សុភាសិតចំនួន ១០ឃ្លា ដែលបានបន្សល់ទុកដោយប្រជាជនរបស់រុស្ស៊ីពីបុរាណកាល
ប្រទេសរុស្ស៊ី ឬហៅជាផ្លូវការថា សហព័ន្ធរុស្ស៊ី គឺជាប្រទេសមួយដែលនៅលាតសន្ធឹងកាត់ទ្វីបអឺរ៉ុបផ្នែកខាងកើតនិងទ្វីបអាស៊ីផ្នែកខាងជើង។ ជាមួយនឹងទឹកដីចំនួន១៧,១២៥,២០០គីឡូម៉ែត្រការ៉េ ទឹកដីនេះត្រូវបានគេចាត់ទុកថាជាទឹកដីដែលធំជាងគេបំផុត ដែលគ្របដណ្ដប់ ១ភាគ៨នៃតំបន់ ដែលអាចរស់នៅបានរបស់ផែនដី និងមានល្វែងម៉ោងចំនួន១១តំបន់ខុសៗគ្នានៅពាសពេញប្រទេសរុស្ស៊ី។ ជាមួយនឹងប្រជាជនចំនួន ១៤៦.៧៩លាននាក់ រស់នៅក្នុងតំបន់គ្រប់គ្រងចំនួន៨៥តំបន់របស់រុស្ស៊ីគិតត្រឹមឆ្នាំ២០១៩ រុស្ស៊ីបានជាប់លំដាប់ទី៩ក្នុងចំណោមទឹកដីដែលមានប្រជាជនរស់នៅច្រើនជាងគេក្នុងពិភពលោក។
ប្រព័ន្ធនយោបាយរបស់រុស្ស៊ីត្រូវបានគ្រប់គ្រងតាមបែបជាសាធារណរដ្ឋសហព័ន្ធពាក់កណ្ដាលប្រធានាធិបតីចាប់តាំងពីឆ្នាំ១៩៩៣។ វ្ល៉ាឌីមៀរ ពូទីន បានត្រួតត្រាទៅលើប្រព័ន្ធនយោបាយរបស់រុស្ស៊ីចាប់តាំងពីឆ្នាំ២០០០មក។ ការគ្រប់គ្រងរបស់លោកត្រូវបានគេសម្គាល់ឃើញថាមានលក្ខណៈផ្ដាច់ការ ជាហេតុនាំឲ្យរុស្ស៊ីត្រូវជួបប្រទះនឹងការធ្លាក់ចុះបន្តិចម្ដងៗនៅក្នុងគុណភាពនៃប្រជាធិបតេយ្យ រហូតទាល់តែរុស្ស៊ីបានជាប់ចំណាត់ថ្នាក់លេខ១៣៨ក្នុងចំណោម១៨០ប្រទេសនៅក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយក្នុងឆ្នាំ២០១៨ និងជាប់ចំណាត់ថ្នាក់ទី១៤៤ក្នុងឆ្នាំ២០១៨នៅក្នុងសន្ទស្សន៍លទ្ធិប្រជាធិបតេយ្យ។ ថ្ងៃនេះយើងបានដកស្រង់សុភាសិតចំនួន១០ឃ្លាដែលបានបន្សល់ទុកដោយប្រជាជនរបស់រុស្ស៊ីពីបុរាណកាល៖
១) «ច្បាប់ចាប់រុយតែលើកលែងឲ្យឱម៉ាល់។»
២) «កែងដៃរបស់អ្នកនៅជិតបង្កើយតែអ្នកមិនអាចខាំវាបាន។»
៣) «មួយថ្ងៃមានរយៈពេលវែង តែមួយជីវិតមានរយៈពេលខ្លី។»
៤) «ទោះជាឥន្ទ្រីយ៍ក៏មិនអាចហោះខ្ពស់ជាងព្រះអាទិត្យដែរ។»
៥) «រស់នៅមួយទសវត្សរ៍ រៀនសូត្រមួយទសវត្សរ៍។»
៦) «មនុស្សនឹងមិនមានភ័ព្វសំណាងដោយមិនមានការជួយពីអកុសលនោះឡើយ។»
៧) «បើហោប៉ៅទទេ ចៅក្រមធ្វើថ្លង់។»
៨) «កុំជីករណ្ដៅដើម្បីឲ្យនរណាម្នាក់ធ្លាក់ចូលទៅ បើមិនដូច្នោះទេចុងក្រោយអ្នកនឹងធ្លាក់ចូលទៅដោយខ្លួនឯង។»
៩) «បើអ្នកនិយាយជាមួយមន្ត្រី អ្នកត្រូវនិយាយភាសាបង្ហាញរូប (រូបិយវត្ថុរបស់រុស្ស៊ី)។»
១០) «វាជារឿងងាយស្រួលក្នុងការចម្អែតក្រពះ២០ជាងភ្នែក១គូ។»
ដោយ៖ ស្រីពៅ