សម្ដី ១១ឃ្លា ជួយអ្នកហ៊ានផ្លាស់ប្ដូរ​



អ្នកប្រហែលជាជួបប្រទះរឿងរ៉ាវជាច្រើនទាំងរឿងល្អ និងរឿងមិនល្អ រឿងគាប់ចិត្ត រឿងមិនគាប់ចិត្ត។ សម្រាប់ពេល​ខាងមុខ អ្នកប្រហែលជាគិតអំពីគោលដៅដែលអ្នកចង់សម្រេច ឬទម្លាប់ដែលអ្នកចង់បញ្ឈប់។ ប៉ុន្តែការផ្លាស់ប្ដូរគឺមិនងាយស្រួលនោះទេ ពីព្រោះការផ្លាស់ប្ដូរអាចជាកម្លាំងជំរុញឲ្យអ្នកបាក់ទឹកចិត្តពេលអ្នកមិនសម្រេចបានលទ្ធផលជាដើម។ អ្នកត្រូវដឹងថាការផ្លាស់ប្ដូរគឺជាដំណើរការម្ដងបន្ដិចៗ មិនមែនអ្នកអាចផ្លាស់ប្ដូរភ្លាមៗនោះទេ។ ប្រសិនបើអ្នកចង់ផ្លាស់ប្ដូរក្នុងឆ្នាំថ្មីនេះ ចូរក្រលែកមកមើលសម្រង់សម្ដីទាំង ១១ឃ្លានេះ ដែលអាចជួយអ្នកឲ្យមានទឹកចិត្តពុះកញ្ច្រោល៖ 

១) «ខ្ញុំម្នាក់ឯងមិនអាចផ្លាស់ប្ដូរពិភពលោកបានទេ ប៉ុន្តែខ្ញុំអាចរើសដុំថ្មមួយដុំៗគប់ទឹកស្ទឹងបង្កើតជាទឹករលកច្រើនតង់បាន។» - Mother Teresa

២) «មនុស្សម្នាក់ដែលអ្នកចង់ក្លាយខ្លួនជាគឺមនុស្សម្នាក់ដែលអ្នកសម្រេចចិត្ត។» - Ralph Waldo Emerson

៣) «ប្រសិនបើអ្នកមិនចូលចិត្តអ្វីមួយ អ្នកអាចផ្លាស់ប្ដូរវា។ ប្រសិនបើអ្នកមិនអាចផ្លាស់ប្ដូរវាបានទេ ផ្លាស់ប្ដូរអាកប្បកិរិយារបស់អ្នក។»

- Maya Angelou

៤) «មនុស្សដែលមិនដែលបង្កើតកំហុសកុំស្មានថាហ៊ានបង្កើតអ្វីថ្មីឲ្យសោះ។» - Albert Einstein

៥) «ខ្ញុំមិនអាចទៅដល់ទីតាំងមួយដោយគ្រាន់តែអង្គុយប្រាថ្នា អង្គុយសង្ឃឹមនោះទេ ប៉ុន្តែខ្ញុំប្រឹងប្រែងដើរទៅរកវា។»- Estée Lauder

៦) «ប្រសិនបើអ្នកមិនពេញចិត្តផ្លូវដែលអ្នកកំពុងដើរទេ ត្រូវចាប់ផ្ដើមត្រួសត្រាយផ្លូវមួយសម្រាប់ខ្លួនអ្នកទៅ។»- Dolly Parton

៧) «ផ្លាស់ប្ដូរផ្នត់គំនិត ផ្លាស់ប្ដូរពិភពលោក។» - Norman Vincent Peale

៨) «អ្នកអាចចំណាយពេលឥតប្រយោជន៍ក្នុងជីវិតរបស់អ្នកគូរបន្ទាត់ត្រង់ ឬចំណាយពេលក្នុងជីវិតរបស់អ្នកគូរបន្ទាត់កាត់។»- Shonda Rhimes

៩) «ការជឿជាក់ថាអ្នកអាចធ្វើបានគឺស្មើនឹងពាក់កណ្ដាលផ្លូវទៅកាន់ភាពជោគជ័យរួចទៅហើយ។»- Theodore Roosevelt

១០) «ប្រសិនបើអ្នកមិនហ៊ានប្រឈមមុខនឹងហានិភ័យពេលនេះ នោះអ្នកនឹងប្រឈមមុខនឹងបញ្ហាកាន់តែច្រើនជាមិនខាន។» - Erica Jong

១១) «ខ្ញុំសុខចិត្តសោកស្ដាយចំពោះរឿងដែលខ្ញុំបានធ្វើ ជាជាងរឿងដែលខ្ញុំមិនបានធ្វើ។» - Lucille Ball

ប្រែសម្រួល៖ លង់ វណ្ណៈ

X
5s