សម្ដីរបស់បុគ្គលដ៏មានគតិបណ្ឌិតចំនួន ៨ឃ្លា ដែលធ្វើឲ្យអ្នកយល់ស៊ីជម្រៅជាងមុនពីជីវិត
ថ្ងៃនេះយើងបានចងក្រងនូវសម្ដីរបស់បុគ្គលដែលប្រកបដោយគតិបណ្ឌិត ដែលធ្វើឲ្យអ្នកយល់ពីជីវិតកាន់តែស៊ីជម្រៅជាងមុនចំនួន ៨ឃ្លា ដូចខាងក្រោមនេះ៖
១) «ជីវិតនឹងក្លាយជាសោកនាដកម្មបើវាមិនគួរឲ្យអស់សំណើចទេនោះ។» Stephen Hawking
២) «ភាពជោគជ័យមិនមែនជាគន្លឹះឆ្ពោះទៅកាន់សេចក្ដីសុខនោះទេ។ សេចក្ដីសុខទើបជាគន្លឹះឆ្ពោះទៅកាន់ភាពជោគជ័យ។ បើអ្នកស្រឡាញ់អ្វីដែលអ្នកធ្វើ អ្នកនឹងជោគជ័យ។» Herman Cain
៣) «ខ្ញុំមានក្ដីសុខព្រោះខ្ញុំមិនចង់បានអ្វីមួយពីនរណាម្នាក់នោះឡើយ។ ខ្ញុំមិនខ្វល់ពីលុយកាក់។ ការតុបតែងលម្អ មុខតំណែង ឬការបែងចែក មិនមានអត្ថន័យអ្វីសម្រាប់ខ្ញុំឡើយ។ ខ្ញុំមិនស្រេកឃ្លានការសរសើរ។ រឿងតែម្យ៉ាងគត់ដែលផ្ដល់ឲ្យខ្ញុំនូវភាពរីករាយក្រៅពីការងាររបស់ខ្ញុំ វីយូឡុងរបស់ខ្ញុំ និងទូកក្ដោងរបស់ខ្ញុំ គឺជាការឲ្យតម្លៃនៃមិត្តរួមការងាររបស់ខ្ញុំ។» អាល់ប៊ឺត អាញស្តាញ
៤) «ជនដែលដឹងថាអ្វីទៅគ្រប់គ្រាន់ នឹងមិនបណ្ដោយឲ្យខ្លួនឯងជាប់ជំពាក់ជាមួយនឹងការគិតនៃការចង់បានចំណេញ។ ជនដែលពិតជាយល់ថាធ្វើដូចម្ដេចដើម្បីស្វែងរកភាពរីករាយ នឹងមិនភ័យខ្លាចប្រភេទផ្សេងទៀតនៃការបាត់បង់។ ឯជនដែលអនុវត្តការបណ្ដុះបណ្ដាលនៃអ្វីដែលមាននៅខាងក្នុងគាត់ នឹងមិនអៀនខ្មាសឡើយពីព្រោះតែគាត់មិនមានមុខតំណែងអ្វីនៅក្នុងសង្គមឡើយ។» ជ័ងជឺ
៥) «នៅពេលខ្ញុំនិយាយពីការស្ដាប់ដ៏ល្អ ខ្ញុំមិនមែនសំដៅលើការស្ដាប់អ្នកដទៃនោះទេ ខ្ញុំចង់សំដៅលើការស្ដាប់ខ្លួនឯង។ នៅពេលខ្ញុំនិយាយពីចក្ខុល្អ ខ្ញុំមិនមែនសំដៅលើការសម្លឹងមើលអ្នកដទៃនោះទេ ខ្ញុំចង់សំដៅលើការសម្លឹងមើលខ្លួនឯង។ ជនដែលមិនសម្លឹងមើលខ្លួនឯងតែបែរជាសម្លឹងអ្នកដទៃ មិនចាប់ខ្លួនឯងឲ្យជាប់តែបែរជាចាប់អ្នកដទៃជាប់ គឺទទួលបាននូវអ្វីដែលអ្នកដទៃទទួលបានតែបែរជាបរាជ័យក្នុងការទទួលបាននូវអ្វីដែលគាត់ខ្លួនឯងទទួលបាន។ គាត់ស្វែងរកក្ដីរីករាយនៅក្នុងអ្វីដែលនាំមកនូវក្ដីរីករាយដល់អ្នកដទៃ តែបែរជារកមិនឃើញក្ដីរីករាយនៅក្នុងអ្វីដែលនាំមកឲ្យគាត់នូវក្ដីរីករាយ។» ជ័ងជឺ
៦) «មូលហេតុដែលនាំឲ្យមិនមានក្ដីសុខមានតែម្យ៉ាងគត់ នោះគឺជាជំនឿខុសឆ្គងដែលអ្នកមាននៅក្នុងខួរក្បាលរបស់អ្នក ជំនឿដែលសាយភាយពាសពេញ ដែលត្រូវបានគេនិយមជឿជាច្រើន ដែលមិនដែលកើតឡើងទៅលើអ្នកមកសញ្ជឹងគិតអំពីពួកវា។» Anthony de Mello
៧) «តុមួយ កៅអីមួយ ផ្លែឈើមួយចាន និងវីយូឡង់មួយ តើមានអ្វីទៀតទៅដែលមនុស្សត្រូវការដើម្បីរីករាយ ?» អាល់ប៊ឺត អាញស្តាញ
៨) «បុគ្គលដែលរីករាយគឺជាមនុស្សដែលរៀនអត់ធ្មត់ជាមួយនឹងអ្វីដែលគាត់មិនអាចផ្លាស់ប្ដូរបាន។» Friedrich Schiller
ដោយ៖ ស្រីពៅ