​សម្ដី​ចំនួន ​៧ឃ្លា របស់​ ស៊ុនជឺ កំពូលមេទ័ពចិនបុរាណ និងម្ចាស់សៀវភៅ The Art of War​



ស៊ុនជឺ ត្រូវ​បាន​គេ​ស្គាល់​គាត់​ភាគច្រើន​តាមរយៈ​ស្នាដៃ​សៀវភៅ​យុទ្ធសាស្ត្រ​ផ្នែក​ទ័ព​ដែល​មាន​ចំណង​ថា The Art of War ឬ​សិល្បៈ​នៃ​ការ​ធ្វើ​សង្គ្រាម។ លោក ស៊ុនជឺ បាន​កើត​នៅ​ឆ្នាំ​៥៤៤​មុន​គ..​និង​ស្លាប់​នៅ​ឆ្នាំ​៤៩៦​មុន​គ..។ លោក​គឺជា​ឧត្ដមសេនីយ៍ ជា​អ្នក​យុទ្ធសាស្ត្រ​ផ្នែក​ទ័ព ជា​អ្នក​និពន្ធ​និង​ជា​ទស្សនវិទូ នៅ​ក្នុង​អំឡុង​រជ្ជកាល​ចូវ​ខាងកើត។ ស៊ុនអ៊ូ​គឺជា​ឈ្មោះ​កំណើត​របស់​លោក ហើយ​ក៏​មាន​ឈ្មោះ​មួយ​ទៀត​ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​បុគ្គល​ម្នាក់​នៅ​ពេល​គាត់​ឈាន​ចូល​វ័យ​ជំទង់ ដែល​មាន​ឈ្មោះ​ថា ឆាងឈីង។ រីឯ​ស៊ុនជឺ គឺជា​ឈ្មោះ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ភាគច្រើន​នៅ​លោក​ខាងលិច​សម្រាប់​បង្ហាញ​ពី​ការ​គោរព ដែល​មានន័យ​ថា លោក​ស៊ុន។

មក​ទល់​សម័យកាល​បច្ចុប្បន្ន​សៀវភៅ​របស់​លោកនៅ​មាន​ឥទ្ធិពល​ទៅលើ​ផ្នែក​សំខាន់ៗ​ជាច្រើន​ដូចជា វប្បធម៌ នយោបាយ ជំនួញ កីឡា និង​ផ្នែក​យោធា​សម័យ​ទំនើប។ ខាងក្រោម​នេះ​គឺជា​សម្ដី​ចំនួន​៧​ដែល​បាន​ដកស្រង់​ចេញ​ពី​ស៊ុនជឺ៖

) «ធ្វើ​ពុត​ជា​អន់ខ្សោយ​ដើម្បី​ជំរុញ​ភាព​អំនួតរបស់​គេ។»

) «មេបញ្ជាការ​ដែល​ល្អ​មាន​ចិត្ត​មេត្តា​​ករុណា​និង​មិន​ខ្វាយខ្វល់​ជាមួយ​នឹង​ភាព​ល្បីល្បាញ​ឡើយ។»

) «ជ័យជម្នះ​ដ៏​អស្ចារ្យ​​គឺជា​ជ័យជម្នះ​ដែល​មិន​ត្រូវការ​ការ​ប្រយុទ្ធ។»

) «និយោជក​ដែល​ជំនាញ​នឹង​ជួល​មនុស្ស​វៃ​ឆ្លាត មនុស្ស​ក្លាហាន មនុស្ស​លោភលន់ និង​មនុស្ស​ល្ងង់​ឲ្យ​ធ្វើការ។»

) «អ្នក​ដែល​ចង់​ប្រយុទ្ធ​ជា​ដំបូង​ត្រូវ​រាប់​ការ​ខាតបង់​ជាមុន​សិន។»

) «យក​ឈ្នះ​ការ​ប្រយុទ្ធ​១ពាន់​ដង​នៅ​ក្នុង​ការ​ប្រយុទ្ធ​១ពាន់​ដង​មិនមែន​ជា​ចំណុច​កំពូល​នៃ​ជំនាញ​នោះ​ទេ។ បង្ក្រាប​សត្រូវ​ដោយ​មិន​ចាំបាច់​ធ្វើ​សង្គ្រាម​ទើប​ជា​ចំណុច​កំពូល​នៃ​ជំនាញ។»

) «ល្អិតល្អន់​យ៉ាង​ខ្លាំង​រហូត​ទាល់តែ​ដល់​ចំណុច​នៃ​ការ​មិន​មាន​រូបរាង។ អាថ៌កំបាំង​យ៉ាង​ខ្លាំង​រហូត​ទាល់តែ​ដល់​ចំណុច​ដែល​មិន​មាន​សូរ​សំឡេង។ នៅ​ពេល​នោះ​អ្នក​នឹង​អាច​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ជោគវាសនា​សត្រូវ​របស់​អ្នក។»

ដោយ៖ ស្រីពៅ

X
5s