សម្រង់គតិចំនួន​ ៩ ដែល​សុទ្ធតែ​មាន​ខ្លឹមសារ​ជ្រាលជ្រៅ​អំពី​ខ្លឹមសារជីវិត​



Jake Ducey បាន​និយាយ​ថា «ស្ដែង​ចេញ​ជា​ចម្លែក​ទៅ​កាន់​អ្នកដទៃ​ប្រសើរ​ជាង​ធ្វើ​ជា​មនុស្ស​ចម្លែក​ទៅ​កាន់​ខ្លួនឯង។» យើង​ត្រូវ​ទទួលស្គាល់​ថា​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​របៀប​នៅ​ក្នុង​ការ​រស់នៅ​ខុសៗ​គ្នា។ ហេតុនេះ​វា​មិនមែន​ជា​រឿង​សម​ហេតុផល​នោះ​ឡើយ​ដែល​ត្រូវ​បង្ខំ​នរណា​ម្នាក់​ឲ្យ​មក​រស់នៅ​ទៅ​តាម​របៀប​របស់​ខ្លួន។ ប៉ុន្តែ មិន​ថា​របៀប​ក្នុង​ការ​រស់នៅ​របស់​យើង​ម្នាក់ៗ​ខុស​គ្នា​យ៉ាង​ណា​ក៏​ដោយ តែ​យើង​មិន​ត្រូវ​ភ្លេច​នូវ​មនសិការ​របស់​ខ្លួនឯង​ឡើយ។ មិន​ថា​យើង​បត់បែន​ប៉ុណ្ណា​ក៏​យើង​មិន​ត្រូវ​របូត​ខ្លួន​ចេញ​ពី​ឫសគល់​នោះ​ដែរ។ មិន​ថា​ទស្សន​មនុស្ស​យើង​ម្នាក់ៗ​មាន​ភាព​ខុស​គ្នា​យ៉ាងណា តែ​យើង​ត្រូវ​តែ​មាន​ការ​ស្មោះត្រង់​ជាមួយ​ខ្លួនឯង។ មិន​ផ្អែក​ទៅលើ​មតិ​ភាគច្រើន ហើយ​សម្រេច​ថា​អ្វីមួយ​ជា​រឿង​ត្រឹមត្រូវ ធ្វើ​ជា​មនុស្ស​ចម្លែក​ទៅ​កាន់​ខ្លួនឯង ហើយ​ក្បត់​មិន​ហ៊ាន​ប្រឈមមុខ​នឹង​មនសិការ​របស់​ខ្លួនឯង​នោះ​ឡើយ។

ចិត្ត​របស់​ខ្លួនឯង មាន​តែ​ខ្លួនឯង​ប៉ុណ្ណោះ​ទើប​ដឹង​ច្បាស់។ ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​គតិ​ចំនួន​៩ ដែល​សុទ្ធតែ​មាន​ខ្លឹមសារ​ជ្រាលជ្រៅ​អំពី​ជីវិត៖

) «ស្ទើរតែ​គ្រប់​បុគ្គល​ទាំងអស់​អាច​ទ្រាំទ្រ​ជាមួយ​ការ​លំបាក​បាន បើ​អ្នក​ចង់​ពិសោធន៍​អត្តចរិត​របស់​បុគ្គល​ម្នាក់ ចូរ​ផ្ដល់​ឲ្យ​គាត់​នូវ​អំណាច។» Abraham Lincoln

) «ពួក​យើង​តែង​ត្រៀមខ្លួន​រួច​ជាស្រេច​សម្រាប់​រស់នៅ ប៉ុន្តែ​មិន​ដែល​ធ្លាប់​រស់នៅ​នោះ​ឡើយ។» Ralph Waldo Emerson

) «សមិទ្ធផល​ដ៏​ធំធេង​បំផុត​ក្នុង​ជីវិត​របស់​យើង​គឺជា​ការ​រីករាយ​ជាមួយ​នឹង​របស់​តិចតួច ដែល​អាច​នឹង​មិន​មាន​តម្លៃ​អ្វី​សម្រាប់​អ្នកដទៃ។» Hermann J Steinherr

) «អ្នក​នឹង​តែងតែ​រក​ឃើញ​ចម្លើយ​នៅ​ក្នុង​សំឡេង​របស់​ទឹក។» ជ័ងជឺ

) «ស្ដែង​ចេញ​ជា​ចម្លែក​ទៅ​កាន់​អ្នកដទៃ​ប្រសើរ​ជាង​ធ្វើ​ជា​មនុស្ស​ចម្លែក​ទៅ​កាន់​ខ្លួនឯង។» Jake Ducey

) «បើ​អ្នក​មិន​ធ្លាប់​នៅ​ម្នាក់ឯង​នោះ​ទេ នោះ​អ្នក​មិន​អាច​ស្គាល់​ខ្លួនឯង​នោះ​ឡើយ។» Paulo Coelho

) «គុក​ដ៏​ធំ​បំផុត​ដែល​មនុស្ស​រស់នៅ​គឺជា​ភាព​ភ័យខ្លាច​អ្វី​ដែល​អ្នកដទៃ​គិត។» David Icke

) «អ្នក​សង្កេត​មិន​នៅ​ដាច់​ដោយ​ឡែក​ពី​អ្វី​ដែល​ត្រូវ​បាន​សង្កេត​នោះ​ឡើយ។» អនាមិក

) «អ្វី​ដែល​ធ្វើឲ្យ​អ្នក​មួម៉ៅ បង្រៀន​អ្នក​នូវ​សេចក្ដី​អត់ធ្មត់។ មនុស្ស​ណា​ដែល​បោះបង់​អ្នក​ចោល បង្រៀន​អ្នក​ឲ្យ​ចេះ​ក្រោកឈរ​ឡើង​ជាមួយ​នឹង​ជើង​ទាំង​ពីរ​របស់​ខ្លួនឯង។ អ្វី​ដែល​ធ្វើឲ្យ​អ្នក​ខឹង បង្រៀន​អ្នក​នូវ​ការ​លើកលែង​ទោស​និង​សេចក្ដី​មេត្តា។ អ្វី​ដែល​មាន​អំណាច​លើ​អ្នក បង្រៀន​អ្នក​ពី​របៀប​យក​អំណាច​របស់​ខ្លួនឯង​ត្រឡប់​មក​វិញ។ អ្វី​ដែល​អ្នក​ស្អប់ បង្រៀន​អ្នក​នូវ​សេចក្ដី​ស្រឡាញ់​ដែល​ឥត​មាន​ដែន​កំណត់។ អ្វី​ដែល​ធ្វើឲ្យ​អ្នក​ភ័យខ្លាច បង្រៀន​អ្នក​នូវ​សេចក្ដី​ក្លាហាន​ក្នុង​ការ​យក​ឈ្នះ​លើ​ភាព​ភ័យខ្លាច​របស់​អ្នក។ អ្វី​ដែល​អ្នក​មិន​អាច​គ្រប់គ្រង​បាន បង្រៀន​អ្នក​ឲ្យ​ចេះ​ប្រលែង​ចោល។» Jackson Kiddard  

ដោយ៖ ស្រីពៅ

X
5s