ទស្សនចំនួន ៨ឃ្លា ដែលអ្នកគួរអាន បើអ្នកចង់ពង្រីកការយល់ដឹងរបស់អ្នកអំពីជីវិត
ខាងក្រោមនេះគឺជាទស្សនចំនួន ៨ឃ្លា ដែលអ្នកគួរអានបើសិនជាអ្នកចង់ពង្រីកការយល់ដឹងរបស់អ្នកអំពីជីវិត៖
១) «មនុស្សយល់ច្រឡំថាការគិតរបស់ពួកគេគឺត្រូវបានធ្វើឡើងដោយខួរក្បាលរបស់ពួកគេ។ តាមពិតទៅវាត្រូវបានធ្វើឡើងដោយបេះដូងដែលដំបូងឡើយកំណត់ឡើងនូវការសន្និដ្ឋាន បន្ទាប់មកបញ្ជាខួរក្បាលឲ្យផ្ដល់ហេតុផលដើម្បីការពារការសន្និដ្ឋាននោះ។» Anthony de Mello
២) «វាយតម្លៃមនុស្សដោយមើលទៅលើសំណួរដែលគាត់ចោទសួរជាជាងចម្លើយដែលគាត់បានឆ្លើយ។» Voltaire
៣) «កុំគ្រាន់តែរៀន ត្រូវចេះដកយកបទពិសោធន៍។ កុំគ្រាន់តែអាន ត្រូវចេះក្រេបជញ្ជក់យក។ កុំគ្រាន់តែផ្លាស់ប្ដូរ ត្រូវចេះបដិវត្ត។ កុំគ្រាន់តែសន្យា ត្រូវចេះធ្វើបញ្ជាក់ជាភស្តុតាង។ កុំគ្រាន់តែរិះគន់ ត្រូវចេះលើកទឹកចិត្ត។ កុំគ្រាន់តែគិត ត្រូវចេះសញ្ជឹងគិត។ កុំគ្រាន់តែទទួលយក ត្រូវចេះឲ្យ។ កុំគ្រាន់តែឃើញ ត្រូវចេះមានអារម្មណ៍។ កុំគ្រាន់តែមានក្ដីសុបិន ត្រូវចេះធ្វើ។ កុំគ្រាន់តែឮ ត្រូវចេះស្ដាប់។ កុំគ្រាន់តែនិយាយ ត្រូវចេះបញ្ចេញសកម្មភាព។ កុំគ្រាន់តែនិយាយប្រាប់ ត្រូវចេះបង្ហាញ។ កុំគ្រាន់តែមានអត្ថិភាព ត្រូវចេះរស់នៅ។» Roy T. Bennett
៤) «អ្នកប្រហែលជាអាចនឹងជឿថាអ្នកមានការទទួលខុសត្រូវលើអ្វីដែលអ្នកធ្វើ តែមិនមែនជាការគិតរបស់អ្នកឡើយ។ ការពិតគឺថាអ្នកមានការទទួលខុសត្រូវលើអ្វីដែលអ្នកគិត ពីព្រោះមានតែនៅក្នុងកម្រិតនេះប៉ុណ្ណោះដែលអ្នកអាចអនុវត្តការសម្រេចចិត្តជ្រើសរើសបាន។ អ្វីដែលអ្នកធ្វើទទួលបានមកពីអ្វីដែលអ្នកគិត។» Marianne Williamson
៥) «បើអ្នកពិតជាស្រឡាញ់ខ្លួនឯងមែន អ្នកមិនត្រូវធ្វើឲ្យអ្នកដទៃឈឺចាប់នោះឡើយ។» ព្រះសម្មាសម្ពុទ្ធ
៦) «ថ្នាំព្យាបាលការឈឺចាប់គឺជាការឈឺចាប់។» Rumi
៧) «អ្វីដែលពិបាកបំផុតគឺជាការប្រឈមមុខនឹងខ្លួនឯង។ វាជារឿងងាយស្រួលក្នុងការស្រែកថា «បដិវត្ត» ឬ «អំណាចសម្រាប់ប្រជាជន» ជាងសម្លឹងមើលខ្លួនឯងនិងស្វែងរកអ្វីទៅដែលពិតប្រាកដនៅខាងក្នុងអ្នក និងអ្វីទៅដែលមិនពិតនៅពេលអ្នកព្យាយាមកុហកខ្លួនឯង។» John Lennon
៨) «នៅក្នុងកន្លែងស្នាក់នៅ រស់នៅឲ្យជិតនឹងដី។ នៅក្នុងការគិត រក្សាទៅរកភាពសាមញ្ញ។ នៅក្នុងជម្លោះ ត្រូវមានភាពយុត្តិធម៌និងសប្បុរសធម៌។ នៅក្នុងការគ្រប់គ្រង កុំព្យាយាមត្រួតត្រា។ នៅក្នុងការងារ ធ្វើអ្វីដែលអ្នកចូលចិត្ត។ នៅក្នុងជីវិតគ្រួសារ ត្រូវមានវត្តមានយ៉ាងពេញទំហឹង។» ឡៅជឺ
ដោយ៖ ស្រីពៅ