សម្ដីដកស្រង់ ១៦ឃ្លា ជំរុញលើកទឹកចិត្តអ្នកឲ្យហានក្លាជំនះទៅភាពជោគជ័យ
ប្រាកដណាស់អ្នកប្រាថ្នាចង់មានសុខភាពល្អ មាសប្រាក់ច្រើន ស្នេហា ក្រុមគ្រួសារមានសុភមង្គល និងភាពជោគជ័យជាមិនខាន។ បើអ្នកពិតជាចង់បានភាពជោគជ័យក្នុងឆ្នាំថ្មីនេះមែន សូមមកមើលសម្រង់សម្ដីទាំង ១៦ឃ្លា ខាងក្រោមនេះ៖
១) «ជោគជ័យគឺការដើរឆ្លងពីបរាជ័យមួយទៅបរាជ័យមួយទៀតដោយមិនបាត់បង់ជំនឿជាក់ក្នុងខ្លួន។» – Winston Churchill
២) «ខ្ញុំមិនមិនបរាជ័យនោះទេ ខ្ញុំគ្រាន់តែរកឃើញ ១០ ០០០ វិធីដែលមិនដំណើរការប៉ុណ្ណោះ។» – Thomas A. Edison
៣) «ជ័យជំនះមិនមែនការយកឈ្នះក្នុងសមរភូមិចម្បាំងនោះទេ ប៉ុន្តែជ័យជំនះគឺជាការងើបឡើងវិញរាល់ពេលអ្នកដួល។» – Napoleon Bonaparte
៤) «ជំនួសភាពភ័យខ្លាចរបស់អ្នកដោយភាពងឿងឆ្ងល់ចង់ចេះចង់ដឹង។» – Steven Spielberg
៥) «អ្នកត្រូវតែហ៊ានលោតចុះពីភ្នំ ហើយរៀនពង្រឹងស្លាបរបស់អ្នកឲ្យរឹងមាំ។» – Kurt Vonnegut
៦) «ជោគជ័យមិនមែនកើតឡើងដោយសារតែការមិនដែលបង្កើតកំហុសនោះទេ ប៉ុន្តែជោគជ័យកើតឡើងនៅពេលអ្នកមិនបង្កើតកំហុសដដែលជាលើកទីពីរ។» – George Bernard Shaw
៧) «ប្រសិនបើអ្នកកំពុងដើរឆ្លងឋាននរក អ្នកត្រូវបន្តហែលឆ្លងទៅមុខទៀត។» – Winston Churchill
៨) «រាល់សុបិនទាំងអស់នឹងក្លាយជាការពិតប្រសិនបើអ្នកមានភាពក្លាហានធ្វើវា។» – Walt Disney
៩) «ខ្ញុំរកឃើញថានៅពេលដែលខ្ញុំខំប្រឹងធ្វើការកាន់តែខ្លាំង ខ្ញុំមានសំណាងកាន់ច្រើន។» – Thomas Jefferson
១០) «រឿងធំអស្ចារ្យសម្រេចទៅបានដោយសារតែការធ្វើរឿងតូចៗជាច្រើន។» – Vincent van Gogh
១១) «មិនខ្វល់ថាអ្នកដើរដើរប៉ុណ្ណានោះទេប៉ុន្តែអ្នកមិនឈប់ដើរ។» – Confucius
១២) «ការលើកទឹកចិត្តគឺជាគ្រឿងជំរុញឲ្យអ្នកចាប់ផ្ដើម។ ទម្លាប់គឺជាអ្វីដែលធ្វើឲ្យអ្នកបន្តដំណើរទៅមុខ។» – Jim Ryun
១៣) «ខ្ញុំមិនត្រូវការពេលច្រើនទេ។ អ្វីដែលខ្ញុំត្រូវការនោះគឺពេលកំណត់។» - Duke Ellington
១៤) «អ្នកគឺជាលទ្ធផលនៃអ្វីដែលអ្នកធ្វើជាប្រចាំ។ ភាពល្អឥតខ្ចោះមិនមែនជាសកម្មភាពនោះទេ ប៉ុន្តែគឺជាទម្លាប់។» – Aristotle
១៥) «ភាពទន់ជ្រាយរបស់អ្នកគឺការបោះបង់។ វិធីដែលជួយឲ្យអ្នកជោគជ័យគឺគ្រាន់តែសាកល្បងធ្វើវាម្ដងទៀត។» – Thomas Edison
១៦) «វិធីតែមួយគត់កុំឲ្យអ្នកដទៃរិះគន់គឺ កុំធ្វើ កុំនិយាយ កុំក្លាយជាអ្វីទាំងអស់។» – Aristotle
ប្រែសម្រួល៖ លង់ វណ្ណៈ