ទស្សន​ជីវិត​ចំនួន​ ៨ឃ្លា​ រៀបរាប់ហូរហែរនូវគតិដែល​អ្នក​គួរ​សិក្សា​ស្វែងយល់​



ខាងក្រោម​នេះ​គឺជា​ទស្សន​ជីវិត​ចំនួន​ ៨ឃ្លា​ ដែល​អ្នក​គួរ​សិក្សា​ស្វែងយល់៖

) «គ្មាន​អ្វី​ដែល​ត្រូវ​បាន​បាត់បង់​នោះ​ទេ ប៉ុន្តែគ្រប់​យ៉ាង​គឺ​ត្រូវ​បាន​បម្លែង។» Michael Ende

) «ផែនដី​និង​មេឃ ឈើ​និង​វាលស្រែ បឹង​និង​ទន្លេ ភ្នំ​និង​សមុទ្រ គឺជា​គ្រូបង្រៀន​ដ៏​ល្អ​អស្ចារ្យ​បំផុត និង​បាន​បង្រៀន​យើង​ច្រើន​ជាង​យើង​បាន​រៀន​ពី​សៀវភៅ​ទៅ​ទៀត។» John Lubbock

) «ព្យាយាម​ស្វែងយល់​ប្រៀប​បាន​នឹង​បង្ខំ​ដើរ​ឆ្លងកាត់​ទឹក​ដែល​មាន​ភក់​ដូច្នោះ។ ចូរ​មាន​ការ​អត់ធ្មត់​ក្នុង​ការ​រង់ចាំ! ចូរ​នៅ​ស្ងៀម​និង​បណ្ដោយ​ឲ្យ​ភក់​ស្ងប់សិន​ចុះ​ទៅវិញ។» ឡៅជឺ

) «ជន​ដែល​បន្ទោស​អ្នកដទៃ​មាន​ផ្លូវ​វែងឆ្ងាយ​ទៅ​ទៀត​សម្រាប់​ធ្វើ​ដំណើរ។ ជន​ដែល​បន្ទោស​ខ្លួនឯង​នៅ​សល់​ពាក់​កណ្ដាល​ផ្លូវ​ទៀត​នឹង​ទៅ​ដល់។ ជន​ដែល​មិន​បន្ទោស​នរណា​ទាំងអស់​បាន​ទៅ​ដល់​គោលដៅហើយ។» សុភាសិត​ចិន

) «នៅ​ពេល​អ្នក​រែក​ទឹក​របស់​ខ្លួនឯង អ្នក​នឹង​រៀន​ពី​តម្លៃ​នៃ​គ្រប់​ដំណក់​ទឹក​នីមួយៗ។» សុភាសិត​អាហ្វ្រិក

) «នៅ​ពេល​ខ្ញុំ​ចាប់ផ្ដើម​ស្រឡាញ់​ខ្លួនឯង ខ្ញុំ​រក​ឃើញ​ថា​ទុក្ខព្រួយ​និង​សេចក្ដី​ទុក្ខសោក​នៃ​អារម្មណ៍ គ្រាន់តែ​ជា​សញ្ញា​ដាស់តឿន​មួយ​ថា​ខ្ញុំ​កំពុងតែ​រស់នៅ​ប្រឆាំង​នឹង​ការ​ពិត​របស់​ខ្លួនឯង។ ថ្ងៃនេះ ខ្ញុំ​ដឹង​ថា នេះ​គឺជា​ភាព​ពិត​ប្រាកដ​របស់​ខ្ញុំ។» អ្នក​កំប្លែង​សាក់ឡូ

) «មនុស្ស​មួយ​ចំនួន​គិត​ថា​ការ​ប្រឹងប្រែង​តោង​ឲ្យ​ជាប់​និង​មិន​បោះបង់ គឺជា​សញ្ញាណ​នៃ​កម្លាំង​ដ៏​ខ្លាំងក្លា។ យ៉ាងណាមិញ មាន​ពេល​ខ្លះ​វា​ត្រូវការ​កម្លាំង​ខ្លាំងក្លា​ជាង​នេះ​ទៅ​ទៀត​ដើម្បី​ដឹង​ថា​ពេល​ណា​ត្រូវ​បោះបង់​និង​បន្ទាប់មក​ធ្វើ​វា។» Ann Landers

) «មនុស្ស​មួយ​ចំនួន​គិត​ថា​ពួកគេ​អាច​ស្វែងរក​ភាព​រីករាយ​នៅ​ក្នុង​អាហារ​ល្អ សំលៀកបំពាក់​ល្អ តន្ត្រី​រស់​រវើក និង​ភាព​សប្បាយ​ផ្នែក​ផ្លូវ​ភេទ។ យ៉ាងណាមិញ នៅ​ពេល​ពួកគេ​មាន​ទាំងនេះ​អស់​ហើយ ពួកគេ​នៅ​តែ​មិន​រីករាយ​ទៀត។ ហេតុនេះ សង្គម​ក៏​បាន​បង្កើត​ប្រព័ន្ធ​នៃ​ការ​ផ្ដល់​រង្វាន់​ដែល​ហួស​រំលង​សម្ភារ​ខាងក្រៅ។ ទាំងនេះ​មាន​ដូចជា មុខតំណែង ការ​ទទួលស្គាល់​ក្នុង​សង្គម ឋានៈ និង​អំណាច​នយោបាយ។ ទាំងអស់​ត្រូវ​បាន​វេច​នៅ​ក្នុង​កញ្ចប់​មួយ​ហៅថា​ការ​បំពេញ​បំណង​ខ្លួនឯង។ ត្រូវ​បាន​ទាក់ទាញ​ដោយ​រង្វាន់​ទាំងនេះ​និង​ត្រូវ​បាន​បំផុស​បំផុល​ពី​សម្ពាធ​របស់​សង្គម មនុស្ស​បាន​ចំណាយ​ពេលវេលា​ដ៏​ខ្លី​របស់​ពួកគេ​ហត់នឿយ​រាងកាយ​និង​ចិត្ត​​ដើម្បី​ដេញ​តាម​គោលដៅ​អស់​ទាំងនេះ។ នេះ​ប្រហែល​ជា​អាច​ផ្ដល់​ឲ្យ​ពួកគេ​នូវ​អារម្មណ៍​មួយ​ថា​ពួកគេ​បាន​សម្រេច​អ្វីមួយ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ប៉ុន្តែ​តាម​ការ​ពិត​ពួកគេ​បាន​លះបង់​ច្រើន​ណាស់។ ពួកគេ​លែង​បាន​មើល ស្ដាប់ ធ្វើ មាន​អារម្មណ៍ និង​គិត​ចេញ​ពី​បេះដូង​របស់​ពួកគេ។ គ្រប់យ៉ាង​ដែល​ពួកគេ​ធ្វើ​គឺ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ថា​តើ​វា​អាច​នាំ​ឲ្យ​ពួកគេ​នូវ​ប្រយោជន៍​ពី​សង្គម​ដែរ​ឬ​អត់។ ចុងក្រោយ ពួកគេ​ចំណាយ​ជីវិត​របស់​ពួកគេ​រស់នៅ​ទៅ​តាម​ការ​ទាមទារ​របស់​អ្នកដទៃ​និង​មិន​ធ្លាប់​បាន​រស់នៅ​ជីវិត​របស់​ខ្លួនឯង​សោះ។ តើ​វា​មាន​ខុស​គ្នា​អ្វី​ទៅ​ពី​ជីវិត​របស់​ទាសករ​ឬ​អ្នក​ជាប់​គុក ?» Liezi

ដោយ៖ ស្រីពៅ

X
5s