អស្ចារ្យណាស់! ប្រទេសសិង្ហបុរីគឺជាប្រទេសមានសក្តានុពលសម្រាប់ការវិនិយោគអចលនទ្រព្យល្អដាច់គេនៅអាស៊ី​



បច្ចុប្បន្នប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ ១ សម្រាប់ទស្សនវិស័យវិនិយោគអចលនទ្រព្យទាក់ទងនឹងការឡើងតម្លៃអចលនទ្រព្យនៅឆ្នាំ២០២ី០្។ុងហុងកុងដែលត្រូវបានញ៉ាំញី ដោយបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលជាច្រើនខែបានធ្លាក់ចុះដល់បាតតារាងពីចំណាត់ថ្នាក់ទី ១៤ ក្នុងឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានភូមិន្ទភូមិសាស្ត្រនិងរបាយការណ៍របស់ Urban Land Institute and PwC ស្តីពីនិន្នាការអចលនទ្រព្យនៅក្នុងតំបន់។ 

បច្ចុប្បន្ននេះ ប្រទេសសិង្ហបុរីកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនដែលកំពុងតែព្យាយាមគេចចេញពីហុងកុងនិងប្រទេសចិនដែលកំពុងតែមានបញ្ហានយោបាយហើយសម្លឹងមើលឃើញឱកាសថ្មីនៅទឹកដីសិង្ហបុរីវិញ។ ហើយប្រទេសសិង្ហបុរីក៏ជាទីផ្សារមួយក្នុងចំណោមទីផ្សារមួយចំនួនទៀតក្នុងតំបន់ដែលបានមើលឃើញពីការកើនឡើងនៃប្រតិបត្តិការអចលនទ្រព្យនៅឆមាសទីមួយនៃឆ្នាំនេះដែលសកម្មភាពភាគច្រើនត្រូវបានជំរុញដោយការវិនិយោគពីបរទេស។ កិច្ចព្រមព្រៀងទាំងនេះមានចំនួនថវិកាសរុប ៤.៩ ពាន់លានដុល្លារក្នុងរយៈពេលនេះពោលគឺកើនឡើង ៧៣ ភាគរយបើធៀបនឹងឆ្នាំមុន។

អូស្រ្តាលីក៏បានចុះបញ្ជីនៃការកើនឡើងនេះផងដែរដោយកិច្ចព្រមព្រៀងកើនឡើង ៣ ភាគរយស្មើនឹងជិត ១២ ពាន់លានដុល្លារអាមេរិក។ បើនិយាយឲ្យចំទៅការហូរចូលមូលធនពីសហរដ្ឋអាមេរិក និងអឺរ៉ុបទៅកាន់អាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះចំពេលមានការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មដែលបានឈានដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០១២ នៅក្នុងត្រីមាសទី ២ ។

ចំណែកឯការធ្លាក់ចុះរបស់ទីក្រុងហុងកុងចំពោះទិសដៅវិនិយោគអចលនទ្រព្យបាននាំមកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងដែលអាចជិះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ច ហើយវិនិយោគិនទាំងឡាយដែលរកស៊ីលើកិច្ចព្រមព្រៀងនានានៅហុងកុងនឹងខកចិត្ត។ លោក Walter ដែលនាយកប្រតិបត្តិរបស់ Urban Land Institute and PwC បានពណ៌នាទីក្រុងហុងកុងថាជាទីក្រុងមានរេផ្លិចខ្លាំងដែលមានតម្លៃអចលនទ្រព្យខ្ពស់ ហើយលោកបន្ថែមទៀតថាវិស័យដូចជាការលក់រាយអាចស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សក្រោយពេលដែលបាតុកម្មចប់ហើយអ្វីៗត្រលប់មកស្ថានភាពដើមវិញ៕

ដោយ៖ Anthony

 

X
5s