Elon Musk៖ ទោះមានភាពរអាក់រអួលក៏ដោយ Cybertruck មានអ្នកកក់រហូតដល់ ២៥០,០០០ នាក់ឯណោះ​



ប្រហែលជាមានមនុស្សជាច្រើនបានសើចចំអកខ្លាំងៗនៅពេលដែលរថយន្តថ្មីរបស់ក្រុមហ៊ុន Tesla ត្រូវបានបង្ហាញជាសាធារណៈជាលើកដំបូង ប៉ុន្តែលោក Elon Musk បានបង្ហាញថារថយន្ត Cybertruck នេះត្រូវបានអតិថិជនកក់ទុករហូតដល់ទៅ ២៥០,០០០ នាក់រួចហើយមកទល់បច្ចុប្បន្ននេះ។

រថយន្តភីកអាប់ (Pickup) នេះមានរូបរៀងស្រដៀងនឹងរឿងវិទ្យាសាស្ត្រកាលពីជំនាន់ទសវត្សរ៍ទី ៨០ ដូចជាក្នុងខ្សែភាពយន្តដំណើរឆ្លងកាត់ពេលវេលាជាដើម។ ជាពិសេសនោះ រថយន្តភីកអាប់នេះមានភាពខុសប្លែកខុសពីប្រភេទរថយន្តផ្សេងៗជាច្រើនជាមួយនឹងរូបរាងរឹងមាំគួរឲ្យចាប់អារម្មណ៍។ ប៉ុន្តែការធ្វើតេស្តពីភាពរឹងមាំលើកញ្ចក់ឡានមួយនេះដោយការកប់គ្រាប់ដុំដែកទៅលើកញ្ចក់នោះគឺកញ្ចក់ឡានបានបែកព្រាតខុសពីការរំពឹងទុករបស់លោក Elon ក្នុងការបើកឆាកបង្ហាញឡានរបស់ខ្លួននេះដែលជាលទ្ធផលពេលនោះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះភ្លាមៗនោះ។

ថ្វីត្បិតមានមនុស្សមួយចំនួនបានស្រងាកចិត្តជាមួយនឹងលទ្ធផលធ្វើតេស្តលើកញ្ចក់ឡានភីកអាប់នេះក៍ដោយប៉ុន្តែនៅតែមានអតិថិជនជាច្រើននៅតែសម្រុកកក់ទិញរថយន្តប្រភេទនេះយ៉ាងច្រើនរហូតដល់ទៅ ២៥០,០០០ នាក់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍សោះ។

រថយន្តនេះនឹងផលិតរួចរាល់ហើយដាក់លក់ក្នុងរយៈពេល ២ ឆ្នាំខាងមុខនេះដោយមានប្រភេទម៉ាស៊ីនបីប្រភេទគឺ ម៉ូទ័រមួយ (single motor) ម៉ូទ័រពីរ (dual motor) និងម៉ូទ័របី (tri-motor) ប៉ុន្តែអតិថិជនភាគច្រើននាំគ្នាសម្រុកកក់ទិញប្រភេទម៉ាស៊ីនម៉ូតូមួយ៕

ដោយ៖ ជា ធារិទ្ធ (Anthony Arthur) 
ប្រភព: The Richest

 

X
5s