ទស្សន​ចំនួន​ ១០ ​ដែល​អាច​ឲ្យ​អ្នក​បាន​ស្វែងយល់​ពី​គតិបណ្ឌិត​របស់​ទស្សនវិទូ​ក្រិក​ Heraclitus​



Heraclitus គឺជា​ទស្សនវិទូ​របស់​ក្រិក​បុរាណ​ដែល​បាន​រស់នៅ​ក្នុង​អំឡុង​ពេល​មុន​សម័យកាល​នៃ​ការ​កកើត​ឡើង​ទស្សនវិជ្ជា​របស់​សូក្រាត។ គាត់​បាន​ចាប់​កំណើត​នៅ​ក្នុង​ឆ្នាំ​៥៣៥​មុន​គ.. និង​ស្លាប់​ក្នុង​ឆ្នាំ​៤៧៥​មុន​គ..។ គាត់​ជា​អ្នក​ស្រុក Ephesus ដែល​ជា​ទីក្រុង​មួយ​របស់​ក្រិក​បុរាណ ដែល​សព្វថ្ងៃ​ជា​ប្រទេស​ទួកគី។ ថ្ងៃនេះ​យើង​បាន​ដកស្រង់​ទស្សន​ចំនួន​១០​របស់ Heraclitus ដើម្បី​អាច​ឲ្យ​អ្នក​បាន​ស្វែងយល់​ពី​គតិបណ្ឌិត​របស់​ទស្សនវិទូ​ក្រិក​រូប​នេះ៖

) «ការ​សិក្សា​ច្រើន​មិន​បង្រៀន​ការ​យល់​នោះ​ទេ។»

) «ចំណេះដឹង​សម្បូរ​ហូរហៀរ​មិន​បង្រៀន​មនុស្ស​ឲ្យ​មាន​បញ្ញា​នោះ​ទេ។»

) «វិញ្ញាណ​ត្រូវ​បាន​លាប​ពណ៌​ដោយការ​គិត​។»

) «គ្មាន​មនុស្ស​ណា​ម្នាក់​ឈាន​ជើង​ចូល​ក្នុង​ទឹក​ស្ទឹង​ពីរ​ដង​នោះ​ទេ ព្រោះ​វា​មិនមែន​ជា​ស្ទឹង​ដដែល ឯ​គាត់​ក៏​មិនមែន​ជា​មនុស្ស​ដដែល​ដែរ។»

) «គ្មាន​អ្វី​ដែល​នៅ​ឋិតថេរទេ លើកលែង​តែ​ការ​ផ្លាស់ប្ដូរ​ប៉ុណ្ណោះ។»

) «ព្រះអាទិត្យ​តែង​រះថ្មី​ជា​រៀងរាល់​ថ្ងៃ។»

) «ផ្លូវ​ឡើង​និង​ផ្លូវ​ចុះ​ក្រោម​គឺ​តែ​មួយ​និង​ដូចគ្នា។»

) «អ្វីៗ​មាន​វត្តមាន​លេចឡើង​មក​ដោយ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នៃ​ធាតុ​ផ្ទុយគ្នា។»

) «ទទួល​បាន​នូវ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​ចង់​បាន​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ។ ជំងឺ​ធ្វើឲ្យ​សុខភាព​ក្លាយ​ជា​រឿង​ល្អ។ ភាព​ស្រេកឃ្លាន​ធ្វើឲ្យ​មាន​ការ​ឲ្យ​តម្លៃ​ទៅលើ​ភាព​ឆ្អែត។ ភាព​ហត់នឿយ​នាំ​ឲ្យ​មាន​ការ​រីករាយ​នឹង​បាន​សម្រាក។»

១០) «ភ្លើង​រស់នៅ​ក្នុង​សេចក្ដី​ស្លាប់​របស់​ផែនដី។ ខ្យល់​រស់នៅ​ក្នុង​សេចក្ដី​ស្លាប់​របស់​ភ្លើង។ ទឹក​រស់នៅ​ក្នុង​សេចក្ដី​ស្លាប់​របស់​ខ្យល់។ ផែនដី​រស់នៅ​ក្នុង​សេចក្ដី​ស្លាប់​របស់​ទឹក។»

ដោយ៖ ស្រីពៅ

X
5s