សុភាសិត​ចំនួន​ ១០​ឃ្លា ដែល​ជា​កេរ្តិ៍មរតក​របស់​ជនជាតិ​កូរ៉េ​សម្រាប់​ជំនាន់​ក្រោយ​របស់​ពួកគេ​



ជនជាតិ​កូរ៉េ​មាន​សុភាសិត​មួយ​ពោល​ថា «កុំ​ព្យាយាម​បាំង​មេឃ​ជាមួយ​នឹង​បាតដៃ​របស់​អ្នក។» ការ​ពិត​ប្រៀប​បាន​នឹង​មេឃ​ដ៏​ធំ​ទូលាយ​ដូច្នោះ។ បើ​ទោះ​ជា​អ្នក​អាច​បិទបាំង​ការ​ពិត​របស់​អ្នក​ពី​អ្នកដទៃ​បាន​ក្នុង​ពេល​មួយ​រយៈ​ក៏​ពិត​មែន តែ​ទោះ​ជា​យ៉ាងណា​ក៏​អ្នក​មិន​អាច​បិទបាំង​ការ​ពិត​បាន​រហូត​មួយ​ជីវិត​អ្នក​នោះ​ដែរ ជាពិសេស​អ្វី​ដែល​អ្នក​មិន​អាច​រត់​គេច​ផុត​បាន​នោះ​គឺជា​សតិសម្បជញ្ញៈ​របស់​ខ្លួនឯង។ អ្នក​អាច​កុហក​អ្នកដទៃ​បាន​តែ​អ្នក​មិន​អាច​កុហក​ខ្លួនឯង​បាន​នោះ​ទេ។ ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​សុភាសិត​ចំនួន​១០​ឃ្លា ដែល​ជា​កេរ្តិ៍មរតក​របស់​ជនជាតិ​កូរ៉េ​សម្រាប់​ជំនាន់​ក្រោយ​របស់​ពួកគេ៖

) «កុំ​ព្យាយាម​បាំង​មេឃ​ជាមួយ​នឹង​បាតដៃ​របស់​អ្នក។»

) «សំណើច​គឺជា​ថ្នាំ​ព្យាបាល​ដ៏​ល្អ​បំផុត។»

) «មនុស្ស​ដែល​មាន​កំហុស​ច្រើន​ ច្រើនតែ​ជា​មនុស្ស​ដំបូង​ដែល​រិះគន់​អ្នកដទៃ។»

) «តាមរយៈ​រឿង​ចាស់ យើង​បាន​រៀន​រឿង​ថ្មី។»

) «ទឹក​ដែល​កាន់តែ​ជ្រៅ ហូរ​កាន់តែ​ស្ងប់។»

) «ចិត្ត​របស់​មនុស្ស​ផ្លាស់ប្ដូរ​ពេញ​មួយ​ថ្ងៃ។»

) «បើ​អ្នក​ទាត់​ដុំ​ថ្ម​ទាំង​កំហឹង អ្នក​នឹង​ឈឺ​ជើង​ខ្លួនឯង។»

) «ស្ទឹង​ដែល​ធំធេង​មិន​បដិសេធ​អូរ​តូចតាច​ណាមួយ​នោះ​ឡើយ។»

) «មែក​ឈើ​ដែល​ខ្ពស់​ច្រើនតែ​ដួល​រលំ។»

១០) «ខណៈ​ពេល​មួយ​មាន​តម្លៃ​ជាង​មាស​១ពាន់​ដុំ​ទៅ​ទៀត។»

ដោយ៖ ស្រីពៅ

X
5s