គតិ​ដ៏​មាន​តម្លៃ​ខ្ពង់ខ្ពស់​ចំនួន​ ១០ ដែល​អ្នក​គួរ​យក​ទៅ​អប់រំ​ចិត្ត​របស់​អ្នក​



Mark Twain បាន​និយាយ​ថា «មនុស្ស​ភាគច្រើន​បាន​ស្លាប់​តាំង​ពី​អាយុ​២៧​ឆ្នាំ រហូត​ទាល់តែ​អាយុ​៧២​ឆ្នាំ​ទើប​ត្រូវគេយកទៅបូជា​។» សម្ដី​មួយ​ឃ្លា​នេះ​របស់Mark Twain ពិត​ជា​បង្កប់​ដោយ​អត្ថន័យ​ជ្រាលជ្រៅ​ណាស់។ អ្វី​ដែល​ស្លាប់​គឺជា​វិញ្ញាណ​ខាងក្នុង​របស់​ពួកគេ។ ជីវិត​ពោរពេញ​ទៅ​ដោយ​ទុក្ខ​គ្រប់​សព្វ​បែប​យ៉ាង បើ​សិន​ជា​បុគ្គល​នោះ​មើល​មិន​ធ្លុះ​ពី​ការ​ពិត​នៃ​ជីវិត​នេះ ហើយ​មិន​ប្រញាប់​ងាក​មក​ដើរ​ផ្លូវ​ត្រូវ​វិញ​ទេ នោះ​ពួកគេ​នឹង​រស់នៅ​យ៉ាង​វេទនា​ផ្លូវចិត្ត​មិនខាន។ ក្នុង​ជីវិត អ្វីៗ​សុទ្ធតែ​ជា​មេរៀន​សម្រាប់​អ្នក ហើយ​អ្នក​មិន​គួរ​ជាប់​ជំពាក់​ចិត្ត​ទៅ​នឹង​ការ​ឡើង​ចុះ​នៅ​ក្នុង​ជីវិត​អ្នក​ឡើយ។ ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​គតិ​ដ៏​មាន​តម្លៃ​ខ្ពង់ខ្ពស់​ចំនួន​ ១០ ដែល​អ្នក​គួរ​យក​ទៅ​អប់រំ​ចិត្ត​របស់​អ្នក៖

) «ភាព​វៃ​ឆ្លាត មិនមែន​ដោយសារតែ​អ្នក​ដឹង​គ្រប់យ៉ាង​ដោយ​មិន​ចោទសួរ​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារតែ​អ្នក​ចោទសួរ​នូវ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​គិត​ថា​អ្នក​ដឹង។» អនាមិក

) «ផ្លុំ​ភ្លើង​ទៀន​អ្នកដទៃ​ឲ្យ​រលត់​មិន​ធ្វើឲ្យ​ភ្លើង​ទៀន​របស់​អ្នក​ភ្លឺ​ជាង​មុន​ឡើយ។» អនាមិក

) «អ្នក​ប្រហែល​ជា​មិន​ធ្លាប់​បរាជ័យ​ក្នុង​ទំហំ​មួយ​ដូច​ខ្ញុំ​នោះ​ទេ ប៉ុន្តែ​ការ​បរាជ័យ​មួយ​ចំនួន​នៅ​ក្នុង​ជីវិត​គឺ​មិន​អាច​គេចវេះ​បាន​ឡើយ។ វា​ជា​រឿង​មិន​អាច​ទៅ​រួច​នោះ​ឡើយ​ក្នុង​ការ​រស់នៅ​ដោយ​មិន​ធ្លាប់​មាន​ការ​បរាជ័យ​លើ​អ្វី​មួយ​សោះ ទាល់តែ​អ្នក​រស់នៅ​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត​រហូត​ដល់​កម្រិត​មួយ​ដែល​អ្នក​ស្ទើរតែ​មិន​រស់នៅ​អ្វី​ទាល់តែ​សោះ ហើយ​បើ​បែប​នេះ នោះ​អ្នក​នឹង​បរាជ័យ​ដោយ​ស្វ័យប្រវត្តិ។» J.K Rowling


) «មនុស្ស​ភាគច្រើន​បាន​ស្លាប់​តាំង​ពី​អាយុ​២៧​ឆ្នាំ រហូត​ទាល់តែ​អាយុ​៧២​ឆ្នាំ​ទើប​ត្រូវគេយកទៅបូជា។» Mark Twain

) «អភ័យទោស​គឺជា​ការ​ធ្វើឲ្យ​ឧក្រិដ្ឋជន​មាន​សេរីភាព ហើយ​រក​ឃើញ​ថា​ឧក្រិដ្ឋជន​នោះ​គឺជា​អ្នក។» Lewis B. Smedes

) «អ្នក​នឹង​មិន​ដឹង​ទេ​ថា​តើ​អ្នក​រឹងមាំ​ប៉ុណ្ណា​រហូត​ទាល់តែ​ការ​ធ្វើ​ជា​មនុស្ស​រឹងមាំ​គឺជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​អ្នក។» Bob Marley

) «ការ​បោកបញ្ឆោត​ដ៏​ធំ​បំផុត​ដែល​មនុស្ស​រងទុក្ខ​គឺ​ចេញ​មក​ពី​ការ​យល់ឃើញ​របស់​ពួកគេ។» Leonardo Da Vinci

) «បើ​អ្នក​មិន​ធ្វើអ្វី​ដែល​អ្នក​ស្រឡាញ់ អ្នក​កំពុងតែ​ខ្ជះខ្ជាយ​ជីវិត​របស់​អ្នក​ហើយ។» Bill Joel

) «អ្នក​មាន​អំណាច​ទៅលើ​ការ​គិត​របស់​អ្នក មិនមែន​រឿងរ៉ាវ​ខាងក្រៅ​ឡើយ។ យល់​ពី​វា ហើយ​អ្នក​នឹង​រក​ឃើញ​កម្លាំង​ខ្លាំងក្លា។» Marcus Aurelius

១០) «មាន​ចំណេះដឹង តែ​ដាក់ខ្លួន។ មាន​បញ្ញា​ ធ្វើ​ជា​មនុស្ស​សាមញ្ញ។» Debasish Mridha

ដោយ៖ ស្រីពៅ

X
5s