​សម្ដី​ដកស្រង់​អំពី​ជីវិត​ចំនួន​ ១០​ឃ្លា ដើម្បី​បំភ្លឺ​ភាព​ងងឹត​នៅ​ក្នុង​ចិត្ត​អ្នក​



Mark Twain អ្នក​និពន្ធ​ជនជាតិ​អាមេរិក​បាន​និយាយ​ថា «កុំ​ចេះតែ​ដើរ​និយាយ​ថា​ពិភពលោក​ជំពាក់​អ្នក។ ពិភពលោក​មិន​បាន​ជំពាក់​អ្វី​អ្នក​ឡើយ។ វា​មក​នៅ​ទីនេះ​មុន។» អ្វី​ដែល​យុត្តិធម៌​បំផុត​គឺជា​ច្បាប់​ធម្មជាតិ។ មិន​ខ្វល់​ថា​អ្នក​ជា​នរណា ធម្មជាតិ​ដើរ​ទៅ​មុខ​ហើយ​មិន​ឈប់​ដោយសារ​អ្នក​នោះ​ឡើយ។ ច្បាប់​ធម្មជាតិ​មិន​បត់បែន​ដោយសារ​អ្នក​ជា​នរណា​នោះ​ឡើយ។ អ្វីៗ​ដែល​កើតឡើង​សុទ្ធតែ​មាន​ហេតុ​របស់​វា។ មិនមែន​ដោយសារ​តែ​អ្នក​មិន​អាច​ដឹង​ថា​ហេតុផល​នោះ​ជា​អ្វី ហើយ​វា​ជា​រឿង​ត្រឹមត្រូវ​ដែល​អ្នក​គិត​ថា​ហេតុ​បណ្ដាល​នេះ​មិន​ត្រូវ​បាន​បណ្ដុះ​គ្រាប់​ពូជ​ពី​មុន​មក​នោះ​ឡើយ។ បើ​អ្នក​ហែល​ទៅ​តាម​បណ្ដោយ​របស់​ចរន្ត​ទឹក​របស់​ធម្មជាតិ​ជាមុន នោះ​ទើប​អ្នក​ដឹង​ថា​អ្វីៗ​កើតឡើង​មក​ពី​ខ្លួនឯង​ទាំងអស់​ពិត​មែន។

អ្វីៗ​ដែល​កើតឡើង​នៅ​ខាងក្រៅ អ្នក​អាច​មិន​មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​ផ្លាស់ប្ដូរ​វា​មក​តាម​ចិត្ត​របស់​ខ្លួនឯង តែ​មាន​រឿង​តែ​មួយ​គត់​ដែល​មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​អាច​មាន​សិទ្ធិ​គ្រប់គ្រង​បាន នោះ​គឺជា​ចិត្ត​របស់​អ្នក។ អ្វីៗ​កើតឡើង​ចេញ​ពី​ចិត្ត​មក​មុន រួច​ហើយ​ទើប​ស្ដែង​ចេញ​ជា​សកម្មភាព​ឬ​ពាក្យសម្ដី​ខាងក្រៅ​មក។ អ្វីៗ​នៅ​ខាងក្រៅ​ផ្លាស់ប្ដូរ​ឥត​ឈប់ឈរ មិន​អាច​យក​ជា​ទីពឹង​បាន​នោះ​ឡើយ។ បើ​អ្នក​អាច​ធ្វើ​ជា​ម្ចាស់​ទៅលើ​ចិត្ត​របស់​ខ្លួនឯង​បាន នោះ​អ្នក​នឹង​អាច​យក​ខ្លួនឯង​ជា​ទីពឹង។ នៅ​ពេល​នោះ​មិន​ថា​មាន​រឿង​អ្វី​កើតឡើង​ក៏​អ្នក​មិន​មាន​អ្វី​ត្រូវ​ភ័យខ្លាច​នោះ​ដែរ។ ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​អំពី​ជីវិត​ចំនួន​១០​ឃ្លា ដើម្បី​បំភ្លឺ​ភាព​ងងឹត​នៅ​ក្នុង​ចិត្ត​អ្នក៖

) «បើ​អ្នក​ធ្វើ​មិត្តភ័ក្ដិ​ជាមួយ​ខ្លួនឯង អ្នក​នឹង​មិន​ឯកោ​នោះ​ឡើយ។» Maxwell Maltz

) «វិប្បដិសារី​ដ៏​ធំធេង​បំផុត​មួយ​នៅ​ក្នុង​ជីវិត​គឺជា​ការ​ធ្វើ​ជា​អ្វី​ដែល​អ្នក​ដទៃ​ចង់​ឲ្យ​អ្នក​ក្លាយ​ជា​បែប​នោះ ជាជាង​ធ្វើ​ជា​ខ្លួនឯង។» Shannon L. Alder

) «ថ្នាំ​ងងុយគេង​ដ៏​ល្អ​បំផុត​គឺជា​មនសិការ​ស្អាតស្អំ។» Dada J. P. Vaswani

) «នៅ​ចុងក្រោយ ខ្ញុំ​មាន​ភាព​សុខ​ស្ងប់​ព្រោះ​ចេតនា​របស់​ខ្ញុំ​ល្អ​ហើយ​បេះដូង​របស់​ខ្ញុំ​បរិសុទ្ធ។» អនាមិក

) «កុំ​ចេះតែ​ដើរ​និយាយ​ថា​ពិភពលោក​ជំពាក់​អ្នក។ ពិភពលោក​មិន​បាន​ជំពាក់​អ្វី​អ្នក​ឡើយ។ វា​មក​នៅ​ទីនេះ​មុន។» Mark Twain

) «បើ​ជីវិត​អាច​ទស្សន៍ទាយ​ទុក​មុន​បាន វា​នឹង​លែង​ក្លាយ​ជា​ជីវិត​ទៀត​ហើយ ហើយ​វា​នឹង​មិន​មាន​រសជាតិ​អ្វី​សោះ​ឡើយ។» Eleanor Roosevelt

) «តិចតួច​ណាស់​ដែល​ចាំបាច់​សម្រាប់​ធ្វើឲ្យ​ជីវិត​មាន​ក្ដី​សុខ។ វា​មាន​នៅ​ក្នុង​ខ្លួន​អ្នក​ទាំងអស់ គឺ​នៅ​ក្នុង​ការ​គិត​របស់​អ្នក។» Marcus Aurelius

) «ដើម្បី​រស់នៅ​ជីវិត​ដែល​មិន​មាន​ភាព​អាត្មានិយម​ដ៏​បរិសុទ្ធ​មួយ បុគ្គល​ម្នាក់​មិន​ត្រូវ​រាប់​អ្វី​មួយ​ថា​ជា​របស់​ខ្លួន​នៅ​ក្នុង​ភាព​មាន​បាន​នោះ​ឡើយ។» ព្រះសម្មាសម្ពុទ្ធ

) «គ្រប់​ជីវិត​ទាំងអស់​គឺជា​កំពូល​និង​ជ្រលង។ កុំ​បណ្ដោយ​ឲ្យ​កំពូល​ខ្ពស់​ពេក​ហើយ​ជ្រលង​ទាប​ពេក។» John Wooden

១០) «អ្វីៗ​ទាំងអស់​សុទ្ធតែ​ត្រូវ​បាន​គិតគូរ​ដោះស្រាយ​រួច​អស់​ហើយ លើកលែង​តែ​របៀប​ក្នុង​ការ​រស់នៅ​ប៉ុណ្ណោះ។» Jean-Paul Sartre

ដោយ៖ ស្រីពៅ

X
5s