មកមើលមហាសេដ្ឋីទាំងនេះមានទម្លាប់អានសៀវភៅប៉ុន្មានម៉ោងក្នុងមួយថ្ងៃ?​



បើអ្នកមានទម្លាប់អានសៀវភៅ ឬអាចនិយាយបានថា ជាមនុស្សញៀននឹងការអានសៀវភៅ មានន័យថា អ្នកមិនមែនអានតែម្នាក់ឯងនោះទេ។ នៅមានមហាសេដ្ឋីច្រើនណាស់ដែលសុទ្ធតែកំពូលអ្នកមានក្នុងលោក កំពុងមានទម្លាប់អាចដូចអ្នក ប៉ុន្តែ គ្រាន់តែថារបៀបអានឬការបែងចែកពេលវេលាមានលក្ខណៈខុសគ្នាតែប៉ុណ្ណោះ។

ឥឡូវនេះ សូមប្រិយមិត្តមកពិនិត្យមើលទម្លាប់អានសៀវភៅរបស់មហាសេដ្ឋីទាំងនោះថា តើមានចំណុចណាខ្លះដែលអ្នកមានទម្លាប់អាន ដូច ឬខុសគ្នាពីមហាសេដ្ឋីទាំងនេះ? 

១) មហាសេដ្ឋី Warren Buffett ចំណាយពេលអានសៀវភៅពី ៥ ទៅ ៦ម៉ោងក្នុងមួយថ្ងៃដោយក្នុងនោះអានកាសែត ឬទស្សនាវដ្តីផ្សេងៗចំនួន ៥ និងសៀវភៅ ៥០០ទំព័រ។ លោកថា លោកមានអារម្មណ៍សប្បាយចិត្តពេលបានអាន ជាពិសេសសៀវភៅដែលនិយាយពីជីវប្រវត្តិតែម្តង។


ប្រភពរូបភាព៖ EJ Insight

២) មហាសេដ្ឋី Bill Gate អានសៀវភៅទាបបំផុត ៥០ក្បាលក្នុងមួយឆ្នាំ។ លោករើសសៀវភៅណាដែលលោកចូលចិត្តអានជាងគេ ហើយភាគច្រើនសៀវភៅដែលលោកអានច្រើនណែនាំពីមិត្តសំណព្វចិត្តរបស់លោក គឺមហាសេដ្ឋី Warren Buffett។

 

ប្រភពរូបភាព៖ Gatesnotes

៣) មហាសេដ្ឋី Mark Zuckerberg ដាក់គោលដៅអានសៀវភៅឲ្យចប់យ៉ាងហោចណាស់១ក្បាលដែរនៅក្នុងរយៈពេល២សប្តាហ៍ម្តង។ លោកចូលចិត្តអានសៀវភៅផ្សេងៗគ្នាដូចជា វប្បធម៌ ជំនឿ ប្រវត្តិសាស្រ្ត និងជាពិសេសបច្ចេកវិទ្យាតែម្តង។ លោកផ្តល់ដំបូន្មានថា ការអានសៀវភៅធ្វើឲ្យចំណេះដឹងរបស់អ្នកកាន់តែទូលំទូលាយដើរស្របទៅនឹងយុគសម័យទំនើបនេះ។


ប្រភពរូបភាព៖ Bloomberg

៤) មហាសេដ្ឋី Elon Musk ធំដឹងក្តីឡើងនឹងការញៀនអានសៀវភៅ។ លោកធ្លាប់បានអះអាងថា ក្នុងមួយថ្ងៃលោកបានអានសៀវភៅរហូតដល់ទៅ ២ក្បាលឯណោះ។ លោកភាគច្រើនចូលចិត្តអានសៀវភៅវិទ្យាសាស្រ្ត ហើយសមត្ថភាពរបស់លោក គឺអានបានរហ័ស និងពូកែប្រមូលគំនិតចេញពីសៀវភៅទាំងនោះបំបែកទៅជាគំនិតស្នូលមួយ។

 

ប្រភពរូបភាព៖ Elonmuskfans

៥) មហាសេដ្ឋី Mark Cuban បានចំណាយពេលអានសៀវភៅជាង ៣ម៉ោងក្នុងមួយថ្ងៃ។ លោកថា សព្វថ្ងៃនេះអ្នកត្រូវអានឲ្យបានច្រើនពីព្រោះចំណេះដឹងមានគ្រប់ទីកន្លែង។ ទន្ទឹមនេះលោកបន្តថា បើអ្នកអានបានកាន់តែច្រើន អ្នកនឹងអាចកសាងទ្រព្យសម្បត្តិកាន់តែច្រើននៅពេលអនាគត ជាពិសេសក្នុងវិស័យជំនួញតែម្តង។


ប្រភពរូបភាព៖ CNBC

៦) មហាសេដ្ឋី David Rubenstein អានសៀវភៅចប់ដល់ទៅ ៦ ក្បាលក្នុងមួយសប្តាហ៍។ លោកថា ការអានអាចធ្វើឲ្យលោកមានគំនិតថ្មីៗដែលនឹងរួមចំណែកជួយធ្វើឲ្យពិភពលោកផ្លាស់ប្តូរបាន៕


ប្រភពរូបភាព៖ CNBC

ប្រភព៖ Businessinsider 

 

X
5s