សម្ដីដកស្រង់ចំនួន ១០ ដែលអាចជួយអ្នកដោះស្រាយបញ្ហាក្នុងជីវិតអ្នកបាន
ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន ១០ ឃ្លាដែលអាចធ្វើឲ្យអ្នកចុះសម្រុងជាមួយខ្លួនឯងជាងមុននិងដោះស្រាយបញ្ហាក្នុងជីវិតអ្នកបាន៖
១) «អ្វីៗកើតឡើងនៅក្នុងស្រទាប់ចិត្តមុននឹងលេចចេញមកនៅស្រទាប់ខាងក្រៅ។ ហេតុនេះហើយទើបវាជារឿងសំខាន់ណាស់ដែលអ្នកត្រូវធ្វើឲ្យផ្នត់គំនិតរបស់អ្នកត្រឹមត្រូវសិន។» Idil Ahmed
២) «មានពេលខ្លះការបាក់បែកនៅក្នុងបេះដូងរបស់អ្នកប្រៀបបាននឹងប្រហោងនៅក្នុងខ្លុយដូច្នោះ។ មានពេលខ្លះវាគឺជាកន្លែងដែលតន្ត្រីបញ្ចេញសំឡេងមក។» Andrea Gibson
៣) «អាថ៌កំបាំងចុងក្រោយបំផុតគឺជាខ្លួនឯង។» Oscar Wilde
៤) «ដំណើរផ្លូវមិនមែនជាខ្សែបន្ទាត់ត្រង់នោះទេ។ វាគឺជាវង់មួយ។ អ្នកបន្តត្រឡប់មកជួបរឿងដែលអ្នកគិតថាអ្នកយល់ហើយ និងបានមើលឃើញការពិតស៊ីជម្រៅជាងមុន។» Barry H. Gillespie
៥) «យើងផឹកថ្នាំពុលដែលការគិតរបស់យើងបានចាក់ឲ្យយើង ហើយបែរជាឆ្ងល់ថាហេតុអ្វីបានជាយើងមានអារម្មណ៍ថាមិនស្រួលខ្លួនសោះ។» Atticus
៦) «មនុស្សដែលសប្បុរសបំផុតមួយចំនួនមិនមានលុយ។ មនុស្សដែលមានគតិបណ្ឌិតបំផុតមួយចំនួនមិនមានការអប់រំក្នុងសាលា។ មនុស្សដែលចិត្តល្អបំផុតមួយចំនួនគឺជាមនុស្សដែលធ្លាប់ឈឺចាប់បំផុត។» Steve Wentworth
៧) «មនុស្សណាដែលបានប្រាប់ការពិតដល់អ្នក កំពុងតែបានព្យាយាមដោះលែងអ្នកឲ្យមានសេរីភាពចេញពីគុកដែលអ្នកមិនបានដឹងថាខ្លួនឯងនៅក្នុងនោះ។» អនាមិក
៨) «នៅពេលក្មេងបានចូលមកក្នុងជីវិតអ្នក វាគឺជាពេលវេលាដែលអ្នកត្រូវរៀនសូត្រសារឡើងវិញពីជីវិត មិនមែនបង្រៀនពួកគេពីរបៀបរបស់អ្នកនោះឡើយ។» Sadhguru
៩) «ភ្លក់រសជាតិបទពិសោធន៍ជីវិតនៅក្នុងរបៀបទាំងអស់ដែលអាចទៅរួច មិនថាជាល្អអាក្រក់ ល្វីងផ្អែម ងងឹតភ្លឺ រដូវក្ដៅរដូវរងា។ ឆ្លងកាត់នូវរាល់ភាពអាប់អួរទាំងអស់។ កុំភ័យខ្លាចនឹងបទពិសោធន៍ ពីព្រោះបើអ្នកមានបទពិសោធន៍កាន់តែច្រើន អ្នកនឹងកាន់តែចាស់ទុំ។» Osho
១០) «អ្នកមិនសប្បាយចិត្តគឺដោយសារតែអ្នកមិននៅស្របជាមួយនឹងខ្លួនឯង មិនមែនដោយសារតែអ្វីដែលអ្នកដទៃកំពុងធ្វើនោះឡើយ។» Maryam Hassna
ដោយ៖ ស្រីពៅ