ឃ្លាចំនួន ៧ ដែលប្រមូលផ្ដុំដោយគតិស៊ីជម្រៅ ដែលអ្នកគួរយកទៅសិក្សាពិចារណា
ខាងក្រោមនេះគឺជាឃ្លាចំនួន៧ដែលប្រមូលផ្ដុំដោយគតិស៊ីជម្រៅនិងពោរពេញដោយគតិបណ្ឌិត ដែលអ្នកគួរយកទៅសិក្សាពិចារណា៖
១) «ពីបញ្ហាមួយទៅបញ្ហាមួយ បុគ្គលម្នាក់ស្វែងរកឃើញការពិតទាំងស្រុង។» Sigmund Freud
២) «ជីវិតអាចគ្រាន់តែយល់ថយក្រោយប៉ុណ្ណោះ តែវាត្រូវរស់នៅបន្តទៅមុខ។» Soren Kierkegaard
៣) «មានពេលមួយឪពុករបស់ខ្ញុំធ្លាប់ប្រាប់ខ្ញុំថា រឿងដ៏សំខាន់បំផុតដែលមនុស្សម្នាក់គួរដឹងគឺថាតើពួកគេនឹងស្លាប់ដើម្បីដើម្បីអ្វី។» Tana French
៤) «ចិត្តប្រៀបបាននឹងផ្ទាំងទឹកកក។ វាអណ្ដែតជាមួយនឹង១ភាគ៧នៅលើផ្ទៃទឹក។» Sigmund Freud
៥) «គតិបណ្ឌិតដ៏អស្ចារ្យបំផុតគឺជាការមើលឃើញធ្លុះរូបរាងខាងក្រៅ។» Atisa
៦) «សង្គមបានប្រែជាក្លែងក្លាយរហូតទាល់តែការពិតរំខានដល់មនុស្ស។» Chanda Kaushik
៧) «ភាពផ្ទុយគ្នាយ៉ាងចម្លែកនៃសម័យកាលរបស់យើង។ យើងមានផ្ទះធំជាងមុន តែមានគ្រួសារតូចជាងមុន។ ងាយស្រួលជាងមុន តែមានពេលតិចជាងមុន។ មានសញ្ញាប័ត្រច្រើនជាងមុន តែមានសុភនិច្ឆ័យតិចជាងមុន។ ចំណេះដឹងច្រើនជាងមុន តែមានការវិនិច្ឆ័យថ្លឹងថ្លែងតិចជាងមុន។ មានអ្នកជំនាញច្រើនជាងមុន តែបញ្ហាក៏មានច្រើនជាងមុន។ ថ្នាំច្រើនជាងមុន តែភាពមានសុខភាពល្អមានតិចជាងមុន។ យើងធ្លាប់ទៅដល់ព្រះចន្ទហើយត្រឡប់មកវិញ តែបែរជាមានបញ្ហានឹងឆ្លងផ្លូវដើម្បីជួបអ្នកជិតខាងថ្មី។ យើងបានបង្កើតកុំព្យូទ័រដែលផ្ទុកទិន្នន័យច្រើនជាងមុនដើម្បីផលិតការចម្លងឲ្យបានច្រើនជាងពេលណាៗទាំងអស់ តែបែរជាមានការប្រាស្រ័យទាក់ទងតិចជាងមុន។ យើងបានផ្ដល់ឲ្យជាច្រើនទៅលើបរិមាណ តែបែរជាខ្វះខាតគុណភាព។ នេះជាពេលវេលាសម្រាប់អាហារfast food តែការរំលាយអាហារបែរជាយឺត។ មនុស្សខ្ពស់ តែអត្តចរិតទាប។ ប្រាក់ចំណូលកើនខ្ពស់ តែទំនាក់ទំនងបែរជារាក់។ វាគឺជាពេលវេលាដែលមានរបស់ជាច្រើននៅក្នុងបង្អួច តែគ្មានអ្វីទាល់តែសោះនៅក្នុងបន្ទប់។» សម្ដេចសង្ឃដាឡៃ ឡាម៉ា
ដោយ៖ ស្រីពៅ