សម្ដី​ចំនួន​ ៨​ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​យល់​ពី​ខ្លឹមសារ​នៃ​ជីវិតកាន់តែជ្រាលជ្រៅ​



ក្នុង​អត្ថបទ​ថ្ងៃនេះ​យើង​បាន​ប្រមូល​ផ្ដុំ​សម្ដី​ចំនួន​ ៨​ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​យល់​ពី​ខ្លឹមសារ​នៃ​ជីវិត និង​ផ្លាស់ប្ដូរ​កែវយឹត​ដែល​អ្នក​តែង​ប្រើ​សម្រាប់​សម្លឹង​មើល​ជីវិត៖

) «ដូចគ្នា​នឹង​ផ្កា​ឈូក​ដែល​បាន​ដុះ​ឡើង​នៅ​ក្នុង​ទឹក លូតលាស់​នៅ​ក្នុង​ទឹក និង​ដុះ​ឡើង​ផុត​ចេញ​ពី​ទឹក​ដើម្បី​កុំ​ឲ្យ​ប្រឡាក់​ដី ខ្ញុំ​ក៏​បាន​ចាប់​កំណើត​នៅ​ក្នុង​ពិភពលោក ត្រូវ​បាន​ចិញ្ចឹម​បីបាច់​នៅ​ក្នុង​ពិភពលោក បាន​យក​ឈ្នះ​ទៅលើ​ពិភពលោក និង​រស់នៅ​ដោយ​មិន​ត្រូវ​បាន​ធ្វើឲ្យ​ប្រឡាក់​ពី​ពិភពលោក។» ព្រះ​សម្មាសម្ពុទ្ធ

) «ធ្វើ​អ្វីៗ​ជាមួយ​នឹង​បេះដូង​ល្អ និង​មិន​រំពឹង​ទុក​អ្វី​ត្រឡប់​មក​វិញ ហើយ​អ្នក​នឹង​មិន​ចេះ​ខកចិត្ត​នោះ​ឡើយ។» Barbara Lowe

) «បើ​អ្នក​សុខចិត្ត​សម្លឹង​មើល​អាកប្បកិរិយា​របស់​មនុស្ស​ម្នាក់​ទៀត​ដែល​មាន​ចំពោះ​អ្នក​ថា​ជា​ចំណាំងផ្លាត​នៃ​សភាព​នៃ​ទំនាក់ទំនង​ដែល​ពួកគេ​មាន​ជាមួយ​ខ្លួនឯង ជាជាង​ជា​ការ​បង្ហាញ​អំពី​តម្លៃ​របស់​អ្នក​ក្នុង​នាម​ជា​បុគ្គល​ម្នាក់ នោះ​ក្នុង​រយៈពេល​មួយ​អ្នក​នឹង​ឈប់​ប្រតិកម្ម​ឆ្លើយតប​អ្វី​ទាំងអស់។» Yogi Bhajan

) «ធ្វើ​ជា​មនុស្ស​ល្អ​ម្នាក់ ប៉ុន្តែ​កុំ​ខ្ជះខ្ជាយ​ពេលវេលា​ព្យាយាម​បង្ហាញ​វា។» Paulo Coelho

) «គ្មាន​នរណា​ម្នាក់​មាន​ការ​ទទួលខុសត្រូវ​ទៅលើ​ការ​ប្រតិកម្ម​ផ្នែក​អារម្មណ៍​របស់​អ្នក​ក្រៅ​ពី​អ្នក​នោះ​ឡើយ។ អ្នកដទៃ​អាច​និយាយ​ឬ​ធ្វើ​អ្វី​ដែល​ពួកគេ​ចង់ ប៉ុន្តែ​អ្វី​ដែល​កើតឡើង​នៅ​ខាងក្នុង​អ្នក​គ្រាន់តែ​ជា​លទ្ធផល​នៃ​អ្វី​ដែល​អ្នក​គិត​និង​មាន​អារម្មណ៍​ប៉ុណ្ណោះ។» don Miguel Ruiz Jr.

) «សត្រូវ​ដ៏​ធំ​បំផុត​នៃ​ចំណេះដឹង​មិនមែន​ជា​ភាព​ល្ងង់ខ្លៅ​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​ក្លែង​បន្លំ​ប៉ុណ្ណោះ។» Stephen Hawking

) «ខ្ញុំកញ្ជះផ្លូវចិត្ត​គឺជា​ភាពដ៏​អាក្រក់​មួយ ពីព្រោះវា​ផ្ដល់​ឲ្យ​អ្នក​នូវ​សេរីភាព​​ក្លែងក្លាយ ធ្វើឲ្យ​អ្នក​ទុកចិត្ត ស្រឡាញ់ និង​ការពារ​អ្នក ​គាប​សង្កត់​អ្នក និង​ចង​សត្រូវ​ជាមួយ​អ្នក​ដែល​ព្យាយាមជួយ​ដោះលែង​អ្នក​ឬ​បើក​ភ្នែក​របស់​អ្នក។» អនាមិក

) «ប្រុងប្រយ័ត្ន​ជាមួយ​មនុស្ស​ដែល​យកចិត្តទុកដាក់​ជ្រុល​ជាមួយមនុស្សដែលតុបតែង​សម្បក​ក្រៅ​ ពី​ព្រោះ​ពួកគេ​ខ្វះ​នូវ​ខ្លឹមសារ​ពិត​ប្រាកដ​ក្នុង​ការ​យល់​ថា​ភាព​ស្រស់​ស្អាត​ពិត​ប្រាកដ​គឺ​នៅ​ក្នុង​បេះដូង​ដែល​ស្ថិត​នៅ​ខាងក្នុង។» Suzy Kassem

ដោយ៖ ស្រីពៅ

X
5s