នោះអ្នកនឹងរកឃើញឫសគល់បញ្ហានោះបាន។
ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន១០ឃ្លា ដែលអ្នកគួរអានដើម្បីបណ្ដុះបញ្ញារបស់អ្នក:
១) «មនុស្សដែលរីករាយជាងគេនៅលើពិភពលោកគឺជាមនុស្សដែលយល់ពីក្ដីស្រឡាញ់។» Wayne Gerard Trotman
២) «វាមិនមែនជាបញ្ញានោះឡើយក្នុងការគុំកួនសងសឹកនិងភ្លេចក្ដីស្រឡាញ់។» Debasish Mridha
៣) «ចាបនិងដំរីផឹកទឹកចេញពីស្ទឹងតែមួយ។» Matshona Dhliwayo
៤) «បុគ្គលដែលស្រឡាញ់ផ្កាកុលាបមិនអាចគេចវេះពីបន្លារបស់វាបានទេ។» Matshona Dhliwayo
៥) «ពិភពលោកនេះហាក់ដូចជាមិនសមហេតុផលទាល់តែសោះរហូតទាល់តែខ្ញុំបោះបង់ចោលនូវគ្រប់យ៉ាងដែលខ្ញុំត្រូវបានបង្រៀនអំពីវា។» អនាមិក
៦) «ខ្ញុំស្រឡាញ់ពិភពលោកនេះដោយសារតែវាមិនល្អឥតខ្ចោះ។ វាមិនល្អឥតខ្ចោះ ហេតុនេះហើយទើបវាលូតលាស់ទៅមុខ។ បើវាល្អឥតខ្ចោះ នោះវានឹងបានស្លាប់បាត់ហើយ។ ការលូតលាស់ទៅមុខអាចទៅរួចបានដោយសារតែមានភាពមិនល្អឥតខ្ចោះ។ ខ្ញុំចង់ឲ្យអ្នកចងចាំម្ដងហើយម្ដងទៀតថា ខ្ញុំមិនល្អឥតខ្ចោះ ចក្រវាលនេះមិនល្អឥតខ្ចោះ ហើយការស្រឡាញ់ភាពមិនល្អឥតខ្ចោះនេះ ការរីករាយនៅក្នុងភាពមិនល្អឥតខ្ចោះនេះ គឺជាសារទាំងមូលរបស់ខ្ញុំ។» Osho
៧) «ត្រូវមានជំនឿនៅក្នុងរឿងរ៉ាវតូចតាច ពីព្រោះតែនៅក្នុងពួកវានេះហើយដែលភាពខ្លាំងក្លារបស់អ្នកស្ថិតនៅ។» Mother Teresa
៨) «ជីវិតគឺជាសំណួរហើយរបៀបដែលយើងរស់នៅវាគឺជាចម្លើយរបស់យើង។» Gary Keller
៩) «នៅក្នុងលោកនេះ ធ្វើជាឆ្កួតបន្តិចដើម្បីជួយអ្នកឲ្យប្រក្រតី។» Zsa Zsa Gabor
១០) «កុំទទួលបានពិភពលោកតែបែរជាបាត់បង់វិញ្ញាណរបស់អ្នក មានបញ្ញាប្រសើរជាជាងមានមាសឬប្រាក់។» Bob Marley
ដោយ៖ ស្រីពៅ