សម្ដីដកស្រង់ចំនួន ៨ឃ្លា ពីអ្នកនិពន្ធអង់គ្លេស Charlotte Bronte ដែលអ្នកគួរអាន
Charlotte Bronte គឺជាអ្នកនិពន្ធប្រលោមលោកនិងជាកវីកំណាព្យមួយរូបរបស់អង់គ្លេស ហើយក៏ជាបងស្រីច្បងគេក្នុងចំណោមបងប្អូនស្រី Bronte៣នាក់ដែលសុទ្ធតែជាអ្នកនិពន្ធប្រលោមលោកនិងកវីកំណាព្យដូចគ្នា ដែលស្នាដៃប្រលោមលោករបស់ពួកគេសុទ្ធតែបានក្លាយជាស្នាដៃដ៏មានតម្លៃនៅក្នុងអក្សរសាស្ត្រអង់គ្លេស។
គាត់បានកើតនៅក្នុងឆ្នាំ១៨១៦ ប៉ុន្តែគួរឲ្យសោកស្ដាយគាត់មានអាយុខ្លី បានស្លាប់នៅក្នុងវ័យ៣៨ឆ្នាំជាមួយនឹងទារកក្នុងផ្ទៃ។ មូលហេតុចម្បងគឺបណ្ដាលមកពីការក្អួតចង្អោរនិងឈឺក្បាលវិលមុខធ្ងន់ធ្ងរពេកដែលនាំឲ្យមានការខ្វះខាតជាតិទឹកនិងខ្វះជីវជាតិបំប៉ន។ ស្នាដៃប្រលោមលោកដ៏ល្បីល្បាញបំផុតរបស់គាត់គឺមានចំណងជើងថា Jane Eyre ដែលបានចេញផ្សាយនៅឆ្នាំ១៨៤៧។
ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន៨ឃ្លាពីអ្នកនិពន្ធ Charlotte Bronte ដែលអ្នកគួរអាន៖
១) «បើពេញមួយពិភពលោកស្អប់អ្នក ហើយជឿថាអ្នកទុច្ចរិត ខណៈពេលដែលមនសិការរបស់អ្នកយល់ព្រមដល់អ្នកនិងធ្វើឲ្យអ្នកមានសេរីភាពពីអារម្មណ៍ឆ្គាំឆ្គង អ្នកនឹងមិនខ្វះមិត្តភ័ក្ដិនោះឡើយ។»
២) «ខ្ញុំព្យាយាមចៀសវាងសម្លឹងមើលទៅមុខឬថយក្រោយ និងព្យាយាមសម្លឹងមើលឡើងទៅលើ។»
៣) «ខ្ញុំមិនមែនជាបក្សីនោះទេ ហើយក៏គ្មានអន្ទាក់ណាអាចចាប់ខ្ញុំបានដែរ។ ខ្ញុំគឺជាមនុស្សលោកម្នាក់ដែលមានសេរីភាពជាមួយនឹងអំណាចចិត្តដែលមានភាពឯករាជ្យ។»
៤) «ជីវិតនឹងមើលទៅហាក់ដូចជាខ្លីសម្រាប់ខ្ញុំណាស់ដែលទៅចំណាយពេលវេលាទៅលើការចិញ្ចឹមសេចក្ដីស្អប់រើសអើងគ្នានិងចងគំនុំគ្នា។»
៥) «អ្វីដែលគេចំណាំធ្វើកន្លងមកមិនមែនសុទ្ធតែជារឿងមានសីលធម៌។»
៦) «យំមិនមែនចង្អុលបង្ហាញថាអ្នកទន់ខ្សោយនោះទេ។ តាំងពីកើតមក វាគឺជាសញ្ញាដែលបង្ហាញថាអ្នកមានជីវិត។»
៧) «ចិត្តរសាប់រសល់បង្កើតឲ្យមានខ្នើយដែលគេងមិនលក់។»
៨) «ខ្ញុំអាចរស់នៅម្នាក់ឯងបានបើការគោរពខ្លួនឯងនិងកាលៈទេសៈតម្រូវឲ្យខ្ញុំបែបនេះ។ ខ្ញុំមិនចាំបាច់លក់វិញ្ញាណរបស់ខ្លួនឯងដើម្បីទៅទិញសេចក្ដីសុខនោះទេ។ ខ្ញុំមានរតនសម្បត្តិខាងក្នុងដែលបានចាប់កំណើតមកជាមួយខ្ញុំ ដែលអាចរក្សាខ្ញុំឲ្យមានជីវិតបើសិនជាភាពសប្បាយរីករាយនៅខាងក្រៅទាំងអស់ត្រូវបានបដិសេធប្រគល់ឲ្យ ឬក៏ផ្ដល់ឲ្យនៅក្នុងតម្លៃមួយដែលខ្ញុំមិនអាចផ្ដល់ឲ្យបាន។»
ដោយ៖ ស្រីពៅ